**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម

សម្ដេចតេជោ សង្ឃឹមថា ប្រធានាធិបតីកូរ៉េ នឹងបន្ថែមកូតាចំនួនបន្ថែមទៀត សម្រាប់ពលករកម្ពុជាមកបំពេញការងារនៅកូរ៉េ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយ ឯកឧត្តម Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េនៅវិមានប្រធានាធិបតី។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោប្រធានព្រឹទ្ធសភានិងគណៈប្រតិភូ ដែលបានបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមក្នុង “វេទិកាចំណេះពិភពលោក” (World Knowledge Forum)។

ឯកឧត្តមប្រធានាធិបតី ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានគាំទ្រចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ និងបានរំលឹកថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី កាលពីខែឧសភាកន្លងទៅ បានអនុញ្ញាតឱ្យមានការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរជាភាពដៃគូយុទ្ធសាស្ត្រ ដែលជាដំណាក់កាលថ្មីនៃទំនាក់ទំនងរបស់យើង។

ជាកិច្ចឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់សម្ដេច មកសាធារណរដ្ឋកូរ៉េសាជាថ្មីម្ដងទៀត ដើម្បីចូលរួមក្នុង ”វេទិកាចំណេះដឹងពិភពលោក”។

ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមប្រធានាធិបតី ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រទេសយើងទាំងពីរបានធ្វើការជាមួយគ្នាជាច្រើន បន្ទាប់ពី ឯកឧត្តម បានជាប់ឆ្នោតជាប្រធានាធិបតី ហើយក្នុងឋានៈ សម្ដេច ជាស្ថាបនិកនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ សម្ដេចមានការរីករាយ និងមានមោទនភាពចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរលើគ្រប់វិស័យ។

សម្ដេចតេជោ ក៏បានរំលឹកផងដែរ ចំពោះការខិតខំប្រឹងប្រែងតស៊ូជំនះរាល់ឧបសគ្គប្រឈមនូវបញ្ហាជាជាច្រើន រហូតបានចាប់ផ្ដើមនូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ហើយបច្ចុប្បន្នមានភាពល្អប្រសើរជាលំដាប់។

សម្ដេចតេជោ ក៏បានសំដែងការរីករាយនិងវាយតម្លៃខ្ពស់ផងដែរ ដែលកម្ពុជានិងសាធារណរដ្ឋកូរ៉េ បានលើកកម្ពស់ទំនាក់ទំនងដល់កម្រិតយុទ្ធសាស្ត្រ។ សម្តេចតេជោ បានលើកឡើងថា នៅ៣ឆ្នាំខាងមុខ គឺជាពេលដែលយើងទាំងពីរប្រារព្ធអនុស្សាវរីយ៍ទី៣០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ សម្តេចតេជោ បានស្នើដល់ឯកឧត្តមប្រធានាធិបតី ពិចារណាលើកកម្ពស់ទំនាក់ទំនងប្រទេសយើងទាំងពីរ ឱ្យដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សម្ដេចតេជោ បានអរគុណ និងមានអារម្មណ៍ជំពាក់គុណ រដ្ឋាភិបាលកូរ៉េ ដែលបានជួយកម្ពុជានៅក្នុងពេលលំបាកដែលពិភពលោកប្រឈមនឹងជំងឺរាតត្បាតកូវីដ១៩ ដោយសារ សាធារណរដ្ឋកូរ៉េមួយគត់ បានរក្សាជើងហោះហើរជាមួយកម្ពុជា ដែលជាច្រកចេញចូលតែមួយគត់ឱ្យកម្ពុជា មានប្រជាពលរដ្ឋខ្មែរ និងជនបរទេសអាចចេញចូលបាន ខណៈពេលដែលបណ្ដាប្រទេសមួយចំនួនបានបិទច្រកចេញចូលនិងបិទជើងហើររបស់ខ្លួនជាមួយកម្ពុជា។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភគ្រប់សព្វបែបយ៉ាងទាំងផ្នែកសេដ្ឋកិច្ច ជំនួយសំណង ឥណទានក្នុងការជួយកសាងប្រទេសនិងអភិវឌ្ឍន៍កម្ពុជាឡើងវិញ ហើយនៅក្នុងនេះដែរសាធារណរដ្ឋកូរ៉េក៏បានជួយកសាងជួសជុលផ្លូវជាតិផ្លូវជាតិ៣ លេខ៤៨ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខផ្សេងទៀត។ល។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានជម្រាបឯកឧត្តមប្រធានាធិបតីកូរ៉េផងដែរថា សម្ដេចរង់ចាំនូវវត្តមាននៃការបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េដែលជាស្ពានដ៏ធំបំផុតនិងវែងបំផុតនៅកម្ពុជា ជាមួយគ្នានេះដែរសម្ដេចតេជោក៏បានថ្លែងនូវអំណរគុណចំពោះជំនួយដល់វិស័យផ្សេងៗទៀត ដូចជាវិស័យបរិស្ថាន ការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ។

ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ សម្ដេចតេជោ បានចាត់ទុកថាមានសារៈសំខាន់ ដែលពេលនេះ កម្ពុជាមានលទ្ធភាពច្រើនក្នុងការនាំចេញមកសាធារណរដ្ឋកូរ៉េ ដែលជាផ្នែកដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសយើងទាំងពីរនឹងមានឱកាសជំរុញឱ្យអ្នកវិនិយោគកូរ៉េទៅបន្តការវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះដែរ សម្ដេចតេជោ បានស្នើប្រធានាធិបតី ជួយជំរុញក្រុមវិនិយោគកូរ៉េទៅបណ្ដាក់ទុននៅកម្ពុជា ដោយការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ គឺសម្រាប់ការវិនិយោគកូរ៉េ។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េចំពោះការទទួលពលករកម្ពុជាមកបម្រើការងារនៅកូរ៉េ ដែលនឹងនាំត្រឡប់ទៅកម្ពុជាវិញនៅចំណេះដឹងបច្ចេកវិទ្យា ដើម្បីជួយអភិវឌ្ឍន៍នៅកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា ឯកឧត្តមប្រធានាធិបតី នឹងបន្ថែមកូតាចំនួនបន្ថែមទៀត សម្រាប់ពលករកម្ពុជាមកបំពេញការងារនៅប្រទេសកូរ៉េ។សម្ដេចតេជោ ក៏បានជម្រាបឯកឧត្តមប្រធានាធិបតីផងដែរថាលទ្ធផលនៃកិច្ចពិភាក្សាកន្លងមកជាមួយភាគីកូរ៉េ ពិសេសអតីតប្រធានសភា និងនិងក្រុមហ៊ុន Camko Motor និង Camko Infracore សាកលវិទ្យាល័យពហុបច្ចេកទេសកូរ៉េ ក្នុងការបណ្ដុះបណ្ដាលអ្នកជំនាញពលករកម្ពុជា ដើម្បីបម្រើការងារនៅកម្ពុជានិងនៅកូរ៉េផងដែរ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានជម្រាបជូនឯកឧត្តមប្រធានាធិបតីពីសម្រេចចិត្តរបស់ សម្តេច ក្នុងការដកខ្លួនចេញពីអំណាចនីតិប្រតិបត្តិ មកអំណាចនីតិប្បញ្ញត្តិវិញ បើទោះបី សម្ដេច នៅមានសុខភាពល្អនិងមានលទ្ធភាពអាចបន្តធ្វើនាយករដ្ឋមន្ត្រី១អាណត្តិ ឬ ២អាណត្តិទៀតក៏ដោយ។ ការសម្រេចនេះ គឺជាការលះបង់ដើម្បីប្ដូរយកមកវិញនូវសុខសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែង និងចៀសវាងវិបត្តិផ្សេងៗដែលកម្ពុជាធ្លាប់មានពីអតីតកាលនៅពេលដែលមានការផ្លាស់ប្ដូរអ្នកកាន់អំណាចនោះ។

ជាចុងក្រោយ សម្ដេចតេជោ បានពាំនាំជូនឯកឧត្តមប្រធានាធិបតី នូវព្រះរាជសារអញ្ជើញពីព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញឯកឧត្តមប្រធានាធិបតី មកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសមស្រប។

ជាកិច្ចឆ្លើយតប ឯកឧត្តមប្រធានាធិបតី បានសម្ដែងនូវការចាប់អារម្មណ៍ខ្លាំងដែលកម្ពុជាធ្លាប់តែទទួលរងគ្រោះការឈឺចាប់ តែបាននាំមកវិញនូវសុខសន្តិភាពក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហើយសម្ដេចតេជោគឺជាមេដឹកនាំដ៏សកម្មមួយរូបក្នុងការនាំមកនូវការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា។

ឯកឧត្តមប្រធានាធិបតី ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោផងដែរ ដែលបានខិតខំប្រឹងប្រែងក្នុងការបង្កើត ពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា-កូរ៉េ។ ឯកឧត្តម បានសម្ដែងការរីករាយដោយបានឃើញថាទំនាក់ទំនងភ្ជាប់សេដ្ឋកិច្ចពាណិជ្ជកម្មមានការកើនឡើងចេញលំដាប់គួរឱ្យកត់សម្គាល់។ ក្រៅពីទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ឯកឧត្តម មានការរីករាយចំពោះកិច្ចសហប្រតិបត្តិការចំពោះវិស័យផ្សេងៗទៀត ដូចជា វិស័យយោធា ប្រតិបត្តិការរក្សាសន្តិភាព (PKO) និងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ។ល។

ឯកឧត្តមប្រធានាធិបតី បានមានប្រសាសន៍ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសយើងទាំងពីរបានជំរុញថែមទៀតលើពាណិជ្ជកម្មនិងការវិនិយោគ។ ទាក់ទងនឹងការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឯកឧត្តមប្រធានាធិបតី បានមានប្រសាសន៍ថា ពិធីបើកការដ្ឋានសាងសង់ នឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៥ ខាងមុខនេះ។

ឯកឧត្តមប្រធានាធិបតី បានបញ្ជាក់បន្ថែមថា ស្ពាននេះ នឹងត្រូវសាងសង់ប្រកបដោយការយកចិត្តទុកដាក់ និងគុណភាព និងជានិមិត្តរូបភាពជាដៃគូវាងប្រទេសយើងទាំងពីរ។

ឯកឧត្តមប្រធានាធិបតីក៏បានរំលឹកថា ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៅសាធារណរដ្ឋកូរ៉េ កាលពីឧសភាកន្លងមក រដ្ឋាភិបាលកូរ៉េបានបង្កើនចំនួនឥណទាន ODA ដើម្បីការអភិវឌ្ឍកកម្ពុជាបន្ថែមទៀតផងដែរ។ ក្រៅពីនេះ កម្ពុជា គឺជាដៃគូពេញលេញរបស់សាធារណរដ្ឋកូរ៉េនៅក្នុងទំនាក់ទំនងនានាក្នុងក្របខណ្ឌអាស៊ានផងដែរ។

ឯកឧត្តមប្រធានាធិបតី ក៏បានសំដែងនូវការដឹងគុណ សម្តេចតេជោ ចំពោះទំនាក់ទំនងនេះ និង បន្តពឹងផ្អែកលើតួនាទីរបស់សម្តេចតេជោនៅក្នុងក្របខ័ណ្ឌពហុភាគីនេះ។

ជាចុងបញ្ចប់ ឯកឧត្តមប្រធានាធិបតី បានស្នើសម្ដេចតេជោប្រធានព្រឹទ្ធសភាពាំនាំថ្វាយចំពោះព្រះករុណាព្រះមហាក្សត្រកម្ពុជា នូវការសួរសុខទុក្ខ និងការទទួលយកការអញ្ជើញរបស់ព្រះករុណាព្រះមហាក្សត្រដោយរីករាយបំផុត និងបានជូនពរ សម្ដេចតេជោ និងគណៈប្រតិភូ ទទួលបាននូវសុខភាពល្អ ៕

អត្ថបទដែលជាប់ទាក់ទង