**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ

កាកបាទក្រហមកម្ពុជា សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំពិធីបរិច្ចាគឈាមក្រោមប្រធានបទ៖ «ធ្វើជាអ្នកបរិច្ចាគឈាមសង្រ្គោះជីវិត និងសង្រ្គោះបឋម»

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំពិធីបរិច្ចាគឈាមក្រោមប្រធានបទ៖ «ធ្វើជាអ្នកបរិច្ចាគឈាមសង្រ្គោះជីវិត និងសង្រ្គោះបឋម» ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ-មន្ត្រី យុវជនកាកបាទក្រហមកម្ពុជា និស្សិតសាកលវិទ្យាល័យ សរុបប្រមាណ ២៣០នាក់ និងទទួលបានឈាមពីអ្នកស្ម័គ្រចិត្តសរុបចំនួន ១២៨ប្លោក។

មានប្រសាសន៍ចំណាប់អារម្មណ៍នាឱកាសនោះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលបានរៀបចំកម្មវិធីនាថ្ងៃនេះ ជាពិសេសថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយទានជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដនិងមិនទទួលកម្រៃ រួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស។

លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា៖ យុទ្ធនាការថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់២គឺ៖ ទី១៖ បង្កើតទម្លាប់និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញលើកកម្ពស់ឱ្យយុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាម នៅទូទាំងប្រទេសដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ សាសនា ឬនិន្នាការ និងទី២៖ ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។

ថ្លែងក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក សាស្ដ្រាចារ្យ ទីប្រឹក្សាយុវជន និងក្មួយៗនិស្សិត យុវជនកាកបាទក្រហមកម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សាដែលបានស្ម័គ្រចិត្តចូលរួមបំពេញការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា និងបានស្ម័គ្រចិត្តមកចូលរួមក្នុងពិធីនាព្រឹកនេះ ពិសេសស្ម័គ្រចិត្តបរិច្ចាគឈាម ចែករំលែកឈាម ចែករំលែកក្ដីស្រឡាញ់ ព្រមជាមួយនូវស្មារតីនៃវប្បធម៌ចែករំលែក ក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួន ក៏ដូចជាក្នុងសហគមន៍។ ការជួបជុំនាពេលនេះមិនត្រឹមតែទទួលស្គាល់ និងដឹងគុណចំពោះសប្បុរសជនបរិច្ចាគឈាមតែប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយពីការយល់ដឹង និងសារៈសំខាន់នៃការបរិច្ចាគឈាមជាប្រចាំក្នុងការជួយសង្គ្រោះជីវិត និងការលើកកម្ពស់ការយល់ដឹងវិជ្ជាសង្រ្គោះបឋមផងដែរ។

ជាមួយគ្នានេះ លោកជំទាវ បានគូសបញ្ជាក់ថា ប្រធានបទនៅឆ្នាំនេះ «ធ្វើជាអ្នកបរិច្ចាគឈាមសង្រ្គោះជីវិត និងសង្រ្គោះបឋម» បានគូសបញ្ជាក់ពីមោទនាភាពដ៏វិសេសវិសាល ដែលយើងអាចធ្វើបុណ្យជួយជីវិតមនុស្សបានតាមរយៈទង្វើដ៏សាមញ្ញមួយ គឺការបរិច្ចាគឈាម និងសង្រ្គោះបឋម។ រាល់ការបរិច្ចាគឈាមគឺជាអំណោយដ៏មានអានុភាពមិនអាចកាត់ថ្លៃបាន ជាខ្សែជីវិតដែលនាំមកនូវក្តីសង្ឃឹម និងការព្យាបាលអ្នករងគ្រោះដែលត្រូវការឲ្យជួយ។ អ្នកបរិច្ចាគឈាមគឺជាវីរបុរស នារីពិតៗ ដែលបង្ហាញពតម្លៃនៃ ក្តីមេត្តា សប្បុរសធម៌ និងស្មារតីជួយមនុស្សជាតិ។

សូមបញ្ជាក់ថា កម្មវិធីពិធីនាព្រឹកនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចជា៖
-ជំរុញ និងលើកទឹកចិត្តនិស្សិត និងយុវជនចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម ឱ្យបានច្រើនកុះករ
-បង្ហាញពីគុណសម្បត្តិ និងអត្ថប្រយោជន៍របស់និស្សិត និងយុវជនដែលបានស្ម័គ្រចិត្ត ចែករំលែក ក្ដីស្រឡាញ់តាមរយៈការបរិច្ចាគឈាម
-ដើម្បីបង្ហាញពីសមិទ្ធផល និងបញ្ហាប្រឈមនៃកម្មវិធីឈាមជាតិ និងចែករំលែកការអនុវត្ត និងមេរៀនល្អៗ
-ដើម្បីគូសបញ្ជាក់ពីតម្រូវការបន្តសម្រាប់ការបរិច្ចាគឈាមទៀងទាត់ និងមិនមានការបង់ប្រាក់ ដើម្បីសម្រេចបាននូវលទ្ធភាពទទួលបានជាសកលក្នុងការបញ្ចូលឈាមប្រកបដោយសុវត្ថិភាព
-ដើម្បីលើកកម្ពស់វប្បធម៌នៃការបរិច្ចាគឈាមជាប្រចាំក្នុងចំណោមយុវជន និងសាធារណជនទូទៅ និងដើម្បីបង្កើនភាពចម្រុះ និងនិរន្តរភាពនៃក្រុមអ្នកបរិច្ចាគឈាម ៕

អត្ថបទដែលជាប់ទាក់ទង