**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ

សម្តេច ហ៊ុន សែន៖ កម្ពុជាសំឡឹងឃើញអាស៊ាន ជាយន្តការពហុភាគីនិយមកម្រិតតំបន់ ដែលធ្វើការផ្អែកលើកុងសង់ស៊ីស មិនលូកដៃចូលកិច្ចការផ្ទៃក្នុង

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាបានសំឡឹងឃើញអាស៊ាន ជាយន្តការពហុភាគីនិយមកម្រិតតំបន់ ដែលធ្វើការផ្អែកលើកុងសង់ស៊ីស មិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា និងស្ថាប័នតំបន់ដែលមានដៃគូសហប្រតិបត្តិការច្រើន ដែលចំណុចទាំងនេះ គឺមានភាពទាក់ទាញខ្លាំងសម្រាប់នយោបាយការទូតរបស់កម្ពុជា ដែលចង់ជំរុញការការពារសន្តិភាព អធិបតេយ្យជាតិ និងចង់ស្វែងរកច្រកទ្វារទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ៖ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» ក្នុង «វេទិកាចំណេះដឹងពិភពលោកលើកទី២៥» នៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ។

នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ប្រធានបទខាងលើនេះ ពិតជាមានសារសំខាន់ ខណៈពេលដែលពិភពលោកយើងកំពុងជួបប្រឈមនឹងនិន្នាការ ដែលជំរុញការបែកបាក់ ការបែងចែក ការរើសអើង ការមិនឱ្យតម្លៃទៅលើគោលការណ៍ពហុភាគីនិយម និងបញ្ហាប្រឈមជាច្រើន ដែលជះឥទ្ធិពលដល់សន្តិភាព, សន្តិសុខ និងអាចបង្កជាឧបសគ្គដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាបានសំឡឹងឃើញអាស៊ាន ជាយន្តការពហុភាគីនិយមកម្រិតតំបន់ ដែលធ្វើការផ្អែកលើកុងសង់ស៊ីស,មិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា និងស្ថាប័នតំបន់ដែលមានដៃគូសហប្រតិបត្តិការច្រើន ដែលចំណុចទាំងនេះ គឺមានភាពទាក់ទាញខ្លាំងសម្រាប់នយោបាយការទូតរបស់កម្ពុជា ដែលចង់ជំរុញការការពារសន្តិភាព និងអធិបតេយ្យជាតិផង និងចង់ស្វែងរកច្រកទ្វារទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាផង។

ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានដឹកនាំកម្ពុជា ចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩ ហើយ៣ឆ្នាំបន្ទាប់កម្ពុជាបានស្ម័គ្រចិត្តទទួលធ្វើជាប្រធានប្តូរវេនអាស៊ាន ទោះបីជាកម្ពុជាមានបញ្ហាប្រឈមច្រើនទាក់ទងនឹងធនធាន និងសមត្ថភាពស្ថាប័នយ៉ាងណាក្តី ហើយដល់ពេលនេះកម្ពុជាបានបំពេញតួនាទីជាប្រធានប្តូរវេនអាស៊ាន ៣លើក។

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចែករំលែកនូវមេរៀនមួយចំនួនទាក់ទងនឹងអ្វីដែលអាស៊ានបាននឹងកំពុងធ្វើនៅក្នុងបេសកកម្មរួមរបស់អាស៊ាន ក្នុងការជំរុញ ការការពារ សុខសន្តិភាព និងការជំរុញវិបុលភាពសម្រាប់តំបន់ ក្នុងកាលៈទេសៈដែលយើងបានជួបប្រទះនូវបញ្ហាប្រឈមរាប់មិនអស់នារយៈកាលជិត៦ទសវត្សរ៍កន្លងមក។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងរយៈពេលជិត ៦០ឆ្នាំ នៃការបង្កើតអាស៊ាន មានការព្យាករណ៍មិនតិចទេ ដែលថា អង្គការតំបន់មួយនេះនឹងមិនអាចទទួលជោគជ័យ ដោយសារភាពខុសគ្នាជាច្រើនរវាងប្រទេសសមាជិក ទាំងផ្នែកប្រព័ន្ធដឹកនាំនយោបាយ សេដ្ឋកិច្ច ជាតិសាសន៍ វប្បធម៌ និងភាសាជាដើម។ ប៉ុន្តែ អាស៊ានមិនបានចុះអន់ថយនោះទេ គឺមានតែរឹងមាំឡើង ហើយប្រទេសជាច្រើន ចង់បានអាស៊ានធ្វើជាដៃគូ, ចង់ប្រើប្រាស់វេទិកាជាទៀងទាត់ដែលដឹកនាំដោយអាស៊ាន ដោយពួកគេទទួលស្គាល់ភាពចាំបាច់ (relevance) នៃវេទិកាអាស៊ាន មជ្ឈភាពអាស៊ាន និងអំណាចកោះប្រជុំ (convening power) របស់អាស៊ាន ដែលអាចមានឥទ្ធិពលប្រមូលផ្តុំគ្រប់តួអង្គសំខាន់ៗនៅក្នុងពិភពលោក។

សម្តេចតេជោ បានបន្ថែមថា ជាក់ស្តែង មកទល់បច្ចុប្បន្ន មានប្រទេសចំនួន ៥៤ប្រទេស ដែលបានក្លាយជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC) និងមានអង្គទូត និងស្ថានតំណាងប្រចាំអាស៊ានចំនួន ៩៥ប្រទេស។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សន្តិសហវិជ្ជមាន ទាំងផ្ទៃក្នុងអាស៊ានក្តី ទាំងជាមួយតួអង្គខាងក្រៅក្តី អាចកើតមានឡើងបាន ដោយសារតែអាស៊ានតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍សំខាន់ៗ ដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន ដែលគោលការណ៍ភាគច្រើនសុទ្ធតែមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិផងដែរ។ សម្រាប់ផ្ទៃក្នុងអាស៊ាន យើងអាចរក្សាសាមគ្គីភាពផ្ទៃក្នុងបានស្អិតរមួត ដោយសារតែគោលការណ៍សំខាន់២ គឺការសម្រេចដោយកុងសង់ស៊ីស និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កុងសង់ស៊ីស គឺដើម្បីធានាថា ប្រទេសសមាជិកទាំងអស់សុទ្ធតែមានសិទ្ធិស្មើៗគ្នា មិនថាតូច ឬធំ, មាន ឬក្រ ហើយទាំងអស់គ្នាមានលទ្ធភាពពេញលេញ ក្នុងការចូលរួមចំណែកកសាងសហគមន៍មួយ ដែលបម្រើប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង បានអនុញ្ញាតឱ្យប្រទេសសមាជិកនីមួយៗ ជ្រើសរើសមាគ៌ាដឹកនាំប្រទេស និងអភិវឌ្ឍសេដ្ឋកិច្ច ស្របទៅតាមទិដ្ឋភាព និងតម្រូវការជាក់ស្តែងនៃប្រទេសរបស់ខ្លួន ក្នុងគោលដៅរក្សាឱ្យបាននូវសន្តិភា សាមគ្គីភាព និងភាពសុខដុម ៕

អត្ថបទដែលជាប់ទាក់ទង