**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត នាំយកថវិកា និងសម្ភារៈរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវ ព្រមទាំងសប្បុរសជន ទៅឧបត្ថម្ភកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ**អភិបាលខេត្តកណ្ដាល ណែនាំដល់សិស្សនិស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេស តេជោសែន ក្រុងតាខ្មៅ ដែលទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវ«រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»**ឯកឧត្តម សុខ លូ៖ ប្រសិនបើពលករខ្មែរធ្វើការនៅថៃជួបការលំបាក ហើយចង់វិលត្រឡប់មកស្រុកខ្មែរវិញ គឺរាជរដ្ឋាភិបាលនឹងខិតខំស្វែងរកការងារជូន**កម្ពុជាបដិសេធយ៉ាងដាច់ខាត មិនទទួលស្គាល់ផែនទីដែលថៃគូសជាឯកតោភាគី​​ យកមកជាសំអាងរឿងព្រំដែន ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ**កម្ពុជា-ថៃ ឯកភាពគ្នាលើរបៀបវារៈ ៤ចំណុច ក្រោយបញ្ចប់កិច្ចប្រជុំ JBC**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ការអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាស្ពានចម្លងទន់ភ្លន់ មានភាពបត់បែន ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ**លទ្ធផលផ្លូវការ នៃកិច្ចប្រជុំ JBC កម្ពុជា-ថៃ**កិច្ចប្រជុំ JBC កម្ពុជា-ថៃ ត្រូវបានបិទបញ្ចប់**សម្ដេចតេជោ អបអរសាទរខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសអបអរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥**ថ្ងៃទី២នៃកិច្ចប្រជុំ JBC គឺមានកិច្ចប្រជុំចង្អៀតមួយ មុនឈានដល់កិច្ចប្រជុំផ្លូវការ**លិខិតរយលានអត្ថន័យ បញ្ជាក់ពីស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ!**កម្ពុជាឈ្នះក្តីលើថៃ ចំនួន២លើក នៅទីក្រុងឡាអេ ទាក់ទងសំណុំរឿងប្រាសាទព្រះវិហារ**ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: លើកទី៨ ២០២៥ បើកជាផ្លូវការក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»**សម្តេចធិបតី អបអរសាទរខួប៦៣ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលើ ប្រាសាទព្រះវិហារ ដល់កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមិថុនា**កម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី**ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ម៉ែន កួន ដល់គេហដ្ឋាន**បណ្ឌិត​ ជា​ មុនីឫទ្ធិ​ ៖​ វចនានុក្រម​វប្បធម៌​ចិនជាមូលដ្ឋានគ្រឹះរបស់ជនបរទេសយល់ដល់ជម្រៅនៃអរិយធម៌៥០០០ឆ្នាំ​របស់ចិន**ក្រសួងការងារ៖ សូមកុំបារម្ភ ឱកាសការងារនៅកម្ពុជារាប់សិបម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនខ្មែរមកពីថៃ

រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ជប៉ុន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង «កម្ពុជា-ជប៉ុន» ពិសេសការរីកចម្រើនលើវិស័យយោធា និងរក្សាសន្តិភាព

ភ្នំពេញ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្រ្តីការពារជាតិជប៉ុន នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាលើការងារកិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ជប៉ុន។

ក្នុងជំនួបនេះ ឯកឧត្តម គីហារ៉ា មីណូរឹ (KIHARA Minoru) បានចូលរួមរំលែកទុក្ខចំពោះអាកាសយានិក២រូប ដែលបានពលី ក្នុងឧបទ្ទវហេតុនៅពេលបេសកកម្មហ្វឹកហ្វឺន នៅជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា និងរដ្ឋមន្រ្តីការពារជាតិជប៉ុន បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី «កម្ពុជា-ជប៉ុន» កន្លងមកដូចតទៅ៖

ទី១៖ វិស័យនយោបាយ និងការទូតយោធា, រដ្ឋមន្ត្រីការពារជាតិទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ មាន៖ ១.កិច្ចសហប្រតិបត្តិការកងទ័ពជើងគោកទាំងពីរ, ២.វិស័យរក្សាសន្តិភាព, ៣.ការកសាងសមត្ថភាពយោធិន (ការបញ្ជូនយោធិនកម្ពុជាទៅជប៉ុន, យោធាចារ្យជប៉ុននៅកម្ពុជា) និង៤.ជំនួបពិភាក្សាការងារទ្វេភាគី (ជំនួបអនុរដ្ឋមន្ត្រីការពារជាតិ និងជំនួបរដ្ឋមន្ត្រី) និងពហុភាគី អាស៊ាន (Maritime security EWG Plus, ADMM PLus)។

ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក៏ថ្លែងអំណរគុណចំពោះអរគុណប្រទេសជប៉ុន ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា។

ទី២៖ កិច្ចសហប្រតិបត្តិការទ្វេភាគី រដ្ឋមន្ត្រីការពារជាតិទាំងពីរ ឯកភាពក្នុងការផ្លាស់ប្ដូរអនុព័ន្ឋយោធាប្រចាំប្រទេសរៀងៗខ្លួន។ កម្ពុជាស្វាគមន៍អនុព័ន្ធយោធាជប៉ុនប្រចាំកម្ពុជាឆ្នាំ២០២៥ និងភាគីកម្ពុជា បានត្រៀមខ្លួនបញ្ជូនអនុព័ន្ធយោធាកម្ពុជា ប្រចាំជប៉ុននាពេលអនាគត។ ជំរុញអនុវត្តយន្តការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងរិះរកវិធីសាស្ត្រក្នុងការពង្រីកកាលានុភាពថ្មីៗបន្ថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត។

ទី៣៖ លំហាត់ហ្វឹកហ្វឺន រដ្ឋមន្ត្រីការពារជាតិទាំងពីរ ឯកភាពគ្នាក្នុងការរៀបចំលំហាត់វគ្គហ្វឹកហ្វឺនជំនាញសង្គ្រោះគ្រោះមហន្តរាយ ភាគីជប៉ុនអញ្ជើញ នាយទាហានកម្ពុជាចូលរួមសង្កេតការណ៍លំហាត់សង្គ្រោះគ្រោះមហន្តរាយនៅជប៉ុន។ ភាគីជប៉ុន សំណូមកម្ពុជាពិនិត្យលទ្ឋភាពដល់ភាគីជប៉ុន ចូលរួមក្នុងក្របខណ្ឌលំហាត់កងទ័ព៣ ប្រទេសកម្ពុជា ឡាវ វៀតណាម ដែលកម្ពុជាគ្រោងរៀបចំនៅចុងឆ្នាំ២០២៤នេះ។

ទី៤៖ វិស័យរក្សាសន្តិភាព រដ្ឋមន្ត្រីការពារជាតិទាំងពីរ ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាព និងរបៀបវារៈ ស្ត្រី សន្តិសុខ សន្តិភាព ក្នុងកសាងសមត្ថភាពកម្ពុជា ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ សហការរៀបចំគម្រោងត្រីភាគី TPP កម្ពុជា អ.ស.ប ជប៉ុន នៅឆ្នាំ២០២៥ ឱ្យទទួលបានជោគជ័យ។

ទី៥៖ បញ្ហាតំបន់ និងអន្តរជាតិ រដ្ឋមន្ត្រីការពារជាតិទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរទស្សនជុំវិញបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងផលប្រយោជន៍រួម។ ភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្រុមការងារអាស៊ានបូក សន្តិសុនសមុទ្រ, ក្រុមការងារជំនាញអាស៊ានបូកសន្តិសុខសាយប័រ និងវិស័យផ្សេងៗ, បញ្ហាសន្តិសុខសមុទ្រចិនខាងកើត និងសមុទ្រខាងត្បូង ត្រូវលើកយកមកពិភាក្សាផងដែរ។

បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោក គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្រ្តីការពារជាតិជប៉ុន នៅកម្ពុជា នាពេលនេះនឹងជំរុញពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ជប៉ុន កាន់តែរីកចម្រើនប្រសើរឡើងថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង