**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ

នាយឧត្តមសេនីយ៍ វង្ស ពិសេន បង្ហាញសមិទ្ធផលដ៏ធំធេង របស់កងយោធពលខេមរភូមិន្ទ ដែលចូលរួមចំណែកបង្ក្រាបបទល្មើស ការពារបូរណភាពទឹកដី និងទប់ស្កាត់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល


ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បង្ហាញសមិទ្ធផលដ៏ធំធេងរបស់កងយោធពលខេមរភូមិន្ទ ដែលបានចូលរួមចំណែកបង្ក្រាបបទល្មើស ការពារបូរណភាពទឹកដី ព្រមទាំងទប់ស្កាត់នូវការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលផងដែរ។

តាមរយៈ សារលិខិតជូនពរដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤) នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសរំលេចថា​ «សមិទ្ធផលដ៏ធំធេងដែលសម្រេចបានកន្លងមក គឺអាស្រ័យដោយការខិតខំប្រឹងប្រែងពុំខ្លាចនឿយហត់ និងការធ្វើពលិកម្មដ៏ថ្លៃថ្លារបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា»។

ក្នុងរយៈពេល៧១ឆ្នាំនេះ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បានសម្រេចនូវសមិទ្ធផលសំខាន់ៗរួមមាន៖
-កន្លងទៅនេះ កងយោធពលខេមរភូមិន្ទ បានរួមចំណែកយ៉ាងសកម្មអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពខុសច្បាប់នានា ជាពិសេស កងយោធពលខេមរភូមិន្ទ បានសហការទប់ស្កាត់រាល់ការប៉ុនប៉ង ធ្វើបដិវត្តន៍ពណ៌ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទប់ស្កាត់ការញុះញង់បំផុសបំផុលបង្កចលាចល តាមគ្រប់រូបភាព ព្រមទាំងបានបង្ក្រាបអំពើឃាតកម្ម ចោរកម្ម ឆក់ ប្លន់ ការប្រើប្រាស់ នឹងជួញដូរគ្រឿងញៀន ការជួញដូរ មនុស្ស ការជួញដូរអាវុធ បទល្មើសធនធានធម្មជាតិនានា និងអំពើគេចពន្ធជាដើម។

-កងយោធពលខេមរភូមិន្ទ បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារព្រៃឈើ និងបង្ក្រាបក្រុមអនាធិបតេយ្យដែលទន្ទ្រានដីព្រៃកាន់កាប់ខុសច្បាប់ ដោយដកហូតដី បានរាប់ម៉ឺនហិកតាប្រគល់ជូនរាជរដ្ឋាភិបាល ព្រមទាំងបានពង្រាយកម្លាំងតាមព្រំដែនកម្ពុជា-ឡាវ ដើម្បីទប់ស្កាត់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានា។

-កងយោធពលខេមរភូមិន្ទ ចូលរួមការពារសន្តិសុខ សុវត្ថិភាព ថ្វាយ ព្រះមហាក្សត្រ ជូនថ្នាក់ដឹកនាំជាតិនិងអន្តរជាតិ ព្រមទាំងសហការការពារសន្តិសុខក្នុងដំណើរការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត-ក្រុង-ស្រុក-ខណ្ឌ ឱ្យដំណើរការបានដោយជោគជ័យ។

-កងយោធពលខេមរភូមិន្ទ ក៏បានរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិ កសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ ដាំកូនឈើ និងការពារព្រៃឈើ បរិស្ថាន សត្វព្រៃ ដោះបំផ្លាញគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រំដោះដីស្រែជូនប្រជាពលរដ្ឋ ជួយបង្កបង្កើនផល សង្គ្រោះប្រជាជនពិគ្រោះធម្មជាតិ និងគ្រោះមហន្តរាយនានា ព្រមទាំងបានអនុវត្តវិធានការគន្លឹះក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងផ្សេងៗ តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល ដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋ។

-កងយោធពលខេមរភូមិន្ទ បានសហការជួយដល់គ្រួសារយោធិនពលី មរណៈ និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជួយគ្រួសារ យោធិនដែលជួបការលំបាក និងពង្រឹងការចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព ជាមួយក្រសួងស្ថាប័នស៊ីវិល ក្នុងគោលដៅកសាងពង្រឹងខឿនការពារជាតិឱ្យកាន់តែរឹងមាំ។

-កងយោធពលខេមរភូមិន្ទ បានចូលរួមអនុវត្តភារកិច្ចអន្តរជាតិលើវិស័យមនុស្សធម៌ និងការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ ដែលជាមោទនភាព របស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិ ធ្វើឱ្យកិត្យានុភាពជាតិ កាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង