**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញ​ប្រកាសចូលកាន់មុខតំណែងលោក ឌី រ៉ាដូ និងលោក ហែន ពុទ្ធី ជាអភិបាលរងខេត្តសៀមរាប


ភ្នំពេញ​​​​​​៖ ឯកឧត្ដម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសចូលកាន់តំណែងលោក ឌី រ៉ាដូ និងលោក ហែន ពុទ្ធី ជាអភិបាលរងខេត្តសៀមរាប ។

សូមបញ្ជាក់ថា លោក ឌី រ៉ាដូ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៤ អភិបាលរងខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសផ្ទេរភារកិច្ចមកជាអភិបាលរងខេត្តសៀមរាប ជំនួសលោក ពិន ប្រាកដ ដែលត្រូវផ្លាស់ទៅកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបង និងលោក ហែន ពុទ្ធី ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៣ ត្រូវបានប្រកាសតែងតាំងជាអភិបាលរងខេត្តសៀមរាប ជំនួសលោក លី សំរិទ្ធ ដែលបានទទួលភារកិច្ចថ្មីជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ត ព្រមទាំងលោក លោកស្រី ជាសមាជិកក្រុមប្រិក្សាខេត្ត, លោក លោកស្រី ជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព គណៈអភិបាលក្រុង ស្រុក កងកម្លាំងទាំង៣ប្រភេទ និងមន្រ្តីពាក់ព័ន្ធជាច្រើន នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប។

ថ្លែងក្នុងឱកាសនោះឯកឧត្ដម ប្រាក់ សោភ័ណ បានលើកឡើងពីស្ថានភាពភូមិសាស្ត្រទូទៅ និងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត ក៏ដូចជា ការរីកចម្រើនក្នុងខេត្ត ព្រមទាំងសម្តែងនូវសេចក្តីរីករាយ ដែលទទួលបានថ្នាក់ដឹកនាំខេត្តបន្ថែមទៀត ដែលជាធនធានថ្មីសម្រាប់ការងាររដ្ឋបាលខេត្ត ដើម្បីចូលរួមចំណែកក្នុងការដឹកនាំ និងជំរុញការអភិវឌ្ឍខេត្ត។

ឯកឧត្ដមបន្តថា មន្រ្តីដែលប្រកាសចូលកាន់តំណែងត្រូវអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីចូលរួមចំណែកធ្វើឲ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាព ជាពិសេស ការលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើនថែមទៀត។

ឯកឧត្ដម អ៊ុំ ម៉ារ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសង្គម បានល្អប្រសើរនាពេលកន្លងមក។

ឯកឧត្ដម អ៊ុំ ម៉ារ៉ា សង្ឃឹមថា អភិបាលរងទាំងពីរដែលទើបប្រកាសចូលកាន់តំណែងត្រូវអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីចូលរួមចំណែកធ្វើឲ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាព ជាពិសេស ការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តសៀមរាប ឲ្យកាន់តែមានការរីកចម្រើនថែមទៀត។

ឯកឧត្ដមក៏បានកោតសរសើរដល់អភិបាលខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តគម្រោងទីក្រុងស្អាត ក្នុងនោះដែរ មានការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ឲ្យកាន់តែមានរបៀបរៀបរយ និងសោភ័ណ្ឌភាព បរិស្ថាន អនាម័យ ក្នុងក្រុងទេសចរ វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ ក្នុងការទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្តផង​ដែរ។

ឯកឧត្ដមក៏បានលើកឡើងពីស្ថានភាពនយោបាយក្នុង និងក្រៅប្រទេស ព្រមទាំងលើកអំពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) និងបានជំរុញដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ លើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ព្រមទាំង បង្កើនការបង្ក្រាបអំពើជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងបង្ក្រាបក្រុមក្មេងទំនើង ដើមី្បរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ដែលជាកត្តាចំបងនៅក្នុងពេលបច្ចុប្បន្ន។

ជាមួយនេះដែរ ឯកឧត្ដមក៏បានជំរុញដល់អាជ្ញាធរខេត្ត ត្រូវមានកិច្ចសហការគ្នាល្អជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការបង្ក្រាបនូវរាល់បទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ឯកឧត្ដមក៏បានផ្ដាំផ្ញើដល់អភិបាលរងខេត្តថ្មីទាំងពីរ ដែលទើបទទួលការតែងតាំងមុខតំណែង ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង