កម្ពុជា-ខេត្តចឺជាំង ប្ដេជ្ញាពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី

ភ្នំពេញ ៖ នាថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហាំងចូវ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ លោកស្រី Hu Zhenfang អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តចឺជាំង និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងខេត្តចឺជាំង ។
ក្នុងជំនួបនោះដែរភាគីទាំងពីរក៏បានផ្លាស់ប្ដូរយោបល់ពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយ និងជំរុញផលិតផលសក្ដានុពលកម្ពុជាលើទីផ្សារអន្តរជាតិក្នុងអំឡុងព្រឹត្តិការណ៍ពិព័រណ៌ពាណិជ្ជកម្មឌីជីថល លើកទី៣ ដែលនឹងប្រព្រឹត្តទៅនាខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាំងចូវ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន។

