យេម៉ែន សាទរចំពោះការវាយប្រហាររបស់ក្រុមហេសបូឡា លើអ៊ីស្រាអែល

បរទេស៖ ក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់របស់យេម៉ែនបានសរសើរការវាយប្រហារដោយក្រុម Hezbollah របស់ប្រទេសលីបង់លើអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ទី២៥ ខែសីហា និងបានគំរាមកំហែងជាថ្មីដើម្បីបើកការវាយប្រហាររបស់ពួកគេជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើកំពង់ផែក្នុងប្រទេសយេម៉ែន។
ក្រុម Houthi បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីក្រុម Hezbollah បានឲ្យដឹងថា យើងសូមអបអរសាទរដល់ក្រុម Hezbollah និងអគ្គលេខាធិការរបស់ខ្លួន ចំពោះការវាយប្រហារដ៏អស្ចារ្យ និងក្លាហាន ដែលធ្វើឡើងដោយការតស៊ូនៅព្រឹកនេះ ប្រឆាំងនឹងសត្រូវអ៊ីស្រាអែល។
ក្រុមឧទ្ទាមយេម៉ែនបាននិឲ្យដឹងថា ការឆ្លើយតបដ៏រឹងមាំ និងមានប្រសិទ្ធភាព ដោយបញ្ជាក់ថា ការតស៊ូមានសមត្ថភាព រឹងមាំ និងស្មោះត្រង់ក្នុងការសន្យា និងការគំរាមកំហែងរបស់ខ្លួន។
ក្រុម Houthis បានសន្យាថានឹងបើកការវាយប្រហារដោយខ្លួនឯងប្រឆាំងនឹងអ៊ីស្រាអែលជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី២០ ខែកក្កដា ដែលសំដៅទៅលើកំពង់ផែដែលគ្រប់គ្រងដោយក្រុមឧទ្ទាមនៅក្នុងទីក្រុងឆ្នេរសមុទ្រ Hodeida។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា យើងបញ្ជាក់ម្តងទៀតថាការឆ្លើយតបរបស់យេម៉ែនពិតជានឹងមកដល់។
ការវាយប្រហារលើទីក្រុង Hodeida បានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុម Houthis បានចាប់ផ្តើមការវាយប្រហារដ៏សាហាវលើកដំបូងរបស់ពួកគេទៅលើអ៊ីស្រាអែល ដែលជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅទីក្រុង Tel Aviv ដែលបានសម្លាប់ជនស៊ីវិលអ៊ីស្រាអែលម្នាក់។
ការឆ្លើយតបរបស់អ៊ីស្រាអែលបានបំផ្លាញសមត្ថភាពផ្ទុកប្រេងឥន្ធនៈជាច្រើនរបស់កំពង់ផែ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំបួននាក់ នេះបើយោងតាមក្រុមឧទ្ទាម។
ក្រុម Houthis កំពុងប្រយុទ្ធជាមួយអ៊ីស្រាអែល ដែលជាផ្នែកមួយនៃអ្វីដែលគេហៅថា អ័ក្សនៃការតស៊ូ របស់អ៊ីរ៉ង់ ដែលរួមមានក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងលីបង់។
ចាប់តាំងពីខែវិច្ឆិកាមក ពួកឧទ្ទាមយេម៉ែនបានបើកការវាយប្រហារដោយកាំជ្រួចមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅលើការដឹកជញ្ជូនដែលភ្ជាប់ជាមួយអ៊ីស្រាអែលនៅឈូងសមុទ្រ Aden និងសមុទ្រក្រហម។
ពួកគេបញ្ជាក់ថា យុទ្ធនាការដែលបានបង្អាក់ចរាចរណ៍ផ្លូវសមុទ្រនៅក្នុងផ្លូវពាណិជ្ជកម្មសកលសំខាន់គឺមានបំណងផ្តល់សញ្ញាអំពីសាមគ្គីភាពជាមួយប៉ាឡេស្ទីនចំពេលមានសង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីប។
