**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ

ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញសំណេះសំណាល ជាមួយគណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សប្រឡងជាប់បាក់ឌុប ក្នុងស្រុកបវេល

បាត់ដំបង៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៦ វិច្ឆិកា ២០២៣ នៅបរិវេណសាលាស្រុកបវេល ។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ស្វាយ សំអ៊ាង រដ្ឋលេខាធិការក្រសួងផ្ទៃ ព្រមទាំងអនុរដ្ឋលេខាធិការ និងក្រុមការថ្នាក់ជាតិចុះមូលដ្ឋានស្រុកបវេលទាំងអស់ផងដែរ ។

បើតាមឯកឧត្ដមទេសរដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ សិស្សថ្នាក់ទី១២នៃវិទ្យាល័យបវេល និងវិទ្យាល័យល្វា សរុបមាន ៦៥១ នាក់ ស្រីចំនួន ៤០៥នាក់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡង ០៨ តុលា ២០២៤ សរុបចំនួន ៤៩៩ នាក់ ស្រីចំនួន ៣១០ នាក់ ក្នុងនោះនិទ្ទេស A សរុប ១០នាក់ ស្រី ៦នាក់ និទ្ទេស B សរុប ៥១នាក់ ស្រី ៣៩នាក់ និទ្ទេស C សរុប ៩៨នាក់ ស្រី ៦២នាក់ និទ្ទេស D សរុប ១៧៣នាក់ ស្រី ៩៨នាក់ និងនិទ្ទេស E សរុប ១៦៧នាក់ ស្រី ១០៥នាក់ ស្មើនឹង ៧៦.៦៥% បើធៀបនឹងថ្នាក់ខេត្ត ៧៨.៦២% តិចជាង ១.៩៧ % ហើយបើធៀបនឹងថ្នាក់ជាតិ ៧៩.០០% ក្រោម ២.៣៥% ហើយបើធៀបទៅនឹងឆ្នាំសិក្សា២០២២-២០២៣ ៦៨.៩៥% យើងកើនឡើង ៧.៧% ។

មានប្រសាសន៍ក្នុងអង្គពិធីនោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចក្រឡាហោម ស ខេង ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនដល់គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សផងដែរ ។

ថ្លែងក្នុងពិធីនោះដែរឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចៀសឆ្ងាយពី ភាពអវិជ្ជា ដោយត្រូវបន្តខិតខំប្រឹងប្រែង រៀនសូត្រ ដើម្បីប្រែក្លាយខ្លួនជាធនធានមនុស្ស ចូលរួមអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។ លើសពីនេះឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏ណែនាំឲ្យសិស្សានុសិស្ស ដែលទទួលបានអាហារូបករណ៍របស់ឯកឧត្ដម ត្រូវខិតខំក្រេបយកចំណេះដឹង ដើម្បីយកមកចូលរួមអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាប្រទេសជាតិ ។

ជាមួយគ្នានោះឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានណែនាំក្រើនរំលឹក ដល់កូនក្មួយសិស្សានុសិស្សទាំងអស់ មិនថាតែនៅក្នុងស្រុកបវេលប៉ុណ្ណោះ ពោលគឺនៅទូទាំងប្រទេសកម្ពុជា ត្រូវនិយាយថាទេចំពោះគ្រឿងញៀន និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះថាគ្រឿងញៀននេះ មិនត្រឹមតែបំផ្លាញខ្លួនប៉ុណ្ណោះទេ វាថែមទាំងបំផ្លាញដល់ក្រុមគ្រួសារ និងសង្គមជាតិទៀតផង ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានឧបត្ថម្ភដល់សិស្សដែលប្រឡងជាប់បាក់ឌុប ដែលក្នុងនោះ និទ្ទេស A កុំព្យូទ័រ ១គ្រឿង , និទ្ទេស B ម្នាក់ ១៥ម៉ឺនរៀល, និទ្ទេសCនិងE ម្នាក់ ៨ម៉ឺនរៀល ។ ជាមួយគ្នានោះឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានឧបត្ថម្ភដល់គណៈគ្រប់គ្រងសាលា ៥នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀលផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល ក៏បានលើកឡើងថា បើតាមរបាយការណ៍ស្តីពីសិស្សានុសិស្ស ដែលទទួលបានអាហាររូបករណ៍ (អ.ម.ត) ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ, វិទ្យាស្ថានវិជ្ជាជីវៈបាត់ដំបង របស់លោក ម៉ក់ ហ៊ាងរិទ្ធី អនុប្រធានក្រុមការងារទ្រទង់យុវជនស្រុកបវេល ខេត្តបាត់ដំបង បានឲ្យដឹងថា សិស្សានុសិស្ស ដែលទទួលបានរអាហាររូបករណ៍បរិញ្ញាបត្រសរុបចំនួន៨០កន្លែង ក្នុងនោះមកសិក្សា នៅសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញចំនួន៣០កន្លែង សិក្សានៅសាកលវិទ្យាល័យក្នុងខេត្តបាត់ដំបងចំនួន ៥០កន្លែង អាហាររូបករណ៍ (អ.ម.ត) ។

ឯកឧត្ដមបន្ថែមថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជចំនួន ៦០កន្លែង អាហារូបករណ៍ ១០០% សិក្សារយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដល់សមណនិស្សិត សមណសិស្ស និស្សិត សិស្សានុ-សិស្ស ក្នុងស្រុកបវេល ។ សម្រាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ រយៈពេល ៤ឆ្នាំ នៅសាខាពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ខេត្តបាត់ដំបង គឺសិក្សាលើឯកទេស៖ ១. ភាសាបាលី, ២. ទស្សនវិជ្ជាពុទ្ធសាសនា, ៣. អក្សរសាស្ត្រខ្មែរ, ៤. រដ្ឋបាល អប់រំ, ៥. អក្សរសាស្រ្តអង់គ្លេស, ៦. គ្រប់គ្រងទូទៅ, ៧. នីតិសាស្ត្រ និង ៨. សង្គមវិជ្ជា ។ បញ្ជាក់ សម្រាប់សិស្សដែលចូលរៀននៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មិនទទួលបានកន្លែងស្នាក់នៅ ទឹក ភ្លើង សម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃនោះទេ ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបន្តថា សម្រាប់វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង តែងតែផ្តល់អាហារូបករណ៍តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយវិទ្យាស្ថាន តែងតែផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង១០០% ចំនួន ៧០កន្លែង ដល់ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា សម្រាប់ចែកជូនដល់សិស្សានុសិស្ស ក្នុងស្រុកបវេល ។ សម្រាប់លក្ខខណ្ឌចូលរៀន បងប្អូនសិស្សានុសិស្ស ដែលប្រឡងជាប់បាក់ឌុប ឬធ្លាក់បាក់ឌុប ក្នុងមូលដ្ឋានស្រុកបវេល ដែលមានចំណាប់អារម្មណ៍បន្តការសិក្សា នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ។

ឯកឧត្ដមលើកឡើងទៀតថា យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ក៏បានផ្តល់អាហារូបករណ៍ឥតកំណត់ សម្រាប់រៀនជំនាញ បច្ចេកទេសឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈឯកឧត្តមទេសរដ្ឋ មន្ត្រី សក់ សេដ្ឋា សម្រាប់ចែកជូនយុវជនក្នុងស្រុកបវេលផងដែរ ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សា វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង នឹងជួយរកការងារឲ្យធ្វើ តាមចំណេះជំនាញ ដើម្បីឲ្យសិស្ស-និស្សិត ទទួលបានប្រាក់ខែសមរម្យ អាចផ្គត់ផ្គង់គ្រួសារ និងមានលទ្ធភាពបន្តការសិក្សា បន្តទៅមុខទៀត ៕    

អត្ថបទដែលជាប់ទាក់ទង