ឯកឧត្តម លីម សុធា បើកសិក្ខាសាលាស្តីពី “នីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ការអនុវត្តកម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា ដំណាក់កាលទី២

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លីម សុធា អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ និងជាប្រធានកម្មវិធី នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានចូលរួមក្នុងពិធីបើកសិក្ខាសាលាស្តីពី “នីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ការអនុវត្តកម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា ដំណាក់កាលទី២ (STEPCamII/GPE5) ដោយមានការចូលរួមពី លោក លោកស្រី មន្ត្រីជំនាញទទួលបន្ទុកហិរញ្ញវត្ថុ ពីអង្គភាពអនុវត្តកម្មវិធី សរុប ៣២រូប នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង។
សិក្ខាសាលាស្តីពី “នីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ការអនុវត្តកម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា ដំណាក់កាលទី២ (STEPCamII/GPE5) នឹងរៀបចំឡើងរយៈពេល០២ថ្ងៃពេញ ក្នុងគោលបំណងបំប៉នសមត្ថភាពមន្ត្រីជំនាញ លើការអនុវត្តនីតិវិធីហិរញ្ញវត្ថុ សម្រាប់ការអនុវត្តកម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា ដំណាក់កាលទី២ (STEPCamII/GPE5)។
កម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា ដំណាក់កាលទី២ (STEPCamII/GPE5) ជាគម្រោងហិរញ្ញប្បទានឥតសំណងពីមូលនិធិសកលសម្រាប់ការអប់រំ (GPE) ដែលមានអង្គការUNESCO ជាGrant Agent សម្រាប់ផ្នែកFixed1 and Top-up ក្នុងគោលបំណងចូលរួមពង្រឹងផ្នែកទន់ លើការអប់រំគ្រូបង្រៀននៅកម្ពុជា។ កម្មវិធីនេះមានសុពលភាពរយៈពេល ០៣ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦៕

