**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

ហេតុអ្វីបានជាប្រទេសចិនប្រកាន់ខ្ជាប់ការធ្វើកំណែទម្រង់និងបើកទូលាយ ?

ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានដាក់ចេញគោលនយោបាយជាច្រើនដើម្បីឈានដល់ការសម្រេចបានគោលដៅតស៊ូ «១ សតវត្សរ៍ចំនួនពីរ» ពោលគឺគោលដៅសម្រេចបាននូវការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរនៅមុនឆ្នាំ ២០២១ ដែលជាខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន ដែលគោលដៅនេះបានសម្រេចដោយជោគជ័យរួចហើយ ។ ចំណែកឯគោលដៅតស៊ូទីពីរគឺការឆ្ពោះទៅរកការសម្រេចបាននូវការកសាងប្រទេសសង្គមនិយមទំនើបដែលប្រកបដោយភាពសម្បូរសប្បាយនិងខ្លាំងក្លា ប្រជាធិបតេយ្យ អរិយធម៌ ចុះសម្រុងនិងស្រស់ស្អាតនៅមុនឆ្នាំ ២០៤៩ ដែលជាខួប ១០០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។

ហេតុអ្វីបានជាប្រទេសចិនប្រកាន់ខ្ជាប់ការធ្វើកំណែទម្រង់និងបើកទូលាយ ?

តាំងពីបានដាក់ចេញគោលនយោបាយកំណែទម្រង់និងបើកទូលាយមក ប្រទេសចិនបានប្រកាន់ខ្ជាប់ជានិច្ចនូវការអភិវឌ្ឍខ្លួនឯង និងមានឆន្ទៈចែករំលែកនូវបទពិសោធនៃការអភិវឌ្ឍរបស់ខ្លួនជាមួយបណ្តាប្រទេសនានា ក៏ដូចជារៀនសូត្រពីបទពិសោធអភិវឌ្ឍន៍ដ៏មានតម្លៃរបស់ប្រទេសផ្សេងៗ ដើម្បីឈានដល់ការអភិវឌ្ឍរួម ។ នៅក្នុងដំណើរការនេះ ការបើកទូលាយបានក្លាយជាជម្រើសដែលមិនអាចខ្វះបាន ។

ការប្រកាន់ខ្ជាប់គោលនយោបាយកំណែទម្រង់និងបើកទូលាយបានជំរុញឱ្យសេដ្ឋកិច្ចចិនមានការអភិវឌ្ឍបែបលោតផ្លោះ ដែលផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំ ១៩៧៨ មានត្រឹមតែ ៣៦៧៩០០ លានយាន់ប្រាក់ចិនប៉ុណ្ណោះ តែនៅឆ្នាំ ២០២៣ GDP របស់ចិនមានដល់ទៅជាង ១២៦.០៦ ទី្រលានយាន់ប្រាក់ចិន ដែលកើនឡើងជិត ៣៥០ ដង ព្រមទាំងបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទី ២ លើពិភពលោកនិងជាប្រទេសដែលផ្តល់ជំនួយច្រើនបំផុតដល់ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ។

ការប្រកាន់ខ្ជាប់គោលនយោបាយកំណែទម្រង់និងបើកទូលាយបាននាំប្រទេសចិនរើបម្រះចេញពីអ្វីដែលកាលពីអតីតកាលមានប្រទេសមួយចំនួនធ្លាប់ដាក់ងារថា«អ្នកជំងឺអាស៊ីបូព៌ា» និងប្រែក្លាយជានាគនៅអាស៊ី រហូតដល់មានឥទ្ធិពលយ៉ាងសំខាន់ចំពោះការអភិវឌ្ឍនៃពិភពលោកទាំងមូល ។ ក្នុងឋានៈជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញនិងលំនឹងសន្តិភាពពិភពលោក ។

ការប្រកាន់ខ្ជាប់គោលនយោបាយកំណែទម្រង់និងបើកទូលាយបាននាំឱ្យប្រទេសចិនប្រែក្លាយពីប្រទេសមួយក្នុងចំណោមប្រទេសដែលមានចំនួនជនក្រីក្រច្រើនបំផុតលើពិភពលោកទៅជាប្រទេសទីមួយលើពិភពលោកដែលប្រជាជនក្រីក្រទូទាំងប្រទេសបានចាកចេញពីភាពក្រីក្រទាំងស្រុង ។ បុព្វហេតុដ៏អច្ឆរិយនេះត្រូវបានកត់ត្រាក្នុងទំព័រប្រវត្តិសាស្ត្រនៃមនុស្សជាតិ ហើយបទពិសោធនិងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនត្រូវបានដាក់បញ្ចូលក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិជាច្រើនលើកដើម្បីចែករំលែកជាមួយប្រទេសនានា ។

ការប្រកាន់ខ្ជាប់គោលនយោបាយកំណែទម្រង់និងបើកទូលាយបានធ្វើឱ្យ«រង្វង់មិត្តភក្តិ»របស់ប្រទេសចិនកាន់តែរីកធំឡើងៗ ពោលគឺគិតត្រឹមថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ មានប្រទេសចំនួន ១៨៣ នៅលើពិភពលោកបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ។ មិនថាប្រទេសធំឬតូច មិនថាជាតិសាសន៍ឬពណ៌សម្បុរណា ក៏ប្រទេសចិនបានរាប់រកដោយសមភាព និងគោរពគ្នាទៅវិញទៅមក ដូចជាឃ្លាមួយក្នុងចម្រៀងបទ«ស្រណោះប្រទេសចិន»ដែលជាព្រះរាជនិពន្ធរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានលើកឡើងថា«អ្នកជាមហាអំណាចដែលអាចឆ្មើងដ៏ឧត្ដម ប៉ុន្តែអ្នកចេះគួរសម មិនរើសអើងធំឬតូចយ៉ាងណា» ។

ការប្រកាន់ខ្ជាប់គោលនយោបាយកំណែទម្រង់និងបើកទូលាយបានធ្វើឱ្យប្រទេសចិនមានភាពឯករាជ្យម្ចាស់ការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។ កាលពីអតីតកាល ការអភិវឌ្ឍនៃវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមួយចំនួនធំរបស់ប្រទេសចិនត្រូវពឹងផ្អែកលើបរទេសទាំងស្រុង ប៉ុន្តែបច្ចុប្បន្ននេះ មានវិស័យជាច្រើនមិនត្រឹមតែមិនចាំបាច់ពឹងផ្អែកលើបរទេសនោះទេ ប៉ុន្តែថែមទាំងបានចែករំលែកសមិទ្ធផលនៃការសិក្សាស្រាវជ្រាវដើម្បីជាឧត្តមប្រយោជន៍ដល់សង្គមមនុស្សជាតិទៀតផង តួយ៉ាងដូចជាប្រព័ន្ធផ្កាយរណបកំណត់ទីតាំង បន្ទះឈីប ស្ថានីយអវកាសជាដើម ជាពិសេសការយកសំណាកដីពីផ្ទៃខាងក្រោយនៃភពព្រះចន្ទដែលជាសមិទ្ធផលសិក្សាស្រាវជ្រាវដំបូងបង្អស់លើពិភពលោក ។

ចូលក្នុងយុគសម័យថ្មី ប្រទេសចិនបានឈានចូលដំណាក់ការ«ធ្វើទំនើបកម្មតាមបែបផែនចិន»ដើម្បីឈានទៅរកការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ។ ក្នុងនោះ «ការបើកទូលាយដោយកម្រិតខ្ពស់»ត្រូវបានតាក់តែងជាជំពូកឯករាជ្យមួយក្នុងរបាយការណ៍សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដែលបង្ហាញយ៉ាងប្រចក្សនូវការប្តេជ្ញាចិត្តរបស់ចិនក្នុងការជំរុញការបើកទូលាយ ។ ចំណែកឯផែនការគោលនៃការអភិវឌ្ឍដោយគុណភាពខ្ពស់ដែលលើកឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែលទើបបិទបញ្ចប់គឺការធ្វើឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមទៀតនូវកំណែទម្រង់ ។
«បើកទូលាយរស់ បិទទ្វារស្លាប់» មានតែការបើកទូលាយទើបអាចនាំមកនូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ទើបអាចចែករំលែកពីសមិទ្ធផលអភិវឌ្ឍន៍ទៅវិញទៅមក ពិសេសប្រឈមនឹងភាពស្មុគស្មាញនៃស្ថានការណ៍ពិភពលោកបច្ចុប្បន្នដែលមានទាំងបម្រែបម្រួលខាងនិម្មាបនកម្មសកលនិងវិបត្តិផ្ទួនៗ នោះគឺតម្រូវឱ្យប្រទសទាំងអស់ពួតដៃគ្នាដើម្បីជម្នះឧបសគ្គ និងស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ។ តាមរយៈគោលនយោបាយបើកទូលាយដោយកម្រិតខ្ពស់របស់ខ្លួនប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសនានាដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម វិបុលភាពរួមនិងកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិនៅទីបំផុត ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង