ភ្ជុំបិណ្ឌ ៣ថ្ងៃ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ និងពលរដ្ឋប្រមាណ ១លាន៨សែននាក់ ដើរលេងកម្សាន្តនៅទូទាំងប្រទេស

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ មានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្តទូទាំងប្រទេស មានប្រមាណ ១លាន៨សែននាក់ នៅតាមបណ្តាខេត្តរាជធានី ក្នុងនោះមានភ្ញៀវទេសចរបរទេសប្រមាណជិត ៤ម៉ឺននាក់។
គោលដៅទេសចរណ៍ដែលមានភ្ញៀវទៅច្រើនជាងគេ គឺខេត្តបាត់ដំបង ទទួលបានភ្ញៀវប្រមាណជិត ២២ម៉ឺនាក់, ខេត្តសៀមរាប ទទួលបានភ្ញៀវប្រមាណជិត ១៨ម៉ឺននាក់ ក្នុងនោះទេសចរអន្តរជាតិ ជិត៨ពាន់នាក់ និងខេត្តព្រះសីហនុ ទទួលបានភ្ញៀវប្រមាណជិត១៧ម៉ឺននាក់៕

