**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

អភិបាលខេត្តកណ្តាល បញ្ជាឲ្យអាជ្ញាធរទាំង១៣ក្រុងស្រុក បញ្ចេញកម្លាំងប្រចាំការ ដើម្បីការពារ សន្តិសុខ សុវត្ថិភាពសង្គម និងរបៀបរៀបរយជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានទាំង១៣ក្រុងស្រុក ត្រូវប្រមូលផ្ដុំ កម្លាំងនៅក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីបែងចែកការងារក្នុងការការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈជាប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកលើកដែក នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន បានបញ្ជាក់ថា ពិសេសដើម្បីការពារកុំឱ្យមានបទល្មើស ចោរលួច ចោរឆក់ ចោរប្លន់ បទល្មើសគ្រឿងញៀន បញ្ហាក្មេងទំនើង ព្រមទាំងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីឱ្យមានការអភិវឌ្ឍ និងមានកំណើនទេសចរណ៍នៅក្នុងមូលដ្ឋានរបស់យើង។

ថ្លែងចំពោះមុខមន្ត្រី កងកម្លាំងទាំង៣ នៃស្រុកលើកដែក, ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យបន្តល្បាតនៅតាមតំបន់ព្រំដែន ព្រមទាំងយកចិត្តទុកដាក់ ស្វែងយល់ និងការគ្រប់គ្រងភាពជាម្ចាស់នៅលើទឹកដីរបស់យើង ដោយត្រូវមានស្មារតីរួមគ្នា ឯកភាពគ្នា ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិយើង។ ពិសេសត្រូវអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលស្ដីពីការហាមមិនឱ្យមានការលក់ ឬជួលដី នៅតាមតំបន់ព្រំដែន ទៅឱ្យប្រជាពលរដ្ឋនៅប្រទេសជិតខាងឡើយ។

ឯកឧត្ដមអភិបាលខេត្ត ក៏មិនភ្លេចការណែនាំរដ្ឋបាលស្រុកលើកដែក ត្រូវយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហាប្រឈម សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការផ្ដល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាពខ្ពស់ ទោះបីជារដ្ឋបាលស្រុក មានអង្គភាពច្រកចេញចូលតែមួយហើយក្ដី តែយើងត្រូវតែខិតខំដោះស្រាយតាមសំណូមពរ និងបំពេញតម្រូវការក្នុងការផ្ដល់សេវារបស់បងប្អូនប្រជាពលរដ្ឋ ទាំងសេវាសាធារណៈ និងសេវារដ្ឋបាល។

ឯកឧត្ដមអភិបាលខេត្ត ក៏បានជម្រាប និងពន្យល់អំពីស្ថានភាពនយោបាយក្នុងប្រទេសបច្ចុប្បន្ន ដែលក្រុមទុច្ចរិត អគតិកំពុងញុះញង់បង្កចលាចលលើបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (DTA)។កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម មិនបានធ្វើឱ្យយើងបាត់បង់ទឹកដីដូចក្រុមទុច្ចរិតកំពុងញុះញង់នោះឡើយ តែបានផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិផលរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍជាហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ការងារជូនពលរដ្ឋ កំណើនមនុស្សរស់នៅតំបន់‌នោះ និងទេសចរណ៍ នោះទើបជាការការពារបូរណភាពទឹកដីពិតប្រាកដ។

ជាមួយគ្នានោះអភិបាលខេត្ត ក៏បានស្នើឱ្យយុវជន ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា សូមថែរក្សាការពារសន្តិភាព ស្ថេរភាព ដែលជាឱកាសក្នុងការអភិវឌ្ឍប្រទេស ដើម្បីភាពថ្កុំថ្កើងយូរអង្វែងតទៅរបស់យើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង