សមាគមគ្រូពេទ្យភ្នែកកម្ពុជា និងកម្មវិធីជាតិសុខភាពភ្នែកក្រសួងសុខាភិបាល រៀបចំសិក្ខាសាលាស្ដីពី “ការវះកាត់ជំងឺភ្នែកឡើងបាយកម្រិតខ្ពស់”

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ សមាគមគ្រូពេទ្យភ្នែកកម្ពុជា ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ជុក ម៉ុលកុសុម៉ា សមាគមគ្រូពេទ្យភ្នែកកម្ពុជា បានសហការជាមួយកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល បានរៀបចំសិក្ខាសាលា ស្ដីពី “ការវះកាត់ជំងឺភ្នែកឡើងបាយកម្រិតខ្ពស់” ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង ទីប្រឹក្សាក្រសួង និងជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក។
គោលបំណងនៃសិក្ខាសិលានេះ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់គ្រូពេទ្យភ្នែកគ្រប់ខេត្តក្រុងទូទាំងប្រទេស សរុប ១៥៨រូប អំពីការវះកាត់ភ្នែកឡើងបាយដែលមានលក្ខណះទំនើប និងមានភាពស្មុគស្មាញ និងមានសារៈសំខាន់សម្រាប់ការគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្តរបស់ចក្ខុបណ្ឌិត ក្នុងការវះកាត់ភ្នែកឡើងបាយ ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ព្រមទាំងលើកកម្ពស់ការថែទាំសុខភាពភ្នែកឱ្យកាន់តែប្រសើរឡើង និងស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ និងកាត់បន្ថយភាពពិការភ្នែកនៅក្នុងប្រទេសកម្ពុជា។
សិក្ខាសាលា ស្ដីពីការវះកាត់ជំងឺភ្នែកឡើងបាយកម្រិតខ្ពស់នេះ បានទទួលការឧបត្ថម្ភថវិកាពី មូលនិធិ Fred Hallow ដែលកន្លងមកតែងតែគាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្ស និងថវិកាដើម្បីរួមចំនែកក្នុងការអភិវឌ្ឍន៍សមាគមឲ្យមានភាពរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះផងដែរ ៕

