**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បដិសេធចំពោះផ្សាយរបស់ RFA Khmer ថា មន្ត្រីបរិស្ថានមួយចំនួននៅខេត្តស្ទឹងត្រែង រងការចោទថាចាប់ពលរដ្ឋ ជំរិតទារលុយជាថ្នូរនឹងការដោះលែង

ភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានចេញលិខិតបដិសេធថា ការចេញផ្សាយរបស់ RFA Khmer កាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ថា មន្ត្រីបរិស្ថានមួយចំនួននៅខេត្តស្ទឹងត្រែង រងការចោទថាចាប់ពលរដ្ឋ ជំរិតទារលុយជាថ្នូរនឹងការដោះលែង ករណីនេះជនសង្ស័យ ចំនួន២នាក់ ដែលមាន ឈ្មោះ វែន វុទ្ធី និងឈ្មោះវ័ន ថា ភេទប្រុស ជាប់ពាក់ព័ន្ធ ទៅនិងការប្រព្រឹត្តបទល្មើស ចូលកាប់រានដីព្រៃ ក្នុងតំបន់ការពាធម្មជាតិ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចអូរចម្លេះ ស្ថិតក្នុងដែនជម្រក សត្វព្រៃ-ព្រៃឡង់ ភូមិសាស្ត្រភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ជារឿងមិនពិត។

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សូមបញ្ជាក់ជូនថា ដោយមានការអនុញ្ញាតពី ឯកឧត្តមព្រះរាជអាជ្ញា អយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង បានធ្វើការបង់ពិន័យអន្តរការណ៍ ទៅលើជនសង្ស័យទី១ មានឈ្មោះ វែន វុទ្ធី អាយុ៥៣ និងទី២មានឈ្មោះ វ៉ន ថា អាយុ ៤២ឆ្នាំ បង់ចូលថវិការដ្ឋ ចែងក្នុងមាត្រា៥៩ ចំណុចទី០១ “កាប់ គាស់រម្លើង កាប់រំលំ រុករានដីព្រៃ គ្រៀវ ចងរឹត ប្រមូល បំផ្លាញធនធានធម្មជាតិ” នៃច្បាប់ស្តីពីតំបន់ ការពារធម្មជាតិ។

ដូច្នេះ ព័ត៌មានដែលការចុះផ្សាយរបស់ RFA Khmer នាពេលកន្លងមកនេះ គឺជាព័ត៌មានក្លែងក្លាយ មានចេតនាទុច្ចរិត បរិហារកេរ្តិ៍ បំភ្លើសការពិត ធ្វើឱ្យសាធារណជនមានការភណ្ឌច្រឡំ ដែលធ្វើឲ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់មន្ត្រីរាជការសាធារណៈ ប៉ះពាល់ដល់ស្ថាប័នរដ្ឋ ជាពិសេស មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ៕

អត្ថបទដែលជាប់ទាក់ទង