ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹងនាំកិច្ចប្រជុំផ្ទៃក្នុង ស្ដីពីការបូកសរុបលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស.

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលបន្ទុកនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃបេឡាជាតិសន្តិសុខសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ផ្ដោតលើចំណុចសំខាន់ៗ មួយចំនួនរួមមាន៖
(១).ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារសម្រេចបានប្រចាំខែរបស់ការិល័យជំនាញទាំង៤
(២).ដំណោះស្រាយលើបញ្ហាប្រឈម
(៣).និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករងទទួលបន្ទុក បានជំរុញបន្ថែមដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ត្រូវតែបន្ដអនុវត្ដទិសដៅការងារ និងបន្តការងាររបស់នាយកដ្ឋាន ដោយត្រូវខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ច្បាស់លាស់ ជាពិសេសត្រូវរក្សាឱ្យបានជាដាច់ខាតនូវសាមគ្គីភាពផ្ទៃក្នុង។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានការចូលរួម ពីលោកប្រធាន លោក/លោកស្រី អនុប្រធាននាយកដ្ឋាន លោក/ លោកស្រី ប្រធាន អនុប្រធានការិយាល័យ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ប្រមាណជាង២០រូប ៕





