**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ តាមរយៈព្រឹត្តិការណ៍ Miss Grand International នឹងបង្ហាញពីសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែបទៅកាន់ពិភពលោក

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញក្ដីរំពឹងថា តាមរយៈព្រឹត្តិការណ៍ Miss Grand International នឹងបង្ហាញពីសក្តានុពលនៃវិស័យទេសចរណ៍កម្ពុជាដ៏សម្បូរបែបទៅកាន់ពិភពលោក ខណៈកម្មវិធីលំដាប់អន្តរជាតិនេះទទួលបានការទស្សនាច្រើនជាងគេបំផុតក្នុងពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានបង្ហាញក្ដីរំពឹងបែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជួបសំណេះសំណាលជាមួយ Miss Grand International មកពី៧៥ប្រទេស ដែលនឹងត្រូវចូលរួមការប្រកួតនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី៣-១៣ ខែតុលា ឆ្នាំ២០២៤។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងទេសចរណ៍, គណៈគ្រប់គ្រងកម្មវិធី Miss Grand Cambodia (MGC), Miss Grand International, ប្រធានសមាគមទេសចរណ៍កម្ពុជា ប្រធានសហព័ន្ធទេសចរណ៍ ប្រធានសមាគមសណ្ឋាគារកម្ពុជា ព្រមទាំងបេក្ខនារី Miss Grand International មកពី៧៥ប្រទេស សរុប១៥០រូប នៅទីស្តីការក្រសួងទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈគ្រប់គ្រងកម្មវិធី និង Miss Grand International ដែលមកពី៧៥ប្រទេស ព្រមទាំងក្រុមការងារមកកាន់ព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានឱ្យដឹងថា នេះគឺជាព្រឹត្តិការណ៍ដ៏កក្រើកថ្មីមួយទៀតក្នុងឆ្នាំនេះសម្រាប់ប្រទេសកម្ពុជា ដែលបានសហការរៀបចំ និងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត Miss Grand International ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការរៀបចំកម្មវិធី Miss Grand International នៅប្រទេសកម្ពុជា សរបញ្ជាក់ថាប្រទេសកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលកំពុងរស់នៅក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព ដែលកម្មវិធីនេះនឹងបង្ហាញឱ្យពិភពលោកស្គាល់កាន់តែច្បាស់ពីកម្ពុជា ជាប្រទេសដែលពោរពេញដោយសុខសន្ដិភាព ស្ថិរភាពនយោបាយ មានសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ដោយប្រជាជនរស់នៅប្រកបដោយភាពសុខដុមរមនា។

កម្ពុជាជាប្រទេសដែលមានប្រជាជនពោរពេញដោយស្នាមញញឹមទទួលស្វាគមន៍យ៉ាងកក់ក្ដៅ មានប្រាង្គប្រាសាទដ៏អស្ចារ្យ សម្បត្តិវប្បធម៌ដែលមានប្រវតិ្តដ៏យូរលង់ និងសម្រស់ធម្មជាតិដ៏ស្រស់បំព្រង សម្រាប់ទស្សនាកម្សាន្ដ និងសម្រាកលម្ហែកាយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិពីគ្រប់មជ្ឈដ្ឋាន។

ជាមួយគ្នានេះ Miss Grand International ទាំង៧៥ប្រទេស នឹងធ្វើដំណើរកម្សាន្តនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលនឹងជួយផ្សព្វផ្សាយបន្ថែមទៀតពីទេសចរណ៍កម្ពុជា និងជួយជំរុញយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤»។

ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿថា តាមរយៈព្រឹត្តិការណ៍មួយនេះ កម្ពុជានឹងបង្ហាញពីសក្តានុពលនៃវិស័យទេសចរណ៍ដ៏សម្បូរបែបទៅកាន់ពិភពលោក ដោយកម្មវិធី Miss Grand International ទទួលបានការទស្សនាច្រើនជាងគេបំផុតក្នុងពិភពលោក ជាពិសេសពីបណ្ដាប្រទេសនានាដែលបេក្ខនារី Miss Grand International ទស្សនានិងបោះឆ្នោតជូនបេក្ខនារីតំណាងប្រទេសរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជូនក្រមារូបផ្ការំដួល តំណាងអត្តសញ្ញាណជាតិ ដល់បេក្ខនារី Miss Grand International ទាំង៧៥ប្រទេស ជាអនុស្សាវរីយ៍។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានអំពាវនាវឱ្យមានការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ស្របនឹងពាក្យស្លោកថា៖ «ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា!» និង «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» ៕

អត្ថបទដែលជាប់ទាក់ទង