**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

« កម្លាំងគំនិត»ឈ្វេងយល់ពីគោលនយោបាយស្តីពីកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី


កំណែទម្រង់និងការបើកចំហជាគោលនយោបាយរដ្ឋជាមូលដ្ឋានរបស់បក្សកុម្មុយនីស្តចិនក្នុងការធ្វើអភិបាលកិច្ច វាត្រូវបានតាក់តែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី១១ក្រោមអធិបតីភាពរបស់លោកDeng Xiaoping នៅឆ្នាំ១៩៧៨ ហើយត្រូវបានធ្វើមានភាពស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនៅក្នុងសម័យប្រជុំពេញអង្គលើកទី ៣ នៃ គណៈកម្មាធិការមជ្ឈិមកុម្មុយនីស្តចិនអាណត្តិទី១៨ក្រោមអធិបតីភាពរបស់លោកXi Jinpingនៅឆ្នាំ២០១៣។នៅមុនថ្ងៃនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ «កម្លាំងគំនិត»នឹងជួយលោកអ្នកឱ្យឈ្វេងយល់ពីគោលនយោបាយស្តីពីកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី។
ភាគទី១
ដើមឈើជ្រៃប្រភេទដើមឈើទូទៅនៅភាគខាងត្បូងប្រទេសចិន មានភាពរឹងមាំ ធន់នឹងអាកាសធាតុក្ដៅរាំងស្ងួត ងាយដាំនិងឆាប់លាស់បានល្អ បង្កប់ន័យថារីកចម្រើនរុងរឿងនិងផ្តល់សុភមង្គលដល់តំបន់។
ទីក្រុងShenzhenខេត្តGuangdong គឺជាតំបន់សេដ្ឋកិច្ចពិសេសដំបូងរបស់ប្រទេសចិនដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ដោយលោកDeng Xiaopingដែលជាអគ្គរចនាករនៃកំណែទម្រង់និងការបើកចំហរបស់ប្រទេសចិន។ក្នុងរយៈពេលត្រឹមតែ៣០ឆ្នាំ វាបានអភិវឌ្ឍពីឃុំតូចមួយនៅភាគខាងត្បូងប្រទេសចិនដែលមានប្រជាជនតិចជាង៣ម៉ឺននាក់ទៅជាទីក្រុងទំនើបលំដាប់ពិភពលោកដែលមានប្រជាជនជិត១៨លាននាក់ ជាមួយនឹងអត្រាកំណើន GDP ប្រចាំឆ្នាំគិតជាមធ្យម ២៤.៨%បានបង្កើតអព្ភូតហេតុក្រុងShenzhenដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល និងមានន័យគំរូនៃកំណែទម្រង់និងការបើកចំហររបស់ប្រទេសចិន។
ទីក្រុងShenzhenមានដើមឈើជ្រៃ២ដើមដ៏មានន័យ។
មួយត្រូវបានដាំនៅខែមករា ឆ្នាំ១៩៩២នៅពេលដែលលោកDeng Xiaopingបានចុះត្រួតពិនិត្យការងារនៅទីក្រុងShenzhen មួយទៀតត្រូវបានដាំនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២ នៅពេលដែលលោកXi Jinpingដែលជាមេដឹកនាំកំពូលរបស់ប្រទេសចិនបានទៅចុះត្រួតពិនិត្យការងារនៅខេត្ត Guangdong។
ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនោះ លោកXi Jinpingបានចង្អុលបង្ហាញថា “កំណែទម្រង់និងការបើកចំហរគឺជាវិធានការសំខាន់មួយដែលកំណត់ជោគវាសនារបស់ប្រទេសចិន” ហើយបានចេញបញ្ជាទៅកាន់បក្សនិងប្រទេសទាំងមូលក្នុងយុគសម័យថ្មី ដែលធ្វើ“កំណែទម្រង់មិនឈប់ឈរនិងការបើកចំហមិនឈប់ឈរ។
“ដើរឆ្លងទន្លេផងស្ទាបស្ទង់ថ្មផង”គឺជាវិធីសាស្រ្តដ៏សំខាន់ដែលត្រូវបានអនុវត្តដោយកំណែទម្រង់ និងការបើកចំហរដែលដឹកនាំដោយលោកDengXiaoping។ទាក់ទងនឹងបុព្វហេតុថ្មីដែលមិនធ្លាប់មានពីមុនក្នុងការកែទម្រង់និងបើកចំហ “វាស្ថិតនៅក្នុងដំណាក់កាលរុករក ជម្រៅទឹករាក់ឬជ្រៅមិនទាន់ច្បាស់នៅឡើយទេ យើងត្រូវតែដើរមួយជំហានគិតមួយជំហានជើងទាំងគូររក្សាតុល្យភាព ប្រសិនបើដើរខុសត្រូវបកក្រោយដើរម្ដងទៀត កុំដួលចូលទៅក្នុងទឹក។នេះជាការពន្យល់អំពីវិធីសាស្រ្ត“ដើរឆ្លងទន្លេផងស្ទាបស្ទង់ថ្មផង”នៅក្នុងឯកសារផ្លូវការរបស់ប្រទេសចិននៅទសវត្សរ៍ឆ្នាំ១៩៨០ដែលទើបតែចាប់ផ្តើមអនុវត្តកំណែទម្រង់និងការបើកចំហ វាគឺជាការបញ្ចេញមតិដ៏រស់រវើក ត្រឹមត្រូវនិងលម្អិតអំពីរបៀបឈ្វេងយល់និងឆ្ពោះទៅមុខ ទោះបីមិនមានបទពិសោធន៍ក៏ដោយ។
នៅឆ្នាំ២០១៣ តើក្រុមថ្នាក់ដឹកនាំថ្មីរបស់បក្សកុម្មុយនីស្តចិននឹងបន្តជំរុញកំណែទម្រង់ដោយរបៀបណាបានក្លាយជាចំណុចចាប់អារម្មណ៍របស់ពិភពលោក។នៅពេលនោះ ប្រទេសចិនបានឈានដល់ចំណុចប្រសព្វប្រវត្តិសាស្ត្រថ្មីមួយ ហើយបានប្រឈមមុខនឹងបញ្ហាសំខាន់ៗថ្មីៗជាបន្តបន្ទាប់។ក្រឡេកទៅមើលក្នុងប្រទេស បន្ទាប់ពីការរីកចម្រើនយ៉ាងឆាប់រហ័សអស់រយៈពេលរាប់សិបឆ្នាំ តម្រូវការរបស់ប្រជាជនចំពោះជីវភាពដ៏ល្អបវរមានលក្ខណៈពិសេសចម្រុះ ហើយបញ្ហានៃការអភិវឌ្ឍន៍ដោយអតុល្យភាពនិងមិនបានគ្រប់គ្រាន់ក៏កាន់តែលេចធ្លោឡើង។ក្រឡេកទៅមើលពិភពលោក ពិភពលោកកំពុងប្រឈមមុខនឹងស្ថានការណ៍បម្រែបម្រួលដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្ស ដោយប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនទាំងក្នុងនិងក្រៅប្រទេស លោកXi Jinpingដែលទើបតែចូលកាន់តំណែងមួយឆ្នាំបានវាយតម្លៃស្ថានការណ៍និងចាប់យកទិសដៅប្រវត្តិសាស្ត្រថ្មីនៃការអភិវឌ្ឍរបស់ប្រទេសចិន ហើយបានកំណត់យ៉ាងច្បាស់ថា ដំណើរការកំណែទម្រង់របស់ប្រទេសចិនបានចូលទៅក្នុង”តំបន់ទឹកជ្រៅ”។
ក្រោមជំហរថ្មីនេះ កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី១៨បានពិនិត្យនិងអនុម័ត«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់ៗមួយចំនួនទាក់ទងនឹងការធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ»ដែលព្រាងដោយលោក Xi Jinping ហើយបានជំរុញឱ្យកំណែទម្រង់បែបយុគសម័យមួយលើកទៀត ហើយបានបើកទំព័រសករាជថ្មីនៃការធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនិងជំរុញកំណែទម្រង់តាមរយៈការរចនាប្រព័ន្ធទាំងមូល។ដោយចាត់ទុកនេះជាចំណុចចាប់ផ្តើមថ្មី ក្រោមការដឹកនាំរបស់លោកXi Jinping ការធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយបានចាប់ដំណើរការនិងឈានទៅដល់តំបន់ដ៏ជ្រៅបំផុតនៃ “តំបន់ទឹកជ្រៅ”។

អ្នកខ្លះអាចសួរថា ការធ្វើឱ្យកំណែទម្រង់មានភាពស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ តើវាមានគ្រប់ជ្រុងជ្រោយនៅឯណា?តើវាជ្រៅប៉ុណ្ណា?ក្នុងនាមជាមេដឹកនាំនៃកំណែទម្រង់ក្នុងយុគសម័យថ្មីនេះ លោកXi Jinpingបានផ្តល់ចម្លើយ។ផែនការយុទ្ធសាស្ត្រដែលលោកបានស្នើឡើងសម្រាប់កំណែទម្រង់មានភាពស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយមានទាំងទ្រឹស្តីវិទ្យាសាស្ត្រនិងរបៀបអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយបង្កើតបានជាផែនការកំណែទម្រង់ដ៏សម្បូរបែប គ្រប់ជ្រុងជ្រោយបំផុតនិងជាប្រព័ន្ធបំផុតចាប់តាំងពីប្រទេសចិនបានអនុវត្តគោលនយោបាយកំណែទម្រង់និងបើកចំហរនៅឆ្នាំ១៩៧៨។
អនុលោមតាមផែនការនេះ ក្តាប់ជាប់គោលដៅទូទៅនៃធ្វើឱ្យកំណែទម្រង់និងបើចំហមានភាពស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ លោកXiJinpingបានគូរប្លង់ផែនទីបង្ហាញផ្លូវដែលជំរុញការកសាងនិងប្រព័ន្ធរបបនិងប្រព័ន្ធគ្រប់គ្រងជាតិក្នុងយុគសម័យថ្មី លោកបានលើកឡើងនូវវិធានការកំណែទម្រង់ចំនួន១៩០ផ្នែកដែលមានសារៈសំខាន់យ៉ាងខ្លាំងចំពោះនីតិរដ្ឋ ដោយធ្វើឱ្យនីតិរដ្ឋមានលក្ខណៈគ្រប់ជ្រុងជ្រោយទៅជាការធានាខាងរបបដ៏មានឥទ្ធិពលបំផុតសម្រាប់ការធ្វើឱ្យកំណែទម្រង់មានភាពស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ។
បន្ទាប់មក សេចក្តីសម្រេចចិត្តនិងផែនការស្តីពីការធ្វើឱ្យកំណែទម្រង់ស្ថាប័នបក្សនិងរដ្ឋដែលបានពិនិត្យនិងអនុម័តដោយកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី១៨បានចាប់ផ្តើមកំណែទម្រង់ស្ថាប័នធំបំផុតចាប់តាំងពីធ្វើកំណែទម្រង់និងការបើកមក ដែលបានផ្តល់ការធានាខាងស្ថាប័នសម្រាប់ការធ្វើឱ្យកំណែទម្រង់មានភាពស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ៕

អត្ថបទដែលជាប់ទាក់ទង