**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការជ្រើសរើស និងគ្រប់គ្រងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ជាផ្នែកមួយនៃការកែលម្អការងារពីប្រព័ន្ធអាជីព ទៅជាប្រព័ន្ធនិយោជន៍ស្របតាមនិន្នាការពិភពលោក

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី«ការជ្រើសរើស និងគ្រប់គ្រងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ» នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព សរុបអ្នកចូលរួមប្រមាណ ៣៥០នាក់។

ក្រោយពីស្តាប់របាយការណ៍បូកសរុបសិក្ខាសាលាពិគ្រោះយោបល់ដែលបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃកន្លងមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ចក្ខុវិស័យ និងគំនិតផ្តួចផ្តើមដំបូងបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងបានតម្រង់ទិសការដឹកនាំការងារកែទម្រង់រដ្ឋបាលសាធារណៈ ឆ្ពោះទៅកាន់ការ គ្រប់គ្រងមុខងារសាធារណៈផ្អែកលើសមិទ្ធកម្ម និងការកែទម្រង់ស្ថាប័នសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ការគ្រប់គ្រងមុខងារសាធារណៈផ្អែកលើសមិទ្ធកម្ម នឹងជួយគាំទ្រដោយផ្ទាល់ ដល់ការពង្រឹងសមត្ថភាពស្ថាប័ន ការបង្កើនផលិតភាពការងារ និងការពង្រឹងប្រសិទ្ធភាពក្នុង ការគ្រប់គ្រងធនធានមនុស្សនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការដ្ឋានកំណែទម្រង់ដទៃទៀតរបស់រាជរដ្ឋាភិបាល។ កិច្ចការនេះ បាន និងកំពុងដើរស្របគ្នានឹងនិន្នាការពិភពលោកក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការផ្លាស់ប្តូរពីប្រព័ន្ធគ្រប់គ្រងមុខងារសាធារណៈ បែបបុរាណ ឬហៅថាប្រព័ន្ធអាជីព ឆ្ពោះទៅប្រព័ន្ធគ្រប់គ្រងមុខងារសាធារណៈ បែបនិយោជន៍ ដែលមានលក្ខណៈ ដូចគ្នានឹងទៅការអនុវត្ត ក្នុងប្រទេសជឿនលឿនដទៃទៀតលើសកលលោក (ឧទាហរណ៍ ដូចជាប្រទេសបារាំង ជាដើម)”។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី​ បានគូសបញ្ជាក់ដល់អង្គសិក្ខាសាលាទាំងមូលផងដែរថា លិខិត បទដ្ឋានគតិយុត្តដែលយើងទាំងអស់គ្នា កំពុងពិគ្រោះយោបល់តាក់តែងរៀបចំនេះ គឺ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានណែនាំដោយផ្ទាល់ដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរូបខ្ញុំឱ្យរៀបចំធ្វើការ ជ្រើសរើសមន្ត្រីជំនាញបច្ចេកទេសសុខាភិបាលផ្អែកលើ «កិច្ចព្រមព្រៀងការងារ» សម្រាប់ បម្រើការងារនៅតាមអង្គភាពសុខាភិបាល មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅតាម ភូមិឃុំនៅទូទាំងប្រទេស ដើម្បីធានាការផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព និងប្រសិទ្ធភាព ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ។

សិក្ខាសាលានេះទទួលបានលទ្ធផលជាផ្លែផ្កាតាមរយៈការធ្វើបទបង្ហាញ និងវេទិកាសំណួរ-ចម្លើយ ព្រមទាំងវេទិកាពិភាក្សានានា រួមទាំងការសម្រេចបានការនូវការតាក់តែងព្រះរាជក្រឹត្យ និងនិយាមនីតិវិធីប្រតិបត្តិផ្សេងៗ ឆ្ពោះទៅកាន់ការអនុវត្តន៍ក្នុងពេលឆាប់ៗនេះ។ ក្រោយពីទទួលបានធាតុចូល និងការបូកសរុប ការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ នឹងរៀបចំជាព្រះរាជក្រឹត្យស្តីពី គោលការណ៍រួមក្នុងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ រួមជាមួយ និយាមនីតិវិធីប្រតិបត្តិស្តីពីការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលត្រូវដាក់ឱ្យអនុវត្តគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយ ចាប់ផ្តើមជ្រើសរើសមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ មុនគេនៅចុងឆ្នាំ ២០២៤នេះ ៕

អត្ថបទដែលជាប់ទាក់ទង