**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម

World Bank បង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ីខាងត្បូងដល់ ៦,៤ភាគរយ

ញូវដែលី៖ ធនាគារពិភពលោក (World Bank) បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់តំបន់អាស៊ីខាងត្បូងដល់ ៦,៤ភាគរយសម្រាប់ឆ្នាំ២០២៤ ពីអត្រា ៦ភាគរយ ដោយលើកឡើងពីភាពរឹងមាំនៃតម្រូវការក្នុងស្រុកនៅក្នុងប្រទេសឥណ្ឌា និងការស្ទុះងើបសេដ្ឋកិច្ចឡើងវិញលឿនកាន់តែលឿននៅក្នុងប្រទេសដែលរងគ្រោះដោយវិបត្តិដូចជាស្រីលង្កា និងប៉ាគីស្ថាន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ធនាគារពិភពលោកបានព្យាករថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្នដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២៥ កើនឡើងដល់ ៧ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលការព្យាករកាលពីខែមេសាមានតែ ៦,៦ភាគរយ។ ការដំឡើងការព្យាករនេះត្រូវបានធនាគារពិភពលោកបានលើកឡើងថាដោយសារការស្ទុះងើបឡើងវិញនៃទិន្នផលកសិកម្ម និងការកើនឡើងការប្រើប្រាស់ឯកជន។

លោក Martin Raiser អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងត្បូងបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មានក្រុមអ្នកប្រើប្រាស់ដែលកំពុងកើនឡើងនៅឥណ្ឌា ដែលជំរុញឱ្យសេដ្ឋកិច្ចដើរឆ្ពោះទៅមុខ មានការស្ទុះងើបសេដ្ឋកិច្ចឡើងវិញចេញពីវិបត្តិនៅក្នុងប្រទេសស្រីលង្កា ហើយនៅក្នុងប្រទេសប៉ាគីស្ថាន ក៏មានការស្ទុះងើបសេដ្ឋកិច្ចឡើងវិញដែលដឹកនាំដោយវិស័យទេសចរណ៍នៅក្នុងប្រទេសនេប៉ាល់ និងប៊ូតាន។

ការដំឡើងការព្យាករនេះបានបញ្ជាក់ថា តំបន់អាស៊ីខាងត្បូងជាតំបន់សេដ្ឋកិច្ចដែលមានកំណើនលឿនបំផុតក្នុងចំណោមតំបន់ដែលត្រូវបានពិនិត្យតាមដានដោយធនាគារពិភពលោក។ ធនាគារដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោននេះព្យាករថា តំបន់អាស៊ីខាងត្បូងនឹងមើលឃើញកំណើនដ៏រឹងមាំ ៦,២ភាគរយជារៀងរាល់ឆ្នាំសម្រាប់រយៈពេលពីរឆ្នាំបន្ទាប់។

ធនាគារពិភពលោកក៏បានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថាននឹងកើនឡើង ២,៨ភាគរយក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្នដែលបានចាប់ផ្តើមកាលពីខែកក្កដាពោលគឺកើនឡើងពីការព្យាករមុនដែលមានតែ ២,៣ភាគរយ ដោយការស្ទុះងើបឡើងវិញក្នុងវិស័យផលិតកម្ម និងការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ។

ប្រទេសស្រីលង្កាត្រូវបានដំឡើងការព្យាករច្រើនបំផុតដោយរំពឹងថានឹងមានកំណើន ៤,៤ភាគរយនៅឆ្នាំនេះ និង ៣,៥ភាគរយនៅឆ្នាំ២០២៥។ ការព្យាករសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេប៉ាល់ត្រូវបានដំឡើងដល់ ៥,១ភាគរយពី ៤,៦ភាគរយសម្រាប់ឆ្នាំសារពើពន្ធ២០២៤-២០២៥ ដែលបានចាប់ផ្តើមនៅពាក់កណ្តាលខែកក្កដា ឆ្នាំនេះ។ សេដ្ឋកិច្ចរបស់ប្រទេសប៊ូតានត្រូវបានដំឡើងដល់ ៧,២ភាគរយពី ៥,៧ភាគរយ។

ប៉ុន្តែការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាដែសត្រូវបានទម្លាក់មកនៅត្រឹម ៤ភាគរយពី ៥,៧ភាគរយសម្រាប់ឆ្នាំសារពើពន្ធ ២០២៤-២០២៥ ដែលបានចាប់ផ្តើមពីខែកក្កដាដល់ខែមិថុនា ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះការនាំចេញសម្លៀកបំពាក់ក្នុងគ្រាដែលមានភាពចលាចលសង្គមនាពេលថ្មីៗនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

អត្ថបទដែលជាប់ទាក់ទង