**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាព អបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅក្រុងអូសាកា

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជេីញរបស់ឯកឧត្តម មុិច ច័ន្ទមុន្នី ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកផ្តួចផ្តេីមរៀបចំព្រឹត្តការណ៍ប្រកួត បាល់ទាត់ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្រ្តី និងបុគ្គលិកស្ថានទូត បានចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ទាត់មិត្តភាព “ពានរង្វាន់ហ្វូតសាលអូសាកា (OSAKA FUTSAL CUP) ” នៅក្រុងអូសាកា ប្រទេសជប៉ុន។

កម្មវិធីនេះ មានការចូលរួមពីក្រុមបាល់ទាត់ខ្មែរទាំង ៨ក្រុម រួមមាន៖ ទី១. ក្រុម CJS FC (ទីក្រុងតូក្យូ), ទី២. ក្រុម OSAKA FC (ក្រុងអូសាកា), ទី៣. ក្រុម MINATO FC (ក្រុងអូសាកា), ទី៤. ក្រុម OSAKA Shijonawate FC (ក្រុងអូសាកា), ទី៥. ក្រុម KHMER AYASE (ខេត្តកាណាហ្គាវ៉ា), ទី៦. ក្រុម HYOGO JAPAN (ខេត្តហ្យូហ្គូ), ទី៧. ក្រុម GCF SAMBO FC (ក្រុងអូសាកា) និង ទី៨. ក្រុម KYOTO FC (ទីក្រុងក្យូតូ) ព្រមទាំងមានសហគមន៍ខ្មែរ កម្មសិក្សាការី-ពលករជំនាញខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សាក្នុងប្រទេសជប៉ុនប្រមាណជា ២០០នាក់ បានចូលរួមទស្សនាការប្រកួតកីឡានេះ ។

ឯកឧត្តមឯកអគ្គរាជទូត បានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខដល់បងប្អូនខ្មែរនៅជប៉ុនពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឯកអគ្គរាជទូតក៏បានបង្ហាញនូវក្តីសប្បាយរីករាយ ក្នុងការចូលរួម និងការកោតសរសេីរចំពោះឯកឧត្តម មុិច ច័ន្ទមុន្នី ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងក្រុមការងារដែលបានផ្តួចផ្តេីមរៀបចំកម្មវិធីប្រកួតនៅថ្ងៃនេះ ដែលជាការផ្តល់ឱកាសឱ្យបងប្អូនខ្មែរ នៅជប៉ុន បានជួបជុំគ្នាអបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ តាមរយ:ការលេងកីឡា ដេីម្បីជួយពង្រឹងផ្នែកសុខភាព និងបង្កេីនមិត្តភាព និងសាមគ្គីភាពក្នុងចំណោមបងប្អូនខ្មែរនៅជប៉ុន។

ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ពីការអភិវឌ្ឍ និងសមិទ្ធផល លេចធ្លោរមួយចំនួននាពេលថ្មីៗនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានជាអាទិ៍ ៖ (១) ការបន្តអភិវឌ្ឍន៍ និងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងផ្លូវក្រវាត់ព្រំដែន នៅតំបន់ភាគឦសានរបស់កម្ពុជា និងបានលេីកទឹកចិត្តឱ្យបងប្អូនខ្មែរជឿជាក់លេីការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារព្រំដែន ក៏ដូចជាអធិបតេយ្យភាពរបស់កម្ពុជា, ២) ការចូលរួមកម្សាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រេីនកុះករក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលទេីបបានបញ្ចប់នាពេលថ្មីៗនេះ និង(៣) ការចូលរួមអបអរសាទរចំពោះការបំបែកកំណត់ត្រាពិភពលោក Guinness world records របស់កម្ពុជាក្នុង “ការតាំងបង្ហាញរថយន្តទំនើប/រថយន្ត Sport ដ៏ធំបំផុត” (THE LARGEST DISPLAY OF SUPER CARS / HYPER CARS) ដែលបានរៀបចំដោយក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally ។

ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនបងប្អូនខ្មែរអំពីការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពស្រដៀងគ្នានេះ ដើម្បី “អបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ” ដែលត្រូវបានរៀបចំឡេីងប្រកបដោយជោគជ័យដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដោយមានក្រុមបាល់ទាត់ខ្មែរចំនួន១០ក្រុម និងអ្នកចូលរួមសរុបប្រមាណជា ២០០នាក់ នៅទីក្រុងតូក្យូ កាលពីខែសីហា ឆ្នាំ២០២៤។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានជូនដំណឹងអំពីគម្រោងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពក្នុងចំណោមបងប្អូនខ្មែរនៅជប៉ុន ក៏ដូចជាការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់ខែ្មរ និងបណ្តាប្រទេសសមាជិកអាស៊ាន នៅក្នុងឆ្នាំ២០២៥ ផងដែរ។

នៅរសៀលថ្ងៃដដែលនោះដែរ ឯកឧត្ដម ឯកអគ្គរាជទូត ក៏បានជួបសំណេះសំណាលរយះពេលខ្លីជាមួយតំណាងបងប្អូនខ្មែរដែលចូលរួមក្នុងកម្មវិធីជួបជុំពិសារអាហាសាមគ្គី នៅសួន Hattori ryokuchi នៅក្រុងអូសាកា ។

ទន្ទឹមនេះ នៅល្ងាចថ្ងៃដដែលនោះដែរ ឯកឧត្ដម ឯកអគ្គរាជទូត ក៏បានចូលរួមជាអធិបតីក្នុងកម្មវិធីជួបជុំពិសារអាហាសាមគ្គី ជាមួយបងប្អូនខ្មែរដែលបានចូលរួមការប្រកួតកីឡាបាល់ទាត់ និងអ្នកចូលរួមទស្សនាប្រមាណជា ៨០នាក់ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង