**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

ក្រសួងឧស្សាហកម្ម សហការជាមួយទូតអូស្ត្រាលី ដើម្បីលើកកម្ពស់ការប្រកួតប្រជែងវិស័យកម្មន្តសាល នៅកម្ពុជា

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា តាមរយៈកម្មវិធី CAPRED បានសហការរៀបចំសិក្ខាសាលាស្តីពី «ភាពប្រកួតប្រជែងវិស័យកម្មន្តសាល ឧស្សាហកម្មប្រតិគមន៍ និងការអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម» ក្នុងគោលដៅលើកកម្ពស់ការប្រកួតប្រជែងវិស័យកម្មន្តសាលរបស់កម្ពុជា។

ឧស្សាហកម្មផ្នែកកម្មន្តសាលមានការវិវត្តរីកចម្រើន គួរឱ្យកត់សម្គាល់នៅកម្ពុជា ប៉ុន្តែវិស័យនេះត្រូវបានមើលឃើញថា នៅបន្តពឹងផ្អែកខ្លាំងលើការនាំចូលវត្ថុធាតុដើម ដែលទាមទារការអភិវឌ្ឍបន្ថែម ដើម្បីបង្កើនភាពប្រកួតប្រជែងជាសាកល។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងប្រើប្រាស់លទ្ធភាពរបស់ខ្លួន រួមនឹងជំនាញរបស់កម្មវិធី CAPRED ដើម្បីរៀបចំបង្កើតឧបករណ៍ អភិវឌ្ឍគោលនយោបាយ និងកម្មវិធីដែលមានប្រសិទ្ធភាព ចាំបាច់សម្រាប់ការធ្វើពិពិធកម្មវិស័យកម្មន្តសាល ជំរុញខ្សែច្រវាក់ ផ្គត់ផ្គង់ក្នុងស្រុក និងលើកកម្ពស់ការធ្វើសមាហរណកម្មសហគ្រាសធុនតូច និងមធ្យមទៅក្នុងខ្សែច្រវាក់តម្លៃសាកល។

ក្នុងសុន្ទរកថាបើកសិក្ខាសាលា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ «វិស័យកម្មន្តសាលរបស់កម្ពុជាមានសក្តានុពលធំធេង សម្រាប់ការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។ សិក្ខាសាលានេះមានគោលបំណងប្រែក្លាយចំណេះដឹង និងជំនាញ ទៅជាយុទ្ធសាស្ត្រដែលអាចអនុវត្តបាន ក្នុងគោលដៅលើកកម្ពស់វិស័យកម្មន្តសាលកម្ពុជា ឱ្យឈានឆ្ពោះទៅដំណាក់កាលថ្មីនៃការអភិវឌ្ឍ»។

លោក អនឌ្រីស សាប្រាក ភារធារីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានថ្លែងថា «ប្រទេសអូស្ត្រាលី ប្ដេជ្ញាចិត្តគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការធ្វើពិពិធកម្មរបស់កម្ពុជា។ តាមរយៈការពង្រឹងភាពប្រកួតប្រជែងវិស័យកម្មន្តសាល យើងកំពុងបង្កើតឱកាសសម្រាប់អាជីវកម្មក្នុងស្រុកនានា ឱ្យរីកចម្រើន និងសម្រាប់វិបុលភាពរបស់ប្រជាជនកម្ពុជា»។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានបេសកកម្មជំរុញការអភិវឌ្ឍ និងឧស្សាហូបនីយកម្មនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងវិស័យកម្មន្តសាល ក្រសួងបាននិងកំពុងជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការអភិវឌ្ឍហេថារចនាសម្ព័ន្ធគុណភាពជាតិ ដើម្បីសម្រួលដល់ការធ្វើសមាហរណកម្មក្រុមហ៊ុនក្នុងស្រុក ទៅក្នុងខ្សែច្រវាក់តម្លៃសាកល ព្រមទាំងគំនិតផ្តួចផ្តើម ដូចជា ការអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យមជាដើម។

តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ ក្រសួងមានគោលដៅកាត់បន្ថយការពឹងផ្អែកលើការនាំចូល ជំរុញការបង្កើតការងារ និងរួមចំណែកដល់ការកសាងខឿនសេដ្ឋកិច្ច ដែលកាន់តែមានភាពធន់ និរន្តរភាព និងបរិយាបន្ន សម្រាប់កម្ពុជា។

កម្មវិធី CAPRED របស់រដ្ឋាភិបាលអូស្ត្រាលី លើកម្ពស់គំនិតផ្តួចផ្តើមទាំងនេះ ដោយផ្តល់ការគាំទ្រផ្នែកគោលនយោបាយ និងជំនួយចាំបាច់ក្នុងវិស័យសំខាន់ៗ រួមមានការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងការលើកកម្ពស់សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមជាដើម ៕

អត្ថបទដែលជាប់ទាក់ទង