**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

រឿងរ៉ាវរបស់លោក Xi Jinping ជាមួយនឹងមិត្តភក្តិអាហ្វ្រិក

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋចិន Xi Jinping ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនិងតំណាងសមាជិកនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកចំនួនជាង ៥០ ប្រធានគណៈកម្មាធិការសហភាពអាហ្វ្រិក អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រមុខនៃអង្គការអន្តរជាតិជាច្រើននឹងជួបជុំគ្នានៅទីក្រុងប៉េកាំងពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកញ្ញាខាងមុខនេះដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់រវាងប្រទេសចិននិងអាហ្រ្វិកប៉ុណ្ណោះទេ ក៏ថែមទាំងជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេស”សកលខាងត្បូង” និងសហគមន៍អន្តរជាតិទាំងមូលទៀតផង។
“មិនថាស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងណាក្តី ក៏ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយមេត្រីភាពជាមួយអាហ្រ្វិក ធ្វើជាមិត្តភក្តិគួរជាទីពំនាក់ និងជាដៃគូដ៏ស្មោះត្រង់របស់បណ្តាប្រទេសអាហ្វ្រិក ហើយខិតខំធ្វើការដើម្បីរួមចំណែកកាន់តែច្រើនសម្រាប់បុព្វហេតុសន្តិភាព និងការអភិវឌ្ឍរបស់អាហ្វ្រិក។” លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងបែបនេះដោយតាងនាមប្រជាជនចិន។
នៅយប់ថ្ងៃទី ២១ ខែសីហាឆ្នាំ ២០២៣ លោក Xi Jinping បានទៅដល់ទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងតាមយន្តហោះពិសេស ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទីបួនរបស់លោកទៅកាន់អាហ្វ្រិកខាងត្បូង។ នេះក៏ជាលើកទី១០ដែរដែលលោក Xi Jinping បានធ្វើដំណើរទៅកាន់ទឹកដីអាហ្វ្រិក។ លោកបានថ្លែងថា “ក្នុងរយៈពេល១០ ឆ្នាំកន្លងមកនេះ នៅលើទឹកដីដ៏អស្ចារ្យនៃអាហ្វ្រិកខាងត្បូង ខ្ញុំបានធ្វើជាសាក្សីនៃការអភិវឌ្ឍយ៉ាងផុលផុសនៃទំនាក់ទំនងចិន-អាហ្វ្រិកខាងត្បូង ដោយមិនត្រឹមតែបានឃើញការបង្កើតវិទ្យាស្ថានខុងជឺនៅសាកលវិទ្យាល័យ បច្ចេកវិទ្យា Durban និងបានដកបទពិសោធពី’ឆ្នាំចិន’របស់អាហ្វ្រិកខាងត្បូងប៉ុណ្ណោះទេ ក៏បានរួមជាមួយលោកប្រធានាធិបតីអាហ្វ្រិកខាងត្បូងចុចប៊ូតុងចាប់ផ្តើមនៃខ្សែសង្វាក់ផលិតកម្មរោងចក្រ BAIC អាហ្រ្វិកខាងត្បូងទៀតផង។
ទំនាក់ទំនងចិន-អាហ្រ្វិកខាងត្បូងគឺតំណាងឱ្យការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងចិន-អាហ្វ្រិក។ នៅក្នុងខែមីនាឆ្នាំ ២០១៣ លោក Xi Jinping បានធ្វើដំណើរទៅកាន់ទ្វីបអាហ្រ្វិកដែលជាដំណើរទៅក្រៅប្រទេសជាលើកដំបូងបន្ទាប់ពីលោកបានឡើងកាន់តំណែងជាប្រធានរដ្ឋចិន។ លោកបានស្នើឡើងនូវគោលគំនិតស្តីពីគោលនយោបាយដែលពិតប្រាកដ និងភាពស្និទ្ធស្នាលចំពោះអាហ្វ្រិក។ នេះគឺជាការចាប់ផ្តើមនៃសករាជថ្មីនៃមិត្តភាពចិន-អាហ្វ្រិក។
ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣ លោក Xi Jinping បានទៅបំពេញទស្សនកិច្ចនៅទ្វីបអាហ្វ្រិកចំនួន ៥ ដង ហើយរាល់លើកលោកសុទ្ធតែទទួលបានការស្វាគមន៍យ៉ាងឱឡារិកបំផុត ដែលបានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏ជ្រាលជ្រៅរបស់ប្រជាជនអាហ្វ្រិកចំពោះប្រជាជនចិន ការទទួលស្គាល់ដោយស្មោះស្ម័គ្រចំពោះកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងការស្ញើចសរសើរនិងការដឹងគុណចំពោះប្រទេសចិនដែលបានប្រកាន់ខ្ជាប់ជំហរសត្យានុម័តនិងយុត្តិធម៌ សម្រាប់ប្រទេសអាហ្វ្រិកក្នុងកិច្ចការអន្តរជាតិ។
កាលពីខែកក្កដាឆ្នាំ ២០១៨ នៅប្រទេសរូវ៉ាន់ដា លោកប្រធានាធិបតី Kagame បាននិយាយថា “ប្រទេសចិនគឺជាមហាអំណាចពិភពលោក ហើយលោកប្រធានរដ្ឋចិន Xi គឺជាមេដឹកនាំលំដាប់ពិភពលោក។ ប៉ុន្តែចិននៅតែចាត់ទុកប្រទេសតូចមួយដូចជាប្រទេស រូវ៉ាន់ដាដែលបានទទួលរងនូវគ្រោះមហន្តរាយធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រដោយស្មើភាព និងគាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់រូវ៉ាន់ដា។ នេះគឺមានលក្ខណៈបដិវត្តិន៍ក្នុងកិច្ចការសកល និងមានតម្លៃជាងលុយកាក់ទៅទៀត។
នៅក្នុងទីបញ្ចុះសពមួយនៅជាយក្រុង Dar es Salaam ប្រទេសតង់ហ្សានី អ្នកជំនាញ អ្នកបច្ចេកទេសនិងកម្មករចិនដែលបានពលីជីវិតក្នុងអំឡុងពេលសាងសង់ផ្លូវដែកតង់ហ្សានី-សំប៊ីត្រូវបានបញ្ចុះនៅទីនេះ។ នៅក្នុងខែវិច្ឆិកាឆ្នាំ ២០២២ ពេលជួបជាមួយប្រធានាធិបតីតង់ហ្សានីនៅទីក្រុងប៉េកាំង លោក Xi Jinping បានរំលឹកពីអតីតកាល និងថ្លែង ថា “នៅពេលដែលប្រទេសចិនខ្លួនឯងនៅតែក្រីក្រ យើងបានចាយវាយយ៉ាងត្បិតត្បៀតដើម្បីជួយបងប្អូនអាហ្វ្រិកសាងសង់ផ្លូវដែកតង់ហ្សានី-សំប៊ី។ ឥឡូវនេះ នៅពេលដែលចិនទទួលបានការអភិវឌ្ឍ យើងត្រូវជួយមិត្តអាហ្រ្វិកឱ្យសម្រេចបាននូវការអភិវឌ្ឍរួម និងកសាងសហគមន៍វាសនារួមចិន-អាហ្វ្រិកក្នុងយុគសម័យថ្មី។
សព្វថ្ងៃនេះនៅលើទឹកដីទ្វីបអាហ្រ្វិកដ៏ធំល្វឹងល្វឹយ “ស្នាដៃ”ដែលជាសមិទ្ធផលថ្មីម្ដងមួយៗនៃកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកក្នុងយុគសម័យថ្មីបានរំលេចឡើងយ៉ាងត្រដែត។
នៅប្រទេសកេនយ៉ា ស្នាដៃនេះគឺជាផ្លូវរថភ្លើង Mombasa-Nairobi ដែលផលិតដោយប្រើបច្ចេកវិទ្យាចិន និងស្តង់ដារចិន។
នៅប្រទេសម៉ាដាហ្គាស្កា ស្នាដៃនេះជាផ្លូវថ្នល់ដែលកែលំអជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។
នៅប្រទេសសេណេហ្គាល់ ស្នាដៃនេះ គឺជាកីឡដ្ឋានកីឡាចំបាប់ដ៏ទំនើបមួយដែលប្រជាជនក្នុងស្រុកប្រាថ្នាចង់បាន។
នៅលើទ្វីបអាហ្រ្វិកកាន់តែទូលំទូលាយ ស្នាដៃគឺជាបច្ចេកទេសស្រូវបង្កាត់របស់ ចិន ដែលបានដោះស្រាយបញ្ហាលំបាកនៃការបរិភោគ ជាការដាំដុះផ្សិត Jun ដែលបានត្រួសត្រាយទស្សនវិស័យថ្មីសម្រាប់ការបង្កើតទ្រព្យ ជាជំនាញវិជ្ជាជីវៈថ្មីដែលបង្រៀនដោយរោងជាង Luban ។ល។
បទពិសោធចិន បច្ចេកវិទ្យាចិន និងផែនការចិនកាន់តែច្រើនបានផ្តល់ជម្រើសថ្មីសម្រាប់បណ្តាប្រទេសអាហ្រ្វិក ដើម្បីសម្រេចបាននូវការអភិវឌ្ឍដោយម្ចាស់ការនិងជានិរន្តរភាព និងជំរុញការធ្វើទំនើបកម្ម។
អត្ថន័យដ៏អស្ចារ្យបំផុតនៃទំនាក់ទំនងចិន-អាហ្រ្វិក គឺការផ្សារភ្ជាប់ធ្វើសមាហរណកម្មយ៉ាងជិតស្និទ្ធនូវការអភិវឌ្ឍរបស់ចិនជាមួយនឹងការអភិវឌ្ឍដោយម្ចាស់ការ និងនិរន្តរភាពរបស់ទ្វីបអាហ្រ្វិក ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ និងការអភិវឌ្ឍរួម។ លោក Xi Jinping បានបកស្រាយយ៉ាងស៊ីជម្រៅអំពីអត្ថន័យពិតនៃកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកដែលកាន់តែរឹងមាំឡើង៕

អត្ថបទដែលជាប់ទាក់ទង