ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន៥០ គ្រួសារ នៅស្រុករមាសហែក បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារសាខា អនុសាខា នាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅឃុំអំពិល ៨ខ្នង ឃុំអង្គប្រស្រែ ១ខ្នង និងឃុំកំពង់ត្រាច ៤១ខ្នង សរុបចំនួន៥០ខ្នង (ធ្ងន់ ៩ខ្នង មធ្យម ២៩ខ្នង តិចតួច ១២ខ្នង)។
-អំណោយដែលបានចែកជូនសម្រាប់គ្រួសាររងគ្រោះធ្ងន់ និងមធ្យម ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០គក្រ កន្ទេលជ័របត់ មី ទឹកស៊ីអ៊ីវ ត្រីខ ឃីត ១ កញ្ចប់មាន មុង ១ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ៥ ម៉ឺនរៀល ដោយឡែកគ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែម៖ កៅស៊ូតង់ ១ ធុងទឹកជ័រ១ ឆ្នាំងបាយ-សម្ល ២ ថវិកា ២០ ម៉ឺន រៀល សម្រាប់គ្រួសាររងគ្រោះតិចតួចទទួលបានថវិកា ៦ ម៉ឺនរៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ។
និងបានផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជីវភាពខ្វះខាត ១គ្រួសារ ឈ្មោះ ឈួន សាម៉ន អាយុ ៧២ ឆ្នាំ អតីតៈមេឃុំកំពង់ត្រាច ស្រុករមាសហែក។
-អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៣០ គក្រ កន្ទេលជ័របត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ត្រីខ ឃីត ១ កញ្ចប់មាន មុង ភួយ ក្រម៉ា សារុង ថវិកា ៥ម៉ឺនរៀល ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បានឧបត្ថមបន្ថែមថវិកា ៥ម៉ឺនរៀលផងដែរ៕

