ឧត្តមសេនីយ៍ឯក ហុង វិណុល ត្រួតពិនិត្យណែនាំលក្ខខណ្ឌបន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន បន្ទប់ស្តាប់ចម្លើយ និងពង្រឹងជំនាញ ដល់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ឧត្តមសេនីយ៍ ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែននគរបាលយុតិ្តធម៌ បានអញ្ជើញចុះត្រួតពិនិត្យណែនាំលក្ខខណ្ឌបន្ទប់ឃាត់ខ្នួនបណ្តោះអាសន្នបន្ទប់ស្តាប់ចម្លើយ និងពង្រឹងជំនាញ។
វត្តមានចូលរួមមានលោកឧត្តមសេនីយ៍ វរសេនីយ៍សេនីយ៍ ស្នងការរង វរសេនីយ៍សេនីយ៍ នាយ នាយរងការិយាល័យ ស្នងការដា្ឋន បង្រ្កាបបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រមទាំង ឧត្តមសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង ប្រធាន អនុ ប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុក និងស្នាក់ការ៕

