**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាដល់កងកម្លាំងទាំង៣ អនុវត្តបទបញ្ជារបស់សម្តេចតេជោ និងសម្តេចធិបតី ទប់ស្កាត់ពលរដ្ឋ កុំឲ្យចាញ់បោកក្រុមជនក្បត់ជាតិ ចូលរួមធ្វើបាតុកម្ម

ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងដាក់បទបញ្ជាដល់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ តាមបន្ទាត់ព្រំដែន និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្តព្រះវិហារ ត្រូវអនុវត្តអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យមានប្រសិទ្ធិភាពខ្ពស់ ទប់ស្កាត់ប្រជាពលរដ្ឋកុំឲ្យចូលរួមក្នុងការធ្វើបាតុកម្ម ដែលជាអំពើខុសច្បាប់ក្នុងចេតនា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។

ការថ្លែងដាក់បទបញ្ជារបស់ឯកឧត្តម គីម រិទ្ធី ក្នុងឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក លោកស្រី ជាអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ខេត្ត ក្រុង ស្រុក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធតាមបណ្តោយព្រំដែន កម្ពុជា-ថៃ-ឡាវ លោក អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ នាឱកាសនេះ ឯកឧត្តម គីម រិទ្ធី បានធ្វើការផ្សព្វផ្សាយពីសេចក្តីថ្លែងការដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាសារសម្លេងពិសេសរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឲ្យកងកម្លាំងប្រដាប់អាវុធទាំង៣នៅទូទាំងខេត្ត តាមបណ្តោយព្រំដែន កម្ពុជា-ឡាវ-ថៃ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ យកទៅអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់។

ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងលើកឡើងពីសេចក្តីថ្លែងការរបស់ក្រសួងយុត្តិធម៌ ក៏ដូចជាការបកស្រាយពន្យល់របស់ព្រះរាជអាជ្ញា ដោយលើកពីទោសទ័ណ្ឌដល់ប្រជាពលរដ្ឋរូបណា ដែលសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋាន រារាំងមិនឱ្យទៅចូលរួមធ្វើបាតុកម្ម ហើយនៅតែរឹងរូសទៅចូលរួមធ្វើបាតុកម្ម ក្នុងទិសដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ គឺត្រូវមានទោស។

ដូច្នេះដើម្បីកុំឲ្យពលរដ្ឋស្លូតត្រង់របស់យើង រងគ្រោះដោយចាញ់បោកក្រុមជនក្បត់ជាតិនោះ សូមសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ពន្យល់បកស្រាយជូនប្រជាពលរដ្ឋ ឲ្យបានយល់ ជៀសវាងចាញ់បោក និងរងគ្រោះដល់ខ្លួន ដោយសារក្រុមជនក្បត់ជាតិមួយក្តាប់តូចនេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងណែនាំដល់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការពន្យល់បកស្រាយ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ថាតើអ្វីទៅជា (CLV- DTA) មន្ត្រី ក៏ដូចជាប្រជាពលរដ្ឋបានយល់ ដើម្បីកុំឲ្យចាញ់ការញុះញង់បោកប្រាស់របស់ក្រុមជ្រុលនិយមមួយក្តាប់តូច ៕

អត្ថបទដែលជាប់ទាក់ទង