**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០

អ្នកសារព័ត៌មាននៃកាសែត Le Monde បានស្វែងយល់ពីការពិតនៃការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា

ភ្នំពេញ៖ លោក Brice Pedroletti អ្នកសារព័ត៌មាននៃកាសែតបារាំង Le Monde ក្នុងឱកាសទទួលបានការអនុញ្ញាតជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀលថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន បានការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា ជាពិសេសលើការគ្រប់គ្រងវិស័យបរិស្ថាន ដែលកន្លងមកមានកិច្ចសហប្រតិបត្តិការល្អ ពីអ្នកពាក់ព័ន្ធ និងជាពិសេសការចូលរួមគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើន ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ជួយបន្តផ្សព្វផ្សាយព័ត៌មានពិតស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិនិងបរិស្ថាន ជាពិសេសការអប់រំបរិស្ថានឱ្យបានច្រើន ដើម្បីបង្កើនការចូលរួមលើកកម្ពស់ការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ដោយមានសសរស្តម្ភចំនួន៣ គឺស្អាត បៃតង និងចីរភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅពង្រីកគម្របព្រៃឈើ ឆ្ពោះទៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាការផ្សព្វផ្សាយលើវិស័យបរិស្ថានបានច្រើន និងទូលំទូលាយ ឆ្លុះបញ្ជាំងឱ្យឃើញកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីបរិស្ថាន ដែលកន្លងមកបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលចាប់ពីថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០២៣ រហូតមកទល់ពេលនេះ មនុស្សជាង៩លាន៥សែននាក់ បានគាំទ្រនិងប្តេជ្ញាចិត្ត មិនប្រើថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ ក្នុង១សប្តាហ៍។

ជោគជ័យនៃយុទ្ធនាការ បានស្តែងឡើងផងដែរ អំពីការថយចុះនៃចំនួនការនាំចូលថង់ប្លាស្ទិកមកកម្ពុជា។ តាមស្ថិតិរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានបង្ហាញថាក្នុងឆ្នាំ២០២៤ ការនាំចូលថង់ប្លាស្ទិកបានថយចុះ៧១,៤ % បើប្រៀបធៀបនឹងឆ្នាំ២០២៣កន្លងទៅ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រុមគ្រួសារបរិស្ថាន បានបន្តបោះជំហានតទៅមុខទៀត ពីការប្តេជ្ញាចិត្ត មកជាការអនុវត្តជាក់ស្តែងនោះគឺ យុទ្ធនការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អាជ្ញាធរភូមិ ឃុំ សង្កាត់ ក្រុងស្រុក បានចូលរួមចំណាយពេលវេលារើសសំរាម សំអាតបរិស្ថាននៅជុំវិញមូលដ្ឋាន ការប្រមូល ការគ្រប់គ្រង និងការទុកដាក់ឱ្យបានត្រឹមត្រូវ។

លទ្ធផលសម្រេច បានក្នុងភាពស្អាតលើដែនគោក បានជំរុញការលើកទឹកចិត្ត ឱ្យមានភាពស្អាតនៅក្នុងដែនទឹក និងភាពស្អាតក្នុងដែនអាកាស។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ក្រសួងបរិស្ថានបន្តលើកទឹកចិត្តជំរុញការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវផេនការមួយ ដែលគ្មានថង់ប្លាស្ទិកនៅតាមដងផ្លូវ នាឆ្នាំ២០២៥ខាងមុខនេះ។ ក្រសួងបរិស្ថាន កំពុងធ្វើការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីរៀបចំវិធីសាស្រ្តរបស់ខ្លួន ឆ្ពោះទៅការទុកដាក់និងគម្រប់គ្រងសំណល់ ប្លាស្ទិកឱ្យបានត្រឹមត្រូវ ផ្តល់ធុងសំរាមដល់មូលដ្ឋាន សាលារៀន មន្ទីរពេទ្យ និងជំរុញឱ្យមានការវិនិយោគលើការទុកដាក់ កែច្នៃ និងប្រើប្រាស់សំណល់ប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ថា នៅក្នុងឱកាសជួបជាមួយអ្នកកាសែត Le Monde ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានរំលឹកថា ក្រសួងបរិស្ថានបានដាក់ចេញការអនុវត្តច្បាប់១០០% ចំពោះជនល្មើស ហើយក្រសួងបរិស្ថានមានមេធាវីប្រចាំការ ជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការអនុវត្តច្បាប់គ្រប់ពេលវេលា។ ក្រៅពីមេធាវីរបស់ក្រសួង ក្រសួងយុត្តិធម៌ បានផ្តល់ជូនមន្រ្តីជាន់ខ្ពស់១រូបទៀតដើម្បីជួយដោះស្រាយបញ្ហាផ្លូវច្បាប់។ លើសពីនេះ គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ដែលមានតំបន់ការពារធម្មជាតិ កងយោធពលខេមរភូមិន្ទ មានបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺជាខ្នងបង្អែកគាំទ្រ ដល់ការពង្រឹងការអនុវត្តច្បាប់របស់ក្រសួងបរិស្ថានថែមទៀត។ ក្នុងពេលជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីការគាំទ្រនិងផ្តល់ផែនទី តំបន់ការពារធម្មជាតិ មានផែនទីពីផ្កាយរណប ដល់រដ្ឋបាលខេត្ត អាជ្ញាធរក្រុង ស្រុក ដើម្បីធ្វើការការពារនិងអន្តរាគមន៍ទប់ស្កាត់បទល្មើសធនធានធម្មជាតិ។

ក្រសួងបរិស្ថាន កន្លងមកបានប្រគល់ជូនដ្រូន ដល់មន្រ្តីឧទ្យានុរក្ស ដើម្បីងាយស្រួលចុះ ជួយពង្រឹងការទប់ស្កាត់ធ្វើយ៉ាងណាធនធានធម្មជាតិ របស់យើងដែលមានស្រាប់មិនឱ្យបាត់បង់។ លើសពីនេះ ក៏ជំរុញពង្រីកវិសាលភាពគម្របព្រៃឈើកម្ពុជា ឱ្យកើនឡើងបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា ក្នុងកន្លងមក មន្ទីរបរិស្ថានទាំងអស់ បានបង្ហាញសន្តានចិត្តបណ្តុះកូនឈើ និងចែកជូនប្រជាពលរដ្ឋយកទៅដាំ បានចំនួន១លាន៣សែន ដើម នៅក្នុងយុទ្ធនាការបណ្តុះផ្នត់គំនិត «ពន្លកបៃតង» ជាប្រវត្តិសាស្រ្ត។ ក្រសួងបរិស្ថានបាន និងកំពុងរៀបចំថ្នាលបណ្តុះកូនឈើខ្នាតតំបន់ បន្ថែមចំនួន៥កន្លែង ហើយយើងអាចផលិតកូនឈើ ប្រមាណ១០លានដើម ចាប់ពីឆ្នាំ២០២៦តទៅ ៕

អត្ថបទដែលជាប់ទាក់ទង