ចិនបាញ់បង្ហោះផ្កាយរណបសេវាអ៊ីនធឺណិតគន្លងខ្ពស់ទីបី

ស៊ីឈាង៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលាថា ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជូនផ្កាយរណបសេវាអ៊ីនធឺណិត លំដាប់ខ្ពស់ថ្មីមួយ ទៅកាន់លំហអាកាស ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Xichang ក្នុងខេត្តស៊ីឈួន ភាគនិរតីរបស់ប្រទេស។
ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះនៅម៉ោង៩និង៥០នាទីយប់ (ម៉ោងនៅទីក្រុងប៉េកាំង) នៅលើរ៉ុក្កែត Long March-3B ហើយបន្ទាប់មកបានចូលទៅក្នុងគន្លងដែលបានកំណត់ជាមុនរបស់វា។ វាគឺជាសមាជិកទីបីនៃក្រុមផ្កាយរណបគន្លងខ្ពស់ដែលបញ្ជូនអ៊ីនធឺណិត។
មជ្ឈមណ្ឌលបាញ់បង្ហោះបាននិយាយថា ការបាញ់បង្ហោះនេះគឺជាបេសកកម្មលើកទី 538 នៃស៊េរីរ៉ុក្កែត Long March។
