សមត្ថកិច្ចខេត្តបាត់ដំបង បង្រ្កាបឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនចំនួន ៦នាក់ នៅស្រុកកំរៀង

ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៧និង២៥នាទី នៅចំណុចភូមិកំប្រង់ ឃុំសាមសិប ស្រុកកំរៀង ខេត្តបាត់ដំបង ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលផែនជំនាញនេះ បានដឹកនាំធ្វើការបង្រ្កាបករណីគ្រឿងញៀនមួយករណី ដោយបានឃាត់ខ្លួនជនសង័្សយចំនួន ៦នាក់។
ជនសង្ស័យទាំង៦នាក់នោះរួមមាន៖
១-ឈ្មោះរ៉េមសៅហៅតុញសៅភេទប្រុសអាយុ២៨ឆ្នាំមានទីលំនៅភូមិសាមសិបឃុំតាក្រីស្រុកកំរៀង ខេត្តបាត់ដំបង។
២-ឈ្មោះ ធឿន ប្រុស ហៅ ប្រែត ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
៣-ឈ្មោះ រុន ណារាជ ភេទប្រុស អាយុ—ឆ្នាំ មានទីលំនៅភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
៤-ឈ្មោះ ចាន់ សិលា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិទួលទិល ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
៥-ឈ្មោះ សោម ភារ៉ា ហៅ សង់ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្រង៉ែ សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។
៦-ឈ្មោះរ៉េម គន្ធា ហៅ យ៉ា ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៦ថង់ និង ១កំណាត់ទុយោ ទម្ងន់ ៤២,៣១ក្រាម (ថ្នាំសុទ្ធ)។
-រថយន្តចំនួន ១គ្រឿង ម៉ាក TOYOTA CAMRY ពណ៌ស
-ទូរស័ព្ទដៃចំនួន ៤គ្រឿង (ចាស់)
-សម្ភារសម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងចាត់ចែងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្ត ទោសទៅតាមផ្លូវច្បាប់ហើយ៕
