**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

សមត្ថកិច្ចបំភ្លឺជុំវិញប្រតិបត្តិការ ករណីឃាត់ខ្លួនកូនម្ចាស់ផ្ទះជួល និងចោទថាបំផ្លាញបន្ទប់ទ្វារជួល ករណីបង្ក្រាបបទល្មើសនៅសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជនឱ្យជ្រាបថា កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៣:០០នាទី នៅចំណុចបន្ទប់ជួលលេខ1Z ផ្លូវ១១៣ ភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមបណ្តឹងរបស់ជនរងគ្រោះ បាត់ម៉ូតូ០១គ្រឿង ម៉ាក SUZUKI NEX នៅចំណុចភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤។

សមត្ថកិច្ចបានស្រាវជ្រាវរកឃើញទីតាំងកន្លែងស្នាក់នៅរបស់ជនសង្ស័យ ហើយក៏ចុះប្រតិបត្តិការការជាក់ស្តែងធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់ ក្នុងនោះស្រី ចំនួន០១នាក់នៅចំណុចខាងលើ និងដកហូតវត្ថុតាងដូចជា ម៉ូតូ ០២គ្រឿង អាវុធខ្លី ០១ដើម, គ្រាប់ចំនួន ០៤គ្រាប់, ដាវ ០១ដើម, កាំបិតបុ័ងតោ ០១ដើម ,កាំបិតចុងស្រួច ០១ដើម, ឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួននិងសម្ភារផ្សេងៗមួយចំនួនទៀតផងដែរ។

បន្ទាប់មកជនសង្ស័យទាំង០៦នាក់ត្រូវបានបញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។ ក្រោយពីសាកសួររួចហើយ មានជនសង្ស័យចំនួន០៤នាក់ មានផ្ទុកសារធាតុញៀនក្នុងខ្លួន ត្រូវបានបញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកមនុស្ស០២នាក់ មិនជាប់ពាក់ព័ន្ធ សមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ជនសង្ស័យចំនួន០៤នាក់ ១-ឈ្មោះ ឆាយ រតនា ហៅ ម៉ាប់ ភេទប្រុស អាយុ ៣២ឆ្នាំ ២-ឈ្មោះ សៅ សម្បត្តិ ភេទប្រុស អាយុ ៣៩ឆ្នាំ ៣-ឈ្មោះ ស៊ឹម សុខហេង ភេទប្រុស អាយុ ៣០ឆ្នាំ ៤-ឈ្មោះ ជា ស័ក្ករាជ្យ ភេទប្រុស អាយុ ៣០ឆ្នាំ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើគឺមានកូនប្រុសម្ចាស់ផ្ទះជួល ឈ្មោះ ជា ស័ក្ករាជ្យ មិនសហការជាមួយសមត្ថកិច្ច បានឃើញសមត្ថកិច្ចទៅដល់ ហើយទាញទ្វារដែកចាក់គន្លឹះបិទ បន្ទាប់មកកូនម្ចាស់ផ្ទះរត់ចូលក្នុងបន្ទប់ដាក់កាម៉េរាសុវត្ថិភាព ហើយសមត្ថកិច្ចក៏បុកទ្វារចូលខាងក្នុងបន្ទប់ បានឃាត់កូនម្ចាស់ផ្ទះ និងបន្តត្រួតពិនិត្យបន្ទប់ផ្សេងទៀតដែលសុទ្ធតែចាក់គន្លឹះបិទទ្វារ នៅពេលសមត្ថកិច្ចគោះទ្វារបន្ទប់ជួលគឺគ្មានអ្នកសហការបើកបន្ទប់ឱ្យសមត្ថកិច្ចចូលត្រួតពិនិត្យឡើយ ហើយសមត្ថកិច្ចបានសម្រេចចិត្តបុកចូលក្នុងបន្ទប់ ក្នុងប្រតិបត្តិការដោយប្រុងប្រយ័ត្ន ដើម្បីសុវត្ថិភាពរបស់សមត្ថកិច្ច ដោយសារសមត្ថកិច្ចទទួលបានព័ត៌មានថាជនសង្ស័យស្នាក់នៅក្នុងបន្ទប់ជួលនោះមានលាក់អាវុធទុកដោយខុសច្បាប់។ ក្នុងរង្វង់ប្រតិបត្តិការជាក់ស្តែងបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៦នាក់ និងដកហូតវត្ថុតាងមួយចំនួនដូចខាងលើ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់ជុំវិញប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើ សមត្ថកិច្ចចុះអនុវត្តដែលជាបទល្មើសមានហានិភ័យដែលមានជនសង្ស័យលាក់ទុកអាវុធអាចបង្កគ្រោះថ្នាក់ អាយុជីវិត ឬបង្ករងរបួសស្នាមដល់សមត្ថកិច្ច ដូច្នេះការបង្ក្រាបនេះសមត្ថកិច្ចត្រូវធ្វើដោយម៉ឺងម៉ាត់ ម៉តចត់ ប្រុងប្រយ័ត្នខ្ពស់ដើម្បីសុវត្ថិភាព ក្រោមការសម្របសម្រួល នីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងទទួលបានពីបទបញ្ជាពីថ្នាក់លើ៕

អត្ថបទដែលជាប់ទាក់ទង