**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ

នាយឧត្តមសេនីយ៍ ស ថេត ប្រាប់ដល់ប្រជាពលរដ្ឋ កុំជឿទៅលើក្រុមប្រឆាំងជ្រុលនិយម ដែលចង់បំផ្លាញប្រទេសជាតិ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស កុំជឿ កុំលង់ តាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ដែលចង់បំផ្លាញប្រទេសជាតិ។

ការលើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បន្ទាប់ពីនាពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច នៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំង នឹងរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសជាតិ។

ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្តីពី ការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈសង្គម នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងឲ្យដឹងថា កម្ពុជា ទើបមានសន្ដិភាពក្នុងរយៈពេល ២៥ឆ្នាំមកនេះទេ ហើយបានកសាងនូវសមិទ្ធផលនានាធំៗជាច្រើន។ ឯកឧត្តម នាយឧត្តមសេនីយ៍ ថា «តើអស់លោកបានមើលឃើញឬទេ?

នាយឧត្តមសេនីយ៍ ស ថេត មានប្រសាសន៍ថា «ដូច្នេះកុំជឿ កុំលង់ ទៅលើពួកមួយក្ដាប់តូច ដែលចង់ឲ្យប្រទេសខ្ទេចខ្ទាំ ដែលចង់កម្ចាត់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ដោយឆន្ទៈរាស្ដ្រ ឲ្យគេចុះចេញ ហើយខ្លួនឯងឡើងមកគ្រប់គ្រងអំណាច ដោយខុសពីគន្លងប្រជាធិបតេយ្យ»។

នាយឧត្តមសេនីយ៍បានបញ្ជាក់ខ្លាំងៗថា «យើងខ្ញុំ កម្លាំងនគរបាលជាតិទាំងមូល មិនអាចទទួលយកបានទេ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ដូច្នេះត្រូវបញ្ឈប់ជាបន្ទាន់ ក្នុងការចូលរួមណាមួយ ដែលវាមិនត្រឹមត្រូវតាមផ្លូវច្បាប់»។

ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានអំពាវនាវដល់ឪពុក-ម្តាយ អាណាព្យាបាលរបស់ក្រុមក្មេងៗ ឬក៏អ្នកដែលចូលរួម គឺសូមធ្វើការអប់រំណែនាំ ទៅដល់កូនចៅរបស់ខ្លួន ឱ្យចាកចេញឆ្ងាយពីក្រុមនេះ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ចូលរួមការគាំទ្រក្នុងការដឹកនាំ ក៏ដូចជា ការអភិវឌ្ឍន៍ប្រទេសជាតិ ព្រោះថា «យើងជាអ្នកបន្តវេន ដូច្នេះយើងត្រូវគិតពិចារណា ឱ្យបានម៉ត់ចត់»៕

អត្ថបទដែលជាប់ទាក់ទង