**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អភិបាលខេត្តបាត់ដំបង អញ្ជើញសំណេះសំណាលកីឡាករចំណុះទូកនរិន្ទរង្សីពិជ័យចិត្របុត្រដែលកំពុងហ្វឹកហាត់ត្រៀមទៅប្រកួតនៅភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលនឹងមកដល់នៅពាក់កណ្ដាលខែវិច្ឆិកា ខាងមុខនេះ

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនកីឡាករចំណុះទូកង”នរិន្ទរង្សីពិជ័យចិត្របុត្រ ” នៅវត្តឯករង្សី ស្ថិតក្នុងភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលកំពុងហ្វឹកហាត់ដើម្បីត្រៀមទៅចូលរួមប្រកួតនៅរាជធានីភ្នំពេញ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្នុងឱកាសនោះ ព្រះតេជគុណ ចម ចិត្រ ព្រះគ្រូអនុគណស្រុកឯកភ្នំ ចៅអធិការវត្តឯករង្សី និងជាប្រធានគណៈគ្រប់គ្រងទូកងនរិន្ទរង្សីពិជ័យចិត្របុត្រ មានសង្ឃដីការថា វត្តឯករង្សី ក៏ដូចជាចំណុះទូកនរិន្ទរង្សីពិជ័យចិត្របុត្រ មានកិត្តិយសដោយមានការយកចិត្តទុកដាក់ និងគាំទ្រ ពីសំណាក់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដែលបានអញ្ជើញចុះមកសួរសុខទុក្ខ ។

ព្រះតេជគុណ ថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តដែលបានលះបង់នូវពេលវេលាដ៏មានតម្លៃចុះមកសួរសុខទុក្ខ ដើម្បីជាកម្លាំងចិត្តដល់ចំណុះទូកទាំងអស់ ព្រមទាំងមានទំនុកចិត្តនឹងនាំយកទូកនរិន្ទរង្សីពិជ័យចិត្របុត្រទៅចូលរួមប្រណាំងនៅក្នុងព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ។

ឯកឧត្តម សុខ លូ ថ្លែអំណរគុណដល់ព្រះតេជគុណ ចម ចិត្រ ដែលកន្លងមកបានខិតខំដឹកនាំទូកនរិន្ទរង្សីពិជ័យចិត្របុត្រដើម្បីចូលរួមប្រកួតក្នុងថ្ងៃបុណ្យអុំទូកចេញព្រះវស្សានៅតាមបណ្ដោយដងស្ទឹងសង្កែ ក្រុងបាត់ដំបងដែលញ៉ាំងឱ្យពិធីបានប្រព្រឹត្តទៅដោយជោគជ័យ។

ឯកឧត្តម សុខ លូ ថ្លែងអំណរគុណដល់ចំណុះទូកនរិន្ទរង្សីពិជ័យចិត្របុត្រទាំងអស់ដែលបានខិតខំហ្វឹកហាត់ដើម្បីត្រៀមទៅចូលរួមប្រកួតនៅរាជធានីភ្នំពេញ ។

ឯកឧត្តម សុខ លូ បានផ្តាំផ្ញើរដល់កីឡាករចំណុះទូកទាំងអស់ត្រូវពង្រឹងសាមគ្គីភាព ឯកភាពគ្នា និងត្រូវយកចិត្តទុកដាក់ហ្វឹកហាត់ត្រៀមដើម្បីទៅចូលរួមប្រកួតជាមិត្តភាពអបអរសាទរព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម សុខ លូ បញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ ខេត្តបាត់ដំបងបានត្រៀមទូកចំនួន៨ ដើម្បីទៅចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ៕     

អត្ថបទដែលជាប់ទាក់ទង