**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

សម្តេចធិបតី គូសរំលេចសកម្មភាពសំខាន់ៗ៥ចំណុច ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងសម្រេចឱ្យបាននូវមហិច្ឆតា ប្រែក្លាយកម្ពុជា ជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសរំលេចសកម្មភាពសំខាន់ៗចំនួន៥ចំណុច ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងកាត់បន្ថយជាអតិបរមា នូវផលប៉ះពាល់ទាំង និងដើម្បីសម្រេចឱ្យបាននូវមហិច្ឆតាប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទោះជាយ៉ាងណា សូមបញ្ជាក់ថា រាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះផលវិបាក និងការប្រឈម ហើយរាជរដ្ឋាភិបាលអណ្ណតទី៧នេះ បានដាក់ចេញនូវបន្ទាត់យុទ្ធសាស្រ្ដ និងគោលនយោបាយ យុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីបន្តជំរុញការអភិវឌ្ឍ ឲ្យបានជោគជ័យ។ ក្នុងនោះសម្ដេចបានគូសរំលេចសកម្មភាពសំខាន់ៗ មួយចំនួនរួមមាន៖

ទី១.ការជំរុញការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មមុខទំនិញនាំចេញបន្ថែមទៀត ក្រៅពីសំលៀកបំពាក់ និង អង្ករ, តួយ៉ាងដូចជា ផលិតផលធ្វើដំណើរ, គ្រឿងអេឡិចត្រូនិក, បន្ទះសូឡា, កង់, និង ផលិតផលកសិកម្មផ្សេងទៀត ដូចជាកៅស៊ូ, គ្រាប់ស្វាយចន្ទី, ចេក, និង ស្វាយ។ បន្ថែមលើនេះ, រាជរដ្ឋាភិបាលក៏បន្តផ្ដល់ការលើក ទឹកចិត្តផ្នែកពន្ធដារ ដល់សហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬ នាំចេញស្រូវ, អង្ករ, ពោត, សណ្ដែក, ម្រេច, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ជ័រកៅស៊ូ, មៀនប៉ៃលិន, ស្វាយ, វារីវប្បកម្ម, ការចិញ្ចឹមសត្វ, និង ផលិតផលដូងប្រេងផងដែរ ដើម្បីលើកកម្ពស់ផលិតកម្មសម្រាប់តម្រូវការក្នុង ស្រុក និង ជំរុញការនាំចេញផលិតផលទាំងនោះ ដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ ជាប្រយោជន៍ ដល់កសិករ និង វិនិយោគិន។

ទី២.ការអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់-ពង្រីកទីផ្សារថ្មី»។ រាជរដ្ឋាភិបាលបានបន្ត លើកកម្ពស់ការអនុវត្ត និងការប្រើប្រាស់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ក្នុងកម្រិតទ្វេភាគី, តំបន់, និង ពហុភាគី ដែលមានសម្រាប់ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-សាធារណរដ្ឋកូរ៉េ, កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់ (RCEP)។ រាជរដ្ឋាភិបាលក៏បានកំណត់ចេញនូវគោលការណ៍ស្វែងរកច្រក ទីផ្សារ នាំចេញ ឬ ដៃគូពាណិជ្ជកម្មសក្តានុពលថ្មីៗ ដោយជំរុញការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីបន្ថែមទៀត ដើម្បីពង្រីកទីផ្សារឱ្យមានលក្ខណៈរឹតតែទូលំទូលាយ។

ទី៣.ការជំរុញការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ក្នុងឧស្សាហកម្មដែលមានតម្លៃ បន្ថែមខ្ពស់ និង បៃតង ទន្ទឹមនឹងការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងស្រុក តាមរយៈការពង្រឹងឧស្សាហកម្មប្រតិគមន៍ និង ការលើកកម្ពស់លទ្ធភាពទទួលបានការ ផ្ទេរបច្ចេកវិទ្យា, ស្រាវជ្រាវ និង អភិវឌ្ឍ។ រាជរដ្ឋាភិបាលក៏កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធ ដែល ជំរុញកំណើនសេដ្ឋកិច្ច និង ពាណិជ្ជកម្ម។ ជាក់ស្ដែង, រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការនូវកំពង់ផែពហុបំណងកំពត និង បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណន តេជោ ដែលនឹងកាត់បន្ថយរយៈពេល, ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន, បង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម, និងអភិវឌ្ឍផែរណបថ្មីៗជាច្រើន។

ទី៤.ការអនុវត្តយ៉ាងសកម្មនូវគោលនយោបាយឌីជីថល, ធុរកិច្ចឌីជីថល, និង ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈ ការលើកទឹកចិត្តឱ្យវិស័យធុរកិច្ចបង្កើតថ្នាល បច្ចេកវិទ្យាលក់ទំនិញក្នុងស្រុក និង ឆ្លងកាត់ព្រំដែន។ លើសពីនេះ, រាជរដ្ឋាភិបាលក៏បានខិតខំ ជំរុញយ៉ាងសកម្មនូវការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និង ថ្នាលបច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈ ដើម្បីសម្រួលនីតិវិធី, កាត់បន្ថយពេល, និង ចំណាយពាក់ព័ន្ធផ្សេងៗ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកែលម្អបរិយាកាសធុរកិច្ច និង ការជំរុញសកម្មភាពពាណិជ្ជកម្ម នៅកម្ពុជា សំដៅលើកកម្ពស់គុណភាព, តម្លាភាព, ប្រសិទ្ធភាព, និង ការជឿទុកចិត្តពីសំណាក់ វិនិយោគិន និងធុរជន ជាពិសេស ការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់។

ទី៥.រាជរដ្ឋាភិបាលក៏បាន និងកំពុងរៀបចំយុទ្ធសាស្ត្រ ដើម្បីត្រៀមចាកចេញដោយរលូន ពីចំណាត់ថ្នាក់ប្រទេសមានការអភិវឌ្ឍតិចតួច ដែលមានគោលដៅកាត់បន្ថយ ឬលុបបំបាត់ ផលប៉ះពាល់អវិជ្ជមាន ដែលកើតចេញពីការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងវិធានការ ជំនួយអន្តរជាតិនានាក៏ដូចជា ការធានាបាននូវចីរភាពនៃការអភិវឌ្ឍ ក្រោយការចាកចេញ នៅឆ្នាំ២០២៩៕

អត្ថបទដែលជាប់ទាក់ទង