**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន

វគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តការងារអត្រានុកូលដ្ឋាន ស្របតាមច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅសាលាខេត្តកណ្ដាល ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តការងារអត្រានុកូលដ្ឋាន ស្របតាមច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម រយៈពេល ១ថ្ងៃពេញជូនដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ទីរពាក់ព័ន្ធ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ក្រោមអធិបតី ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ឹម ប្រណិតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ឹម ប្រណិតា បានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ទាំងអស់ ក្នុងវគ្គបណ្តុះបណ្តាលនាឱកាសនេះ ដែលពិតជាបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីឆន្ទៈនៃការចូលរួម ការសហការ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានចូលរួមសិក្សាស្វែងយល់ អំពីបែបបទនីតិវិធីនៃការអនុវត្តការចុះបញ្ជីអត្រានុកូលដ្ឋាន ស្របតាមសេចក្តីណែនាំលេខ០៤៧ សណន ចុះ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន ស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋានដែលមានជាធរមាន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ សូមលោក-លោកស្រីទាំងអស់ យកនូវចំណេះដឹង និងបទពិសោធន៍ដើម្បីធ្វើការកែលម្អនូវចំណុចខ្វះខាតដែលបានអនុវត្តកន្លងមក និងខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតមានឡើង ជាពិសេសត្រូវមានការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតទៅលើការងារអត្រានុកូលដ្ឋាន ដើម្បីជៀសវាងឱ្យបាននូវការអនុវត្តខុសបែបបទនីតិវិធីដែលបានកំណត់ ជាងនេះទៅទៀតត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការកែតម្រូវទិន្នន័យបញ្ជីអត្រានុកូលដ្ឋានរបស់ពលរដ្ឋម្នាក់ៗ ដោយមិនមានសេចក្តីសម្រេចពីតុលាការ ឬសេចក្តីសម្រេចពីអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលជាមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិនោះឡើយ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានឱ្យដឹងថា ផ្អែកតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃស្តីពីការលើកកម្ពស់ការគ្រប់គ្រង រដ្ឋបាលដែនដី សុន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨ និងអនុលោមតាមផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៦-២០២៧ របស់ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអនុវត្តជាចក្ខុវិស័យដូចខាងក្រោម៖

១- បង្កើតមជ្ឈមណ្ឌលជាតិគ្រប់គ្រងអត្តសញ្ញាណប្រជាជន (CNPIM) និងការរៀបចំដាក់ឱ្យប្រើប្រាស់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) ដែលជាលេខកូដសម្គាល់ខ្លួនពិសេស ផ្តល់ជូនប្រជាជនគ្រប់រូប ប្រើប្រាស់អស់មួយជីវិត គឺជាកិច្ចការអាទិភាពមួយ ដែលត្រួសត្រាយផ្លូវ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ។

២- បង្កើតប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន ជាប្រព័ន្ធស្នូលទិន្នន័យអត្តសញ្ញាណបុគ្គល ដោយប្រើបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីភ្ជាប់ និងធ្វើអន្តរកម្មជាមួយប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រព័ន្ធគ្រប់គ្រងលិខិតឆ្លងដែន ប្រព័នគ្រប់គ្រងការស្នាក់នៅ ប្រព័ន្ធគ្រប់គ្រងទិន្នន័យសញ្ជាតិ និងប្រព័ន្ធផ្សេងទៀត។

៣- បង្កើតប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានតាមបច្ចេកវិទ្យាឌីជីថល ដែលគ្របដណ្តប់ទូទាំងប្រទេស ដល់រដ្ឋបាលឃុំ សង្កាត់។

៤- បង្កភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការស្នើសុំសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទបានគ្រប់ទីតាំងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។

៥- ផ្តល់សមត្ថកិច្ចពិនិត្យសម្រេចលើការងារកែតម្រូវកំហុសបច្ចេកទេសជូនមន្ត្រីអត្រានុកូលដ្ឋាន តាមឋានានុក្រមដល់ថ្នាក់រាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង