សប្ដាហ៍ទី៣ នៃខែកក្កដា មន្ត្រីជំនាញចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេសនូវសំណង់ដែលការអនុញ្ញាតកន្លងមក ៧០ករណី និងការជួសជុលតូចតាច ១៥៦ករណី

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរពីយូរមកហើយត្រូវបានទទួលការអនុញ្ញាតសាងសង់សំណង់នានាស្របតាមគោលការណ៍ច្បាប់ និងការងារជួសជុលតូចតាច (ដោយក្រុមការងារសហគមន៍)។ រាល់សំណង់នានា ដែលនៅមានសុពលភាព ត្រូវបាននាយកដ្ឋានគ្រប់ គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេស ដោយពុំគិតប្រាក់កម្រៃជាប្រចាំ រហូតសំណង់ទាំង នោះសង់រួចរាល់មួយរយភាគរយ។
ជាក់ស្ដែងក្នុងសប្ដាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៤ នេះ មន្ត្រី-បុគ្គលិកជំនាញ បានចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេសនូវសំណង់ដែលបានការអនុញ្ញាត កន្លងមកចំនួន ៧០ករណី និងការជួសជុលតូចតាចដោយក្រុមការងារសហគមន៍ចំនួន ១៥៦ករណី ដែលស្ថិតក្នុងភូមិសាស្ត្រ ដូចខាងក្រោម៖
១. ក្រុងសៀមរាបចំនួន ៥៤ករណី
២. ស្រុកប្រាសាទបាគង ២៨ករណី
៣. ស្រុកបន្ទាយស្រីចំនួន ៥៩ករណី
៤. ស្រុកពួកចំនួន ៥០ករណី
៥. ស្រុកអង្គរធំចំនួន ២៩ករណី
៦. ស្រុកស្វាយលើ ០៦ករណី
សូមបញ្ជាក់ជូនផងដែរថា សំណង់ដែលទទួលបានការអនុញ្ញាតចំនួន ២២៦ករណី នេះមាន ១៧៤ករណី កំពុងតែសាងសង់ ជួសជុលត្រឹមត្រូវតាមការអនុញ្ញាត និងមាន ៥២ករណី មិនទាន់សាងសង់។ ហើយក្នុងចំណោមសំណង់ទាំង ១៧៤ករណី ដែលកំពុងតែសាងសង់ និងជួសជុលតត្រឹមត្រូវ មានសំណង់ដែលបាន សង់រួចរាល់ជាស្ថាបពរចំនួន ៥០ករណី និងសំណង់ដែលសង់ពុំទាន់រួចរាល់ តែហួសសុពលភាពមានចំនួន ១៧ករណី។
ក្រុមការងារបច្ចេកទេស និងបន្តតាមដានការសាងសង់ និងជួសជុលរហូតដល់ការ អនុញ្ញាតផុតសុពលភាព និងការសាងសង់រួចរាល់មួយរយភាគរយ៕

