ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃដំឡើងថ្នាក់ជូនមន្ត្រី រាជការអគ្គលេខាធិការដ្ឋានរដ្ឋសភា

ភ្នំពេញ៖ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការងរដ្ឋសភា នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃដំឡើងថ្នាក់ជូនមន្ត្រីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភាសម្រាប់ឆ្នាំ២០២២ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីនៃអគ្គនាយកដ្ឋានមួយចំនួនផងដែរ៕

