សម្រស់ប្រាសាទប្រែរូបនារដូវវស្សា!

ភ្នំពេញ៖ សម្រស់ប្រាសាទប្រែរូបនារដូវវស្សា ពិតជាស្រស់ស្អាតណាស់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិពុំគូរំលងឡើយ។
ប្រាសាទប្រែរូប ដោយអ្នកកសាងគឺព្រះបាទរាជេន្ទ្រវរ្ម័នទី២
នៅសតវត្សទី១០ ឆ្នាំ៩៦១ ដើម្បីឧទ្ទិសថ្វាយ ព្រហ្មញ្ញសាសនា ហើយស្ថាបត្យកម្មរចនាបថប្រែរូប។
ប្រាសាទប្រែរូបត្រូវបានកសាងឡើង នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បច្ឆាមរណៈ ព្រះនាម “សិវលោក” ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា ។
ប្រាសាទប្រែរូបត្រូវបានប្រារព្ធឧទ្ទិសឆ្លងសិវលិង្គសម្រាប់រាជ្យឈ្មោះ រាជេន្ទ្រវរ្ម័ន នៅឆ្នាំ៩៦១ នៃគ.ស ដោយព្រះបាទកម្រងតេងអញស្រីរាជេន្ទ្រវរ្ម័នទេវ។ ប្រាសាទប្រែរូប ជាប្រាសាទភ្នំដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា៕

