**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ

ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនចំនួន៣វគ្ក និងបើកវគ្គហ្វឹកហ្វឺនចំនួន២វគ្គ នៅនៅទីលានបាញ់គ្រាប់ពិតភ្នំផ្គាំឆ្នាំ២០២៤

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្ដីទី យោធភូមិភាគទី៥ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ វគ្គហ្វឹកហ្វឺនបំប៉នជំនាញ ស៊ើបការណ៍ប្រដាប់អាវុធនិងក្បាច់គុន ខ.ភ.ម វរសេនាតូចថ្មើរជើងលេខ៥១៤ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ប្រដាប់អាវុធ និងក្បាច់គុន ខ.ភ.ម វរសេនាតូចថ្មើរជើងលេខ៥១៣ នៅទីលានបាញ់គ្រាប់ពិតភ្នំផ្គាំឆ្នាំ២០២៤ ។

សូមបញ្ជាក់ផងដែរថា វគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ វគ្គហ្វឹកហ្វឺនបំប៉នជំនាញ ស៊ើបការណ៍ប្រដាប់អាវុធនិងក្បាច់គុន ខ.ភ.ម វរសេនាតូចថ្មើរជើងលេខ៥១៤ សិក្ខាកាមទទួលបាន
-និទ្ទេសល្អ៣៨នាក់ ស្មើ ៣៨%
-និទ្ទេសល្អបង្គួរ៥៧នាក់ ស្មើ ៥៧%
-និទ្ទេសមធ្យម៥នាក់ ស្មើ ៥%
-ទទួលបានលិខិតសរសើរចំនួន ១០ នាក់
និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ប្រដាប់អាវុធ និងក្បាច់គុន ខ.ភ.ម វរសេនាតូចថ្មើរជើងលេខ៥១៣មានសិក្ខាកាមចំនួន១០០នាក់ សិក្សារយៈពេល៤៥ថ្ងៃ ។

ឧត្តមសេនីយ៍ទោ សេង ធារិន មានប្រសាសន៏ថាថ្វីត្បិតតែបច្ចុប្បន្ន ព្រះជាណាចក្រកម្ពុជាយើងមានសុខសន្តិភាពក៏ពិតមែន តែកងទ័ពត្រូវតែធ្វើការហ្វឹកហ្វឺន និងហ្វឹកហាត់ជាប់ជាប្រចាំ សំដៅលើកកម្ពស់ សមត្ថភាព ចំណេះដឹង ចំណេះធ្វើ និងជំនាញពិតប្រាកដ ឆ្លើយតបទាន់ពេលវេលាទៅនឹងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី រក្សាឲ្យបានសុខសន្តិភាព ស្ថិររភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលផងដែរ សិក្ខាកាមទាំងអស់ត្រូវមានភាពតស៊ូពុះពារ ខិតខំរៀនសូត្រ ត្រូវយកចិត្តទុកដាក់ស្តាប់យោធាចារ្យបង្ហាត់បង្រៀន អនុវត្តឲ្យបានក្នុងវគ្គហ្វឹកហ្វឹននេះឲ្យបានម៉ឺងម៉ាត់ និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ដើម្បីបង្កើនពង្រឹង ពង្រីកចំណេះដឹងបន្ថែម ដោយផ្ដោតទៅលើមេរៀនសំខាន់ៗក្នុងវគ្គនេះ សំដៅកសាងធនធានមនុស្សឲ្យមានសមត្ថភាពក្នុងការបន្តដឹកនាំ អង្គភាព ឲ្យកាន់តែរីកចំរើននិងអភិវឌ្ឍ ស្របទៅតាមការកំណែទម្រង់សមត្ថភាពនៃកងយោធពលខេមរភូមិន្ទ នាសម័យជីឌីថល ។ ការហ្វឹកហ្វឺនរៀនសូត្រនេះដែរក្នុងនាមជាកងទ័ព ក៏ដូចជាសិក្ខាកាម នៃវគ្គហ្វឹកហ្វឺននេះដែរ ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិភាព ការពាររដ្ឋធម្មនុញ្ញ ការពាររារដ្ឋាភិបាលស្របច្បាប់ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

ឯកឧត្តម មេបញ្ជាការស្តីទី បានសង្តត់ធ្ងន់ថា ចំពោះគ្រូយោធាចារ្យត្រូវយកចិត្តទុកប្រើប្រាស់សមត្ថភាពជំនាញរបស់ខ្លួនដើម្បីបង្ហាត់បង្រៀននិងផ្ទេរចំណេះដឹង ចំណេះធ្វើនិងបទពិសោធន៏ល្អៗជូនដល់សិក្ខាកាមដើម្បីងាយយល់ សង្ឃឹមថាពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អ និងត្រូវជៀសឆ្ងាយអោយផុតពីគ្រឿងញៀន។
ជាចុងបញ្ជាប់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន បានប្រគល់លិខិតបញ្ជាក់ការសិក្សា និងប័ណ្ណសរសើរ ជូនដល់សិក្ខាកាម និងឧបត្ថម្ភថវិកាដល់ការបើកនិងបិទវគ្គ ចំនួន ២.០០០.០០០រៀល និងប្រកាសបិទវគ្គនិងបើកវគ្គចាប់ពីពេលនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង