បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង រឹបអូសគ្រឿងញៀនចំនួន៣២០ដុំ និងឧក្រិដ្ឋជនជនជាតិឡាវម្នាក់

ភ្នំពេញ៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលការពារព្រំដែនគោក៧០១ បានបើកប្រត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនធំមួយ នៅយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង និងរឹបអូសបានគ្រឿងញៀនចំនួន៣២០ដុំ ហើយនិងឧក្រិដ្ឋជនម្នាក់ ដែលជាជនជាតិឡាវ។
បើតាមកម្លាំងនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលសត្ថកិច្ចឃាត់ខ្លួនបាន ក្នុងករណីជួញដូរគ្រឿងញៀនខាងលើឈ្មោះ ឡៅ លី (lAO lEE)ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ១១.០៦.១៩៩៧ ជនជាតិឡាវ ទីកន្លែងកំណើត ប្រទេសឡាវ។
ក្រៅតែពីការឃាត់ខ្លួនមនុស្ស សមត្ថកិច្ច ធ្វើការរឹបអូសគ្រឿងញៀនប្រភេទកេតាមីនមានចំនួន១៨បេ ស្មើនឹង៣២០ដុំ (ថ្លឹងទម្ងន់សុទ្ធ ៣១៥គីឡូ និង ៧២៤,៨ក្រាម) ព្រមទាំងរថយន្តចំនួន០២គ្រឿង (ម៉ាក TOYOTA FORTUNER ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2H-7583 និងម៉ាក TOYOTA TUNDRA ស្លាកលេខភ្នំពេញ 2AA-5577 ពណ៌ខ្មៅ) និងទូរស័ព្ទចំនួន ០២គ្រឿងថែមទៀត។
សូមបញ្ជាក់ផងដែរថា គ្រឿងញៀនទាំងនេះ ត្រូវបានក្រុមឧក្រិដ្ឋជនដឹកពីប្រទេសជិតខាងចូលមកតាមខេត្តស្ទឹងត្រែង ដើម្បីបន្តយកទៅលក់ និងចែកចាយបន្តទៀត៕

