**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

ឧត្តមមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ាន លើកទី២០ និងកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបី លើកទី២២

ភ្នំពេញ៖ ឯកឧត្តម ធាង ស៊ាងវេង អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ និងជាប្រធាន ឧត្តមមន្រ្តីការងារកម្ពុជា បានដឹកនាំប្រតិភូនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ាន លើកទី២០ (20th SLOM) និងកិច្ចប្រជុំ ឧត្តមមន្រ្តីការងារអាស៊ានបូកបី លើកទី២២ (22th SLOM+3) នាថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងសិង្ហបុរី ប្រទេសសិង្ហបុរី។

កិច្ចប្រជុំទាំងពីរនេះ ត្រូវបានរៀបចំធ្វើជាម្ចាស់ផ្ទះ នឹងដឹកនាំដោយក្រសួងធនធានមនុស្ស នៃប្រទេសសិង្ហបុរី ក្នុងនាមជាប្រធានប្តូរវេននៃ SLOM ឆ្នាំ២០២៤-២០២៦ ហើយមានការចូលរួមពីឧត្តមមន្រ្តីការងារនៃរដ្ឋសមាជិកអាស៊ានទាំងអស់ ឧត្តមមន្រ្តី ការងារនៃប្រទេសចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ លេខាធិការដ្ឋានអាស៊ាន អង្គភាព តាមវិស័យក្រោម SLOM និងភាគីពាក់ព័ន្ធផ្សេងៗទៀត ប្រមាណ១០០នាក់។

នៅក្នុងកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ាន លើកទី២០ អង្គប្រជុំបានពិនិត្យមើលវឌ្ឍនភាពការងារ និងសកម្មភាពរបស់អង្គភាពតាមវិស័យក្រោមដែនអាណត្តិរបស់ SLOM ដូចជា ACMW, SLOM-WG, ASEAN-OSHNET, AQRF, ATC និងលទ្ធផលកិច្ចប្រជុំអាស៊ាន ពាក់ព័ន្ធផ្សេងៗទៀតផងដែរ។

អង្គប្រជុំក៏បានពិនិត្យលើឯកសារអាស៊ានសំខាន់ៗ ក្នុងវិស័យការងារ ក៏ដូចជាពិភាក្សាលើមតិយោបល់ និងចំណុចអាទិភាព ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពការងារ និងសកម្មភាពក្រោមផែនការការងារ SLOM និងការអភិវឌ្ឍវិស័យការងារ នៅក្នុងតំបន់អាស៊ាន។

ក្នុងនោះផងដែរ ឯកឧត្តម ធាង ស៊ាងវេង ក្នុងនាមជាប្រធានប្រតិភូ SLOM កម្ពុជា បានជម្រាបជូន អង្គប្រជុំផង ពីដំណើរនៃការរៀបចំគោលការណ៍ណែនាំអាស៊ាន ស្តីពីចល័តភាព នៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសន្តករក្នុងអាស៊ាន ដែលជាគំនិត ផ្តួចផ្តើមរបស់កម្ពុជា។

ជាកិច្ចការសម្រេចបាន គោលការណ៍ណែនាំអាស៊ាននេះ បានទទួល ការអនុម័តក្នុងកម្រិតរដ្ឋមន្ត្រីការងារអាស៊ាន និងដាក់ឱ្យកត់សម្គាល់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និងទី៤៥ រួចរាល់។

ប្រធានប្រតិភូ SLOM កម្ពុជា បានបន្តជំរុញនិងលើកទឹកចិត្ត ឱ្យរដ្ឋសមាជិកអាស៊ានទាំងអស់ ក្នុងការប្រើប្រាស់ឯកសារណែនាំនេះ ជាយន្តការ និងក្របខ័ណ្ឌ ការងារយ៉ាងសំខាន់ក្នុងការចរចារកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីចល័តភាពរបបសន្តិសុខសង្គម ដើម្បីធានាបានថា ទេសន្តរប្រវេសន្តករអាស៊ាន អាចទទួលបានអត្ថប្រយោជន៍ពេញលេញដែលខ្លួនគួរទទួលបាន។

សម្រាប់កិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបី លើកទី២២ អង្គប្រជុំបានស្វាគមន៍ និងថ្លែងអំណរគុណដល់ប្រទេសចិន ជប៉ុន និងកូរ៉េសម្រាប់កិច្ចសហប្រតិបត្តិការ ដ៏ស្អិតរមួតនាពេលកន្លងមក។

អង្គប្រជុំក៏បានពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តផែនការ ការងារនៃកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបី ឆ្នាំ២០២១-២០២៥ ជាពិសេសគម្រោង និងសកម្មភាពដែលបានកំពុង និងគ្រោងនឹងអនុវត្តក្នុងក្របខ័ណ្ឌអាស៊ានបូកបី ក៏ដូចជា បញ្ហា ផ្សេងៗទៀត ដែលជាអាទិភាពរបស់បណ្តារដ្ឋសមាជិកអាស៊ាន និងប្រទេសបូកបី។

ជាកិច្ចបញ្ចប់កម្ពុជា តាងនាមជាម្ចាស់ផ្ទះប្តូរវេន បានបញ្ជាក់ពីការត្រៀមខ្លួន ក្នុងការធ្វើជា ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ និងកិច្ចប្រជុំ ឧត្តមមន្ត្រីការងារអាស៊ានបូកបីលើកទី២៣ សម្រាប់ឆ្នាំ២០២៥ ដែលមានសិង្ហបុរី និងថៃ ជាប្រធាន និងអនុប្រធាន៕

អត្ថបទដែលជាប់ទាក់ទង