ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយព្រឹតិ្តការណ៍ និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្តាហ៍របស់អង្គភាពចំណុះក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសម្របសម្រួលពិធី «ផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្តាហ៍» របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
សូមបញ្ជាក់ថា យោងតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និង លិខិតលេខ ២១៥២សជណ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២៤ បានដាក់ចេញជាគោលការណ៍ណែនាំដល់អង្គភាពចំណុះក្រសួងមហាផ្ទៃ ធ្វើការផ្សព្វផ្សាយពីព្រឹត្តការណ៍សំខាន់ៗពាក់ពន្ឋ័នឹងតួនាទី ភារកិច្ច និងបេសកកម្ម របស់ក្រសួងមហាផ្ទៃជារៀងរាល់សប្តាហ៍ជូនដល់ថ្នាក់ដឹកនាំ និងអង្គភាព ចំណុះក្រសួងមហាផ្ទៃ៕

