អគ្គកុងស៊ុលកម្ពុជា ជួបតំណាងក្រុមហ៊ុនអាកាសចរណ៍ Xiamen Airlines ពិភាក្សាពីការជំរុញការហោះហើរត្រង់ពីទីក្រុងឆុងឈីង មកកាន់ខេត្តសៀមរាប

ភ្នំពេញ៖ លោក វណ្ណ វិទ្យា អគ្គកុងស៊ុល នៃស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងឆុងឈីង ប្រទេសចិន នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបលោក Zhang Wensheng អនុប្រធានសាខាប្រចាំទីក្រុងឆុងឈីងរបស់ក្រុមហ៊ុនអាកាសចរណ៍ Xiamen Airlines ដើម្បីពិភាក្សាអំពីកិច្ចសហការក្នុងការជំរុញការហោះហើរត្រង់ពីទីក្រុងឆុងឈីង មកកាន់ខេត្តសៀមរាប ។

