**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក

អត្ថាធិប្បាយ៖ ផលប្រយោជន៍នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវសម្រាប់ពិភពលោក

គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គឺជាកម្មវិធីដ៏ធំមួយដែលបានបើកដំណើរការដោយរដ្ឋាភិបាលចិននៅឆ្នាំ២០១៣ ដោយមានគោលដៅជាច្រើន៖ ដើម្បីជម្នះនូវសមត្ថភាពលើសលប់ក្នុងស្រុក វិស័យឧស្សាហកម្មជាច្រើនតាមរយៈការពង្រីកទីផ្សារបរទេស គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងកំណើនសេដ្ឋកិច្ចរបស់ចិន ពីគំរូដឹកនាំ ទៅជាសេដ្ឋកិច្ចដែលមានមូលដ្ឋានលើការប្រើប្រាស់និងដើម្បីលើកកំពស់សន្តិសុខនៃផ្លូវពាណិជ្ជកម្មជាពិសេសថាមពលផលិតផល។ វាត្រូវបានផ្តោតជាពិសេសទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

បច្ចុប្បន្ននេះ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវនេះ បានចងភ្ជាប់ទីផ្សារ ទៅនឹងទីតាំងរោងចក្រផលិតកម្ម ដែលជាច្រកទំនាក់ទំនងពីផលិតកម្មទៅកាន់កន្លែងផ្គត់ផ្គង់វត្ថុធាតុដើម និង ទៅកាន់ទីផ្សារនិងអ្នកប្រើប្រាស់ ដែលត្រូវមើលឃើញក្នុងកម្រិតម៉ាក្រូ គឺជាការបង្កើតទំនាក់ទំនងរវាងប្រទេសផ្គត់ផ្គង់វត្ថុធាតុដើម ប្រទេសផលិត និង ប្រទេសអ្នកទិញ ដែលបានផ្តល់សារសំខាន់យ៉ាងមហិមាដល់ផលប្រយោជន៍សេដ្ឋកិច្ចជាសាកល ។ ទោះបីជាយ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ត្រូវបានកោតសរសើរជាប្រវត្តិសាស្ត្រ ជាពិសេសការតភ្ជាប់ទៅកាន់របស់ទី្វបអឺរ៉ុប និង ធ្វើឱ្យមានពហុភាគីនិយម ប្រឆាំងនឹងការផ្តួចផ្តើមដែលមានលក្ខណៈបិទនិងប្រកួតប្រជែងឆ្ពោះទៅរកតំបន់និយម ។ ការតភ្ជាប់ផ្លូវសូត្រ និង ផ្លូវសូត្រសមុត្របានធ្វើឱ្យសេដ្ឋកិច្ចសាកលលោកមានការកើនឡើង ជាពិសេសនៅតំបន់អាស៊ី និង តំបន់អឺរ៉ុប រហូតមកដល់ចុងឆ្នាំ២០១៩។

គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានលោកប្រធានរដ្ឋចិន ស៊ី ជិនពីង ដាក់ចេញនៅឆ្នាំ២០១៣ និងបានក្លាយជាវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏ធំមួយ ព្រោះមានប្រទេសចូលរួមជាច្រើន ។ ជារឿងពិតមិនអាចប្រកែកបាន គំនិតផ្ដួចផ្ដើមនេះធ្វើឱ្យសាធារណៈរដ្ឋប្រជាមានិតចិនលេចមុខលេចមាត់លើឆាកអន្តរជាតិ និងមានឥទ្ធិពលកាន់តែខ្លាំងក្នុងការបង្វែរទិសនៃសណ្តាប់ធ្នាប់ពិភពលោក ព្រមទាំងការគូសបន្ទាត់សេដ្ឋកិច្ចពិភពលោកថ្មី ជំនួសឱ្យបន្ទាត់ចាស់ ដែលគូសដោយលោកខាងលិចរាប់ទសវត្សមកហើយ ដែលបានបង្កើតឥទ្ធិពលរបស់ចិននៅលើសាកលលោក ជាពិសេសក្នុងចំណោមប្រទេសក្រីក្រនៅអាស៊ី និងអាហ្វ្រិក ដែលត្រូវការមូលធនដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនផង។

ក្នុងរយៈពេលជាងមួយទសវត្សនេះ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនដល់តំបន់ និងពិភពលោក តាមរយៈការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ មជ្ឈមណ្ឌលភស្តុភារកម្មដែលទាំងអស់នេះ សុទ្ធតែជាឆ្អឹងកងខ្នងដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។ ដូចសុភាសិតខ្មែរលើកឡើងថា “ទីណាមានផ្លូវ ទីនោះមានសង្ឃឹម” ដែលជាក្តីសង្ឃឹមការអភិវឌ្ឍសេដ្ឋកិច្ច ។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ កង្វះខាតទុនសម្រាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺជាឧបសគ្គមួយដ៏ធំដែលបានបង្កការរាំងស្ទះដល់ការអភិវឌ្ឍស្ទើរគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច-សង្គម ។ ប៉ុន្តែកិច្ចសហប្រតិបត្តការ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានផ្តល់ពន្លឺនៃក្តីសង្ឃឹមថ្មី និងកាលានុវត្តភាពមិនធ្លាប់មាន ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការដោះស្រាយឱនភាពថវិកា និង អាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ ។ ការពិតមួយក្នុងចំណោមការពិតនានានោះគឺថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវមិនត្រឹមតែជួយធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនោះទេ តែថែមទាំងជួយឱ្យប្រទេសកំពុងអភិវឌ្ឍន៍ អាចបង្កើនភាពប្រកួតប្រជែង និង ពង្រីកទីផ្សារផលិតផលរបស់ខ្លួន ទៅក្នុងតំបន់ និង ពិភពលោក ។ តួយ៉ាង ដូចជាគម្រោងអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ដែលជាគម្រោងសំខាន់មួយរបស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ បានជំរុញការតភ្ជាប់រវាងចិន និង ប៉ាគីស្ថានឱ្យកាន់តែខិតជិតគ្នា និង បានបង្កើនសកម្មភាពសេដ្ឋកិច្ចយ៉ាងផុសផុលក្នុងតំបន់។ ចំពោះអាស៊ាន គម្រោងផ្លូវដែកតភ្ជាប់ចិនមកកាន់កម្ពុជា ដោយឆ្លងកាត់ឡាវ និង ថៃ កំពុងដំណើរការដោយរលូន ខណៈគម្រោងផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងផ្លូវដែកល្បឿនលឿន Jakarta-Bandung បានបញ្ចប់ការសាងសង់ដោយជោគជ័យ។ ជាមួយគ្នានេះដែរ គម្រោងច្រករបៀងមច្ឆានិងអង្ករ ដែលកំពុងតែរៀបចំឡើង មានទីតាំងនៅភាគពាយព្យនៃប្រទេសកម្ពុជានិងនៅតំបន់បឹងទន្លេសាប អភិវឌ្ឍកសិកម្មអេកូឡូស៊ីទំនើបនៅក្បែរបឹងទន្លេសាប ព្រមទាំងពន្លឿនការធ្វើផែនការអភិវឌ្ឍន៍កសិកម្មទំនើបរបស់កម្ពុជា ពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការកសិកម្មឌីជីថល និងគាំទ្រការលើកកម្ពស់លើវិស័យវារីវប្បកម្ម ចម្ការត្រូពិក និងវិស័យសក្តានុពលផ្សេងទៀតរបស់កម្ពុជា។
គម្រោងទាំងនេះ មិនមែនជាគម្រោងតំណាងមានតែលើក្រដាសទេ ប៉ុន្តែគឺជាគម្រោងជាក់ស្តែង ដែលលេចចេញជារូបរាងឡើង និងបានជំរុញដល់ការបង្កើនការងារក្នុងស្រុក កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ។ ទោះបីជាមានការលាបពណ៍ និងការវិភាគដោយពុំមានភាពយុត្តិធម៌ពីសំណាក់ប្រទេសមួយចំនួនក្តី គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ខណៈឈានចូលអាយុកាល ១១ ឆ្នាំ នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល។ ក្នុងយុគសម័យថ្មីនេះ គោលគំនិតនៃការអភិវឌ្ឍបៃតង និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់ ត្រូវបានដាក់បញ្ចូលនៅក្នុងការអនុវត្តគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់តំបន់ និងសម្រាប់ពិភពលោក។ តាមរបាយការណ៍របស់ធនាគារពិភពលោកបង្ហាញថា ការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» បានញ៉ាំងឱ្យទំហំពាណិជ្ជកម្មនៃភាគីចូលរួមកើនឡើង ៤,១% ការបណ្តាក់ទុនពីបរទេសកើនឡើង ៥% និងធ្វើឱ្យផលិតផលក្នុងស្រុកសរុប ( GDP ) នៃប្រទេសមានចំណូលទាបកើនឡើង ៣,៤% ។ របាយការណ៍ឱ្យដឹងទៀតថា អនុបាតនៃ GDP របស់អង្គភាពសេដ្ឋកិច្ចងើបឡើងថ្មីនិងអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍បានកើនឡើង ៣,៦% នៃទំហំ GDP សរុបរបស់ពិភពលោកក្នុងចន្លោះពីឆ្នាំ ២០១២-២០២១ ដោយសារទទួលបានអំណោយផលពីការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ ។ តាមការប៉ាន់ប្រមាណរបស់ធនាគារពិភពលោក គិតត្រឹមឆ្នាំ២០៣០ ការរួមគ្នាកសាងនេះនឹងហុចផលសេដ្ឋកិច្ចទំហំ ១,៦ ទ្រីលានដុល្លារអាមេរិកសម្រាប់ពិភពលោកជារៀងរាល់ឆ្នាំ ដែលត្រូវជា ១,៣% នៃទំហំ GDP របស់ពិភពលោក ពិសេសក្នុងចន្លោះឆ្នាំ ២០១៥-២០៣០ នឹងមានជនក្រីក្រ ៧,៦ លាននាក់ចេញផុតពីភាពក្រីក្រដាច់ខាត និង ៣២ លាននាក់ចេញផុតពីភាពក្រីក្រមធ្យម។

សរុបមក ទោះបីស្ថានការណ៍ពិភពលោកមានការប្រែប្រួលយ៉ាងណាក្តី គំនិតផ្តួចផ្តើមខ្សែ ក្រវាត់ និងផ្លូវ នៅតែជាគម្រោង នៃកិច្ចសហប្រតិបត្តិការលេចធ្លោជាងគេមួយក្នុងពិភពលោក ដែលអាចចាត់ទុកថាជា គំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការតភ្ជាប់ និង ការអភិវឌ្ឍក្នុងតំបន់និងពិភពលោក ក្នុងការកសាងសហគមន៍ជោគវាសនារួមគ្នា៕

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទដែលជាប់ទាក់ទង