មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ស្នើប្រតិបត្តិករទេសចរណ៍រក្សាតម្លៃ កុំតម្លើងថ្លៃ ក្នុងពេលប្រឡងបាក់ឌុប

ភ្នំពេញ៖ ដើម្បីសម្រួលដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ ក្នុងខេត្តបាត់ដំបង ឱ្យប្រព្រឹត្តិទៅបានរលូនល្អ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង សូមស្នើសុំឱ្យប្រតិបត្តិករទេសចរណ៍មានការរក្សាតម្លៃ កុំឱ្យមានការតម្លើងថ្លៃស្នាក់នៅ និងម្ហូបអាហារ និងសម្រួលអនុញ្ញាតឱ្យសិស្សានុសិស្សស្នាក់នៅជុំគ្នាបាន និងជួយពិនិត្យលទ្ធភាពក្នុងការបញ្ចុះតម្លៃជូនពួកគាត់តាមការគួរ។
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា ការចូលរួមរបស់លោក លោកស្រី ប្រតិបត្តិករទេសចរណ៍ ជាផ្នែកមួយក្នុងការលើកកម្ពស់មូលធនមនុស្សនៅកម្ពុជា។
ក្នុងករណីមានការតំឡើងថ្លៃខុសនឹងការណែនាំ សូមធ្វើការទំនាក់ទំនងមកកាន់មន្ទីរទេសចរណ៍តាមរយៈលេខទូរស័ព្ទ:
០៧០ ៧១១ ០០៧ (ស្មាត) ០៦១ ៧១១ ០០៧ (សែលកាត)៕

