**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

ឥណ្ឌូនេស៊ី ផ្តល់ជំនួយយោធាដល់កម្ពុជា មានកាំភ្លើងវែង អាវុធខ្លី និងគ្រាប់កាំភ្លើង គិតជាទឹកប្រាក់ ៥០ម៉ឺនដុល្លារ

ភ្នំពេញ៖ រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌូនេស៊ី បានផ្តល់ជំនួយយោធាដល់កម្ពុជា ក្នុងនោះរួមមានកាំភ្លើងវែង អាវុធខ្លី និងគ្រាប់កាំភ្លើង គិតជាទឹកប្រាក់៥០០,០០០ដុល្លារ។
ជំនួយនេះត្រូវបានប្រគល់ដោយ ឯកឧត្ដមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង ទ័ពជើងគោក នៅឯពិធីមួយរៀបចំឡើងនៅឯព្រលានយន្តហោះយោធា រាជធានីភ្នំពេញ។

ជំនួយយោធាដល់កម្ពុជា រួមមាន៖ ១៖ អាវុធវែង SS2-V5 A1 Rifie ចំនួន១៥០ដើម, ២៖ អាវុធខ្លី G2 Elite Pistol ចំនួន២០ដើម, ៣៖ គ្រាប់ទំហំ 5,56x45mm ចំនួន ៥០០,០០០គ្រាប់ (គ្រាប់ M16), ៤៖ គ្រាប់ទំហំ 9x19mm ចំនួន ៥០០,០០០គ្រាប់ (គ្រាប់អាវុធខ្លី)។

ឯកឧត្ដម Santo បានលើកឡើងបន្ថែមថា «ខ្ញុំពិតជាមានសោមនស្សរីករាយ ដែលបានឃើញទំនាក់ទំនងដ៏រឹងមាំបែបនេះ បានផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការលើកកម្ពស់យ៉ាងសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី របស់យើងក្នុងវិស័យនានាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យើងមានកិត្តិយសដែលបានធ្វើរឿងនេះចំ ពេលដែលយើងកំពុងប្រារព្ធខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតរបស់យើង»។
«ព្រឹត្តិការណ៍នៅថ្ងៃនេះបានបង្ហាញពីទំនាក់ទំនងយូរអង្វែងរវាងយោធារវាង ឥណ្ឌូណេស៊ី និងកម្ពុជា»។

ឯកឧត្ដម Santo ក៏បានសម្តែងក្តីសង្ឃឹមដែរថាការបន្តការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខទ្វេភាគីនឹងរួមចំណែកជាវិជ្ជមានមិនត្រឹមតែ ឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីតំបន់ទាំងមូលផងដែរ។

ឯកឧត្ដមបានបន្តទៀតថា «នៅក្នុងបរិយាកាសសន្តិសុខសកល ដែលមិនអាចព្យាករ រឹតតែខ្លាំងឡើង វាគឺជារឿងដ៏សំខាន់សម្រាប់ឥណ្ឌូណេស៊ី និងកម្ពុជា ក្នុងនាមជាប្រទេសជិតខាង និងសមាជិកអាស៊ាន ត្រូវគាំទ្រកិច្ចខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពយោធារបស់គ្នាទៅវិញទៅមក»។

ជំនួយដែលផ្តល់ជូនរដ្ឋាភិបាលកម្ពុជា ត្រូវបានផលិតដោយក្រុមហ៊ុនផលិតបរិក្ខារ យោធារបស់ឥណ្ឌូណេស៊ី មានឈ្មោះ PT. PINDAD។ វាបង្ហាញពីសក្ដានុពលឧស្សាហកម្ម យោធារបស់ឥណ្ឌូនេស៊ី និងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខរវាងឥណ្ឌូណេស៊ី-កម្ពុជា ដែលក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដែលត្រូវបានឃើញថា បានកសាងសមត្ថភាពជាច្រើន និងការផ្លាស់ប្តូរការសិក្សារវាងប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងឥណ្ឌូណេស៊ី និងកម្ពុជា ត្រូវបានផ្តួចផ្តើមឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងត្រូវបានពង្រឹងបន្ថែមក្នុងទសវត្សរ៍ឆ្នាំ១៩៩០។
បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ឥណ្ឌូណេស៊ីបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង ៣៩០០នាក់ ចូលរួមក្នុងបេសកកម្មអ៊ុនតាក់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣។ ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា ទំនាក់ទំនងរវាងកងកម្លាំងរក្សាសន្តិភាពឥណ្ឌូណេស៊ី និងសហគមន៍មូលដ្ឋាន បានធ្វើឱ្យ ទំនាក់ទំនងនៃប្រទេសទាំង២ មានភាពរឹងមាំឡើងវិញ ក្រោយភាពចលាចលជាច្រើនឆ្នាំក្នុងអំឡុងសង្គ្រាមត្រជាក់។

យោធាឥណ្ឌូណេស៊ីតែងតែផ្តល់ការហ្វឹកហ្វឺនដល់អង្គភាពផ្សេងៗនៃកងយោធពលខេមរភូមិន្ទ រួមទាំងកងបញ្ជាការពិសេស (កងពលតូចលេខ៩១១) និងទីបញ្ជាការកងអង្គរក្ស។ កិច្ចសហប្រតិបត្តិការបែបនេះក៏ត្រូវបានគូសបញ្ជាក់ផងដែរ ដោយការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់ក្នុងចំណោមមន្ត្រីជាន់ខ្ពស់យោធានៃប្រទេសទាំងពីរ។

ជាការឆ្លើយតបនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងថា តាងនាមឲ្យក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក និងខ្លួន ឯកឧត្តម សូមថ្លែងអំណរគុណ ដល់រដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពឥណ្ឌូណេស៊ី ដែលបានផ្តល់ជំនួយយោធាឥតសំណង មានដូចជាអាវុធវែង-ខ្លី និងគ្រាប់ធុន ស្រាល ដល់បញ្ហាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ឆ្លើយតបតាមតម្រូវការ ហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាព គុណភាពកងទ័ព ក្នុងការបំពេញភារកិច្ចជូនជាតិ មាតុភូមិ។

ឯកឧត្ដមនាយឧត្តមសេនីយ៍ បានជូនពរឲ្យកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេស ប្រជាជន និងកងទ័ពយើងទាំងពីរ បានស្ថិតស្ថេររឹងមាំជានិច្ចនិរន្តរ៍ និងសូមជូនពរ ឯកឧត្តមអគ្គរដ្ឋទូត និងគណៈប្រតិភូ សូមមាន សុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕

អត្ថបទដែលជាប់ទាក់ទង