ឯកឧត្តម សក់ សេដ្ឋា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន

ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គជអប បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ ដែលប្រព្រឹត្តទៅនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ ឯកឧត្កម បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម លី វ៉ាន់ហុង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

