**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍

អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស អំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ចំពោះបុគ្គលដែលគ្មានសិទ្ធិ តែលួចប្រើប្រាស់ឯកសណ្ឋាន និងសញ្ញាសម្គាល់អាវុធហត្ថ ខណៈសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវចាត់វិធានការ

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញមកអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ចំពោះបុគ្គលទាំងឡាយណា ដែលគ្មានសិទ្ធិ ប៉ុន្ដែបានលួចប្រើប្រាស់ឯកសណ្ឋាន សញ្ញាណប័ណ្ណ និងសញ្ញាសម្គាល់របស់កងរាជអាវុធហត្ថ ខណៈកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងចាត់វិធានការលើករណីនេះ។

ការចេញមកបញ្ជាក់បែបនេះរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី ធ្វើឡើងក្រោយឃើញមានការលួចប្រើប្រាស់របស់ម្ចាស់គណនី Facebook មួយដែលមិនមែនជាសមត្ថកិច្ចអាវុធហត្ថ ប៉ុន្ដែបានយកស្លាកសញ្ញារបស់អាវុធហត្ថទៅប្រើប្រាស់ដោយខុសច្បាប់ និងនាំឲ្យមានការយល់ច្រឡំពីសាធារណមតិ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបង្ហាញនូវទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួន ដែលចែងអំពីការផ្ដន្ទាទោសនូវអំពើល្មើសដែលពាក់ព័ន្ធការប្រើប្រាស់ស្លាកសញ្ញា ឬឯកសណ្ឋានកងរាជអាវុធហត្ថ ដូចខាងក្រោម៖

*យោងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១០ (ភ្ជាប់ជាមួយឯកសាររូបភាព)។

*យោងអនុក្រឹត្យលេខ២៦ អនក្រ.បក. ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៩៨ ស្តីពីឯកសណ្ឋាន និងស្លាកសញ្ញាកងរាជអាវុធហត្ថ និងអនុក្រឹត្យលេខ១២ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីឯកសណ្ឋាន ស្លាកសញ្ញា និងទង់ជ័យនៃកងយោធពលខេមរភូមិន្ទ (ភ្ជាប់ជាមួយឯកសាររូបភាព)។

ទី១៖ អំពីប្រើប្រាស់ជាសាធារណៈ ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ដែលកំណត់ដោយអាជ្ញាធរសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅពីរលានរៀល ដូចមានចែងក្នុងមាត្រា៦១៤ បទប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ដែលកំណត់ដោយអាជ្ញាធរសាធារណៈ។

ទី២៖ អំពើប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ខាងក្រៅប្រើប្រាស់ដោយភ្នាក់ងារនគរបាល ឬយោធិន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅពីរលានរៀល ដូចមានចែងក្នុងមាត្រា៦១៥ បទប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬយោធា។

ទី៣៖ អំពើប្រើប្រាស់ជាសាធារណៈ ដោយគ្មានសិទ្ធិនូវលម្លៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់ ឬយានយន្តនគរបាល ឬយោធា មានភាពប្រហាក់ប្រហែលគ្នានឹងសម្លៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់ ឬយានយន្តនគរបាល ឬយោធា ដែលអាចនាំឱ្យមានការភ័ន្តច្រឡំក្នុងស្មារតីនៃសាធារណជន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅមួយលានរៀល ដូចមានចែងក្នុងមាត្រា៦១៦ បទប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា។

ជាការពិត អំពើប្រើប្រាស់ជាសាធារណៈនូវស្លាកសញ្ញា សម្លៀកបំពាក់ ឯកសណ្ឋាន សញ្ញាណបណ្ណ សញ្ញាសម្គាល់ របស់កងរាជអាវុធហត្ថ ដោយគ្មានសិទ្ធិនេះ បានធ្វើឲ្យមានការភ័ន្តច្រឡំ និងប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរកងរាជអាវុធហត្ថ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត លះបង់គ្រប់បែបយ៉ាង ដើម្បីបូរណភាពទឹកដី ការពារសន្តិភាព សន្តិសុខ រក្សារបៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

កងរាជអាវុធហត្ថ សូមអំពាវនាវដល់បុគ្គលដែលកំពុងប្រើប្រាស់ជាសាធារណៈ នូវស្លាកសញ្ញា សម្លៀកបំពាក់ ឯកសណ្ឋាន សញ្ញាណបណ្ណ សញ្ញាសម្គាល់ របស់កងរាជអាវុធហត្ថ ដោយគ្មានសិទ្ធិ តាមគ្រប់មធ្យោបាយ ត្រូវបញ្ឈប់ជាបន្ទាន់ កងរាជអាវុធហត្ថនឹងធ្វើការស្រាវជ្រាវ និងអនុវត្តច្បាប់ចំពោះបុគ្គលណាដែលបន្តល្មើសច្បាប់នេះ ៕

អត្ថបទដែលជាប់ទាក់ទង