**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

ពលរដ្ឋនិងមន្រ្តីរាជការនៅខេត្តព្រះសីហនុ សាទរយ៉ាងច្រើនកុះករនាពិធីរត់ភ្លើងគប់កីឡាជាតិឆ្នាំ២០២៤

ភ្នំពេញ៖ ពិធីរត់ភ្លើងគប់ អបអរសាទរ!ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ បានធ្វើដំណើរមកដល់ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ព្រមទាំងមន្រ្តីប្រតិភូក្រសួងអប់រំយុវជន យុវជន និងកីឡាជាច្រើនរូបផងដែរ។

ជាមួយគ្នានោះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មន្រ្តីរាជការ ក្រសួងស្ថាប័ន សិស្សានុសិស្ស និស្សិត ពលរដ្ឋជាច្រើននាក់ ដែលបង្ករបរិយាកាសនាបរិវេណឆ្នេរ នៃខេត្តតំបន់ទេសចរណ៍មួយនេះមានសភាពឱឡារិក និងសប្បាយរីករាយ។

ថ្លែងក្នុងពិធីរត់ភ្លើងគប់នោះដែរ ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវអារម្មណ៍រីករាយ និងសប្បាយចិត្តជាខ្លាំងដែលខេត្តព្រះសីហនុ ទទួលបានសិទ្ធរៀបចំពិធីរត់ភ្លើងគប់ អបអរសាទរការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។

បន្ទាប់ពី ពិធីរត់ភ្លើងគប់បានបញ្ចប់ឯកឧត្តម វ៉ាត់ ចំរើន បានវាយតម្លៃខ្ពស់ចំពោះការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន សិស្សនុសិស្ស និស្សិត និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមរត់ និងហែរហមអមដំណើរ នៃពិធីរត់ភ្លើងគប់លើកដំបូងនៅខេត្តតំបន់ទេសចរណ៍មួយនេះ។

ឯកឧត្តមរដ្ឋលេខាធិការក៏បានបន្ថែមផងដែរថា ការចូលរួមដ៏ច្រើនកុះករនេះសបញ្ជាក់ឱ្យឃើញថា ស្មារតីរួមរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ គឺស្រលាញ់ និងលើកស្ទួយវិស័យកីឡា ដើម្បីឈានដំណើរទៅការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩។

យោងតាមរបាយការណ៍លោក សាមុត សុធារឹទ្ធ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានតិភូដឹកនាំកីឡាខេត្តព្រះសីហនុ ទៅចូលរួមការប្រកួតកីឡាជាតិលើកទី៤ បានបញ្ជាក់ថា ខេត្តព្រះសីហនុ ចុះឈ្មោះចូលរួមប្រកួត ១០ប្រភេទកីឡា សរុបអ្នកចូលរួមមានចំនួន ៧៨នាក់ក្នុងនោះមានស្រី ១៥នាក់ ប្រតិភូដឹកនាំថ្នាក់ខេត្ត ០៣នាក់ ប្រតិភូដឹកនាំក្រុម ០២នាក់ គ្រូបង្វឹក០៩នាក់ គ្រូជំនួយ០១នាក់ និងកីឡាករ កីឡាការិនី ៦៣នាក់(កីឡាការិនី១៣នាក់)។ លទ្ធផលទទួលបាននាពេលកន្លងមកក្នុងព្រឹត្តិការណ៍កីឡាជាតិរួមមាន មេដាយមាស៧ ប្រាក់៩ និងសំរឹទ្ធ១០ សរុប២៦មេដាយ។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ ទទួលសិទ្ធរៀបចំការប្រកួតកីឡា ០២ប្រភេទរួមមាន កីឡាទូកក្តោង និងកីឡាម៉ូតូទឹក។ ព្រះសីហនុ ជាខេត្តទី២បន្ទាប់ពីខេត្តកែប ដែលបានបា្ររព្ធពិធីរត់ភ្លើងគប់កីឡា អបអរសាទរ! ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។ ដំណើរភ្លើងគប់កីឡា នឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ឆ្នាំង និងបន្តទៅខេត្តស្វាយរៀង មុនធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបើកផ្លូវការនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ សូមរំលឹកថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង