**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

សម្ដេច ស ខេង អំពាវនាវឲ្យលោកគ្រូ អ្នកគ្រូ និងមាតាបិតា យកចិត្តទុកដាក់បណ្តុះទម្លាប់គោរពច្បាប់ចរាចរណ៍ ដល់សិស្សានុសិស្ស និងកូនៗឱ្យបានជាប់ជាប្រចាំ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងអំពាវនាវដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងមាតាបិតា ត្រូវចូលរួមយកចិត្តទុកដាក់បណ្តុះទម្លាប់គោរពច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស និងកូនៗឱ្យបានជាប់ជាប្រចាំ ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាលាមតេយ្យសិក្សា ហ៊ុន សែន កំចាយមារ ចំនួន១ខ្នង ៤បន្ទប់ នៃមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ស្ថិតនៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចក្រឡាហោម ក៏បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំចាយមារ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ក្នុងការចូលរួមជួយឧបត្ថម្ភគាំទ្រដល់ការសាងសង់នូវអគារសិក្សាសាលាមត្តេយ្យសិក្សា ហ៊ុន សែន កំចាយមារ និងការបំពាក់សម្ភារៈបរិក្ខាក្នុងបន្ទប់រៀនផងនោះ គឺជាការរួមចំណែកដ៏ថ្លៃថ្លាក្នុងការជួយអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែរីកចម្រើនថែមទៀត។ ទន្ទឹមនឹងនេះ សម្តេចបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ដែលបានយកពីអស់កម្លាំង កាយចិត្តខិតខំបំពេញការងារជាអ្នកថែទាំ បង្ហាត់បង្រៀនអប់រំកុមារតូចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ។

សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា ក្រោយពីបានរួមចំណែកក្នុងការផ្តួចផ្តើមកសាងសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ មក សម្តេចក៏បានផ្តួចផ្តើមគំនិតថ្មីមួយទៀតនៅក្នុងឆ្នាំ២០២២ ដើម្បីបង្កើតមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នេះឡើង នៅលើទីតាំងតែមួយ ដើម្បីប្រមូលផ្តុំសេវាកម្មអប់រំ និងបណ្តុះបណ្តាល ដែលមានទំនាក់ទំនងគ្នាចាប់តាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតឧត្តមសិក្សា សំដៅផ្តល់ឱកាស និងលទ្ធភាពភាពងាយស្រួលដល់កូនចៅប្រជាពលរដ្ឋ និងកូនចៅ មន្ត្រីរាជការនៅមូលដ្ឋាន បានសិក្សាមុខជំនាញបច្ចេកទេសផ្នែកកសិកម្ម និងគ្រឿងយន្ត ព្រមទាំងបង្កភាពងាយស្រួលក្នុងការអនុវត្តកម្មវិធីសិក្សា ការប្រើប្រាស់ធនធានមនុស្ស ធនធានរូបវន្ត និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរួមគ្នា ។

សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមថា ដោយឡែកចំពោះសាលាមត្តេយ្យសិក្សា ហ៊ុន សែន កំចាយមារនេះ សម្តេចចាត់ទុកជាគ្រឹះមួយដ៏សំខាន់របស់កុមារក្នុងការស្វែងយល់ពីពិភពខាងក្រៅ បន្ទាប់ពី ការបង្ហាត់បង្រៀនរបស់មាតាបិតា និងអាណាព្យាបាល នៅតាមផ្ទះរបស់ពួកគាត់។ អាស្រ័យហេតុនេះ មាតា បិតា និងអាណាព្យាបាលទាំងអស់ មិនត្រូវមើលរំលងការសិក្សាថ្នាក់មត្តេយ្យសិក្សានេះទេ ព្រោះវាជាកម្រិតដំបូងក្នុងជីវិតសិក្សារបស់មនុស្សយើងម្នាក់ៗ។
សម្តេចក្រឡាហោម មានប្រសាសន៍គូសបញ្ជាក់ថា ការអប់រំកុមារសំដៅដល់ការផ្តល់នូវចំណេះដឹង និងតម្លៃ ដើម្បីជួយឱ្យពួកគេអភិវឌ្ឍ ទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីក្លាយជាមនុស្សពេញវ័យដែលមានសមត្ថភាព និង បំពេញទំនួលខុសត្រូវរបស់ខ្លួនក្នុងសង្គម។ នេះរួមបញ្ចូលទាំងការបង្រៀនវិជ្ជាផ្សេងៗ ដូចជា គណិតវិទ្យា អក្សរសាស្ត្រ វិទ្យាសាស្ត្រ សិល្បៈ និងទំនាក់ទំនងសង្គម។ បើយោងតាមអនុសញ្ញា ស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ កុមារមានសិទ្ធិ ជាមូលដ្ឋានចំនួន ៤ ក្នុងនោះរួមមាន សិទ្ធិរស់រានមានជីវិត សិទ្ធិក្នុងការអភិវឌ្ឍ សិទ្ធិទទួលបានការការពារ និងសិទ្ធិក្នុងការចូលរួម ដូចនេះ ការផ្តល់ការអប់រំដល់កុមារ គឺជាការអនុវត្តសិទ្ធិក្នុងការអភិវឌ្ឍដល់កុមារឱ្យទទួលបានការលូតលាស់ទាំងផ្លូវកាយ ផ្លូវចិត្ត និងបញ្ញាស្មារតី ដើម្បីឱ្យកុមារក្លាយជាមូលធនមនុស្សសម្រាប់បន្តការអភិវឌ្ឍ ប្រទេសជាតិប្រកបដោយចីរភាព ។

ស្ថិតក្នុងឱកាសដ៏ថ្លៃថ្លានោះ សម្តេចក្រឡាហោម ក៏មានមតិផ្តាំផ្ញើចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សរួមមាន សូមគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ បង្កើនការយកចិត្តទុកដាក់ លើបរិស្ថានសាលារៀនស្អាត លើកកម្ពស់អនាម័យ និងការអនុវត្តសកម្មភាព បន្ថែមទាំងក្នុងថ្នាក់ និងក្រៅថ្នាក់ ដើម្បីបណ្តុះទម្លាប់ វិន័យ សីលធម៌ និង ឥរិយាបថល្អរវាងសិស្សានុសិស្សគ្នាឯង រវាងសិស្សានុសិស្ស និងរៀមច្បង ឬចាស់ព្រឹទ្ធាចារ្យ មាតាបិតា និងលោកគ្រូអ្នកគ្រូផងដែរ។ ជាមួយគ្នានេះ ក៏សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពសិស្សានុសិស្ស តាមរយៈការត្រួតពិនិត្យគុណភាពចំណីអាហារ នៅតាមសាលារៀនឱ្យបានជាប់ជាប្រចាំ ជាពិសេសចំពោះកុមារតូចៗដែលនៅកម្រិតមត្តេយ្យសិក្សានេះផ្ទាល់តែម្តង។

សម្ដេចក្រឡាហោមបញ្ជាក់បន្ថែមថា «មួយវិញទៀត ពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំព្រះករុណាខ្ញុំ ក៏សូមអំពាវនាវដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងមាតាបិតា ត្រូវចូលរួមយកចិត្តទុកដាក់បណ្តុះទម្លាប់គោរពច្បាប់ដល់សិស្សានុសិស្ស និងកូនៗឱ្យបានជាប់ជាប្រចាំដូចជា ការពាក់មួកសុវត្ថិភាព សីលធម៌នៃ ការបើកបរ និងរបៀបដើរឆ្លងផ្លូវជាដើម ព្រោះថា បញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ទាំងអ្នកអនុវត្តច្បាប់ សាលារៀន និងឪពុកម្តាយ គឺត្រូវចូលរួមចំណែកគ្នា។ សិស្សានុសិស្សត្រូវមានទម្លាប់គោរពច្បាប់ចរាចរណ៍ ទោះបីប្រើ កង់ ម៉ូតូ ឬ កង់អាគុយក្តី ត្រូវតែបើកបរប្រកាន់ស្តាំ និងពាក់មួកការពារសុវត្ថិភាពឱ្យបានជាប់ជាប្រចាំ។ សូមយុវជន យុវនារី ក្មួយៗ និងចៅៗជាសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រឱ្យបានខ្ជាប់ខ្ជួន និងចូលរួមធ្វើអំពើល្អក្នុងសង្គម ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី និងត្រូវនៅឱ្យឆ្ងាយពីគ្រឿនញៀន ពីក្រុមក្មេងទំនើង និង ពីល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងអំពើអបាយមុខផ្សេងៗ ដែលសង្គមជាតិស្អប់ខ្ពើម» ។

ចុងបញ្ចប់ សម្តេចបានថ្លែងនូវអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តព្រៃវែង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំចាយមារ ក៏ដូចជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ក្នុងការចូលរួមកសាង អគារសិក្សា និងការបំពាក់សម្ភារៈបរិក្ខាបន្ទប់រៀននៅក្នុងសាលាមត្តេយ្យសិក្សា ហ៊ុន សែន កំចាយមារ ដែលនេះ គឺជាការរួមចំណែកដ៏ប្រពៃក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យអប់រំ នៅក្នុងមូលដ្ឋានខេត្តព្រៃវែងរបស់យើងឱ្យកាន់តែរីកចម្រើនជាលំដាប់ ៕

អត្ថបទដែលជាប់ទាក់ទង