ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូនាយកដ្ឋានសន្តិសុខក្រៅប្រទេស នៃក្រសួងនគរបាលវៀតណាម

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូនាយកដ្ឋានសន្តិសុខក្រៅប្រទេស នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ត្រី ង្វៀង ស៊ីក្វាង ប្រធាននាយកដ្ឋានសន្តិសុខក្រៅប្រទេស ។
នៅក្នុងជំនួបពិភាក្សាការងារនេះ មានការអញ្ជើញចូលរួមពីគណៈប្រតិភូវៀតណាម និងកម្ពុជា សរុបចំនួន ១៨រូប ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងនគរបាលប្រទេសទាំងពីរ ៕

